ការ​រចនា​ស្លាយ​

បង្ហាញ​ប្រអប់​​ ​រចនាស្លាយ​​ ជា​កន្លែង​ដែល​អ្នក​អាច​ជ្រើស​គ្រោង​របស់​ប្លង់​​ស្លាយ​បច្ចុប្បន្ន​ ។ វត្ថុ​មួយ​ចំនួន​ក្នុង​រចនា​ស្លាយ​​ ត្រូវ​បាន​បញ្ចូល​ខាង​ក្រោយ​វត្ថុ ​ក្នុង​ស្លាយ​បច្ចុប្បន្ន​ ។​

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Slide - Master Slide


រចនា​​ស្លាយ

បង្ហាញ​ការ​រចនា​ស្លាយ​ ដែល​អ្នក​អាច​អនុវត្ត​ទៅ​ស្លាយ​របស់​អ្នក ។ ជ្រើស​ការ​រចនា និង​ចុច យល់ព្រម ដើម្បី​អនុវត្ត​វា​ទៅ​ស្លាយ​បច្ចុប្បន្ន ។

ប្តូរ​ទំព័រ​​ផ្ទៃ​ខាង​​ក្រោយ

អនុវត្ត​ផ្ទៃ​ខាង​ក្រោយ​របស់​​រចនា​ស្លាយ​ដែល​បាន​ជ្រើស​ ទៅ​​ស្លាយ​ទាំង​អស់​​ក្នុង​ឯកសារ​របស់​អ្នក​ ។​

លុប​​ផ្ទៃ​​ខាង​ក្រោយ​​ដែល​​មិន​​ប្រើ

លុប​ស្លាយ​ផ្ទៃ​ខាងក្រោយ​ដែល​មិន​មាន​សេចក្ដី​យោង និង​ប្លង់​ការ​បង្ហាញ​ពី​ឯកសារ​របស់​អ្នក។

ផ្ទុក

បង្ហាញ​ប្រអប់ ផ្ទុក​ការ​រចនា​ស្លាយ, ទីកន្លែង​ដែល​អ្នក​អាច​ជ្រើស​​ការ​រចនា​ស្លាយ​បន្ថែម​បាន។