​ច្បាប់​ចម្លង

បង្កើត​ការ​ចម្លង​មួយ ឬ​ច្រើន​របស់​វត្ថុដែលបានជ្រើស ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស​ កែសម្រួល​ - ច្បាប់​ចម្លង

​ប្តូរ ​(Shift)​+F3


​ការ​ចម្លង​វត្ថុ​

ចំនួន​ច្បាប់​ចម្លង

បញ្ចូល​ចំនួន​ចម្លង​ដែលអ្នក​ចង់​បង្កើត ។

តម្លៃ​​ពី​​ជម្រើស

រូបតំណាង

បញ្ចូល​ទទឹង​ និង​តម្លៃកម្ពស់​របស់​វត្ថុដែល​បានជ្រើស​នៅ​ក្នុង​ប្រអប់ អ័ក្ស Xនិង អ័ក្ស Yរៀង​ខ្លួន ព្រមទាំង​បំពេញ​ពណ៌​របស់​វត្ថុ​នៅ​ក្នុង​ប្រអប់​ចាប់ផ្ដើម ។ មុំ​បង្វិល​របស់​វត្ថុ​ដែល​បានជ្រើស​មិន​ត្រូវ​បាន​បញ្ចូលទេ ។

ការ​​ដាក់​

កំណត់​ទីតាំង​ និង ការ​បង្វិល​នៃ​វត្ថុ​ច្បាប់​ចម្លង​ដោយ​គោរព​តាម​វត្ថុ​ដែល​បានជ្រើស ។

អ័ក្ស X

បញ្ចូល​ចម្ងាយ​ផ្ដេក​រវាង​ចំណុច​កណ្ដាល​វត្ថុ​ដែលបាន​ជ្រើស និង​វត្ថុ​ស្ទួន ។ តម្លៃ​វិជ្ជមាន​ប្ដូរ​វត្ថុ​ស្ទួន​ទៅ​ខាង​ស្ដាំ ហើយ​តម្លៃ​អវិជ្ជមាន​ប្ដូរ​វត្ថុ​ស្ទួន​ទៅ​ខាង​ឆ្វេង ។

អ័ក្ស Y

បញ្ចូល​ចម្ងាយ​បញ្ឈរ​រវាង​ចំណុច​កណ្ដាល​របស់​វត្ថុ​ដែល​បានជ្រើស និង​វត្ថុ​ស្ទួន ។ តម្លៃ​វិជ្ជមាន​ប្ដូរ​វត្ថុស្ទួន​ចុះក្រោម ហើយ​តម្លៃ​អវិជ្ជមាន​ប្ដូរ​វត្ថុ​ស្ទួន​ឡើង​លើ ។

មុំ

បញ្ចូល​មុំ (០ ដល់ ៣៥៩ អង្សារ) ដែល​​អ្នក​ចង់​បង្វិល​វត្ថុ​ស្ទួន ។ តម្លៃ​វិជ្ជមាន​បង្វិល​វត្ថុស្ទួនតាម​ទិស​ស្រប​ទ្រនិច​នាឡិកា ហើយ​តម្លៃ​អវិជ្ជមាន​បង្វិល​តាមទិស​ច្រាស​ទ្រនិច​នាឡិកា ។

ការ​​ពង្រីក

កំណត់​ទំហំ​នៃ​ច្បាប់​ចម្លង​នៃ​វត្ថុ​មួយ​ ។

ទទឹង

បញ្ចូល​ចំនួន​សរុប ដែល​អ្នក​ចង់​ពង្រីក ឬ​កាត់បន្ថយ​ទទឹង​របស់​វត្ថុ​ស្ទួន ។

កម្ពស់

បញ្ចូល​ចំនួន​សរុប​ ដែល​អ្នក​ចង់​ពង្រីក ឬ​កាត់បន្ថយ​កម្ពស់​របស់​វត្ថុ​ដែលស្ទួន ។

ពណ៌

កំណត់​ពណ៌​សម្រាប់​វត្ថុ​ដែល​បាន​ជ្រើស​ និង វត្ថុ​ច្បាប់​ចម្លង​ ។ ប្រសិន​អ្នក​បង្កើត​ច្បាប់​ច្រើន​ជាង​​មួយ​ ពណ៌​ទាំង​នេះ កំណត់​ចំណុច​ចាប់​ផ្តើម​ និង ចុង​បញ្ចប់​នៃ​ជម្រាល​ពណ៌មួយ​ ។

ចាប់ផ្តើម

ជ្រើស​ពណ៌​សម្រាប់​វត្ថុ​ដែលបានជ្រើស ។

ចុង (End)

ជ្រើស​ពណ៌​សម្រាប់​វត្ថុ​ស្ទួន ។ ប្រសិនបើ​អ្នក​កំពុង​បង្កើត​ច្បាប់ចម្លង​ច្រើនជាង​មួយ ពណ៌​នេះ​ត្រូវ​បានអនុវត្ត​ទៅ​ច្បាប់ចម្លង​ចុងក្រោយ ។

ស្តង់ដារ

កំណត់​ឡើង​វិញ​នូវ​តម្លៃ​ដែល​មើល​ឃើញ​ក្នុង​ប្រអប់​ទៅ​ជា​តម្លៃ​តម្លើង​លំនាំ​ដើម ។

រូប​តំណាង​ព្រមាន

ការ​អះអាង​មិន​លេច​ឡើង មុន​លំនាំ​ដើម​ត្រូវ​បាន​ផ្ទុក​ឡើង​វិញ ។