ភាសា

កំណត់​ភាសា​លំនាំ​ដើម​និង​ការ​កំណត់​មូលដ្ឋាន​ផ្សេងទៀត​សម្រាប់​ឯកសារ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose - Language Settings - Languages.


រូប​តំណាង​ព្រមាន

Some options cannot be reset once edited. Either edit back the changes manually or click Cancel and reopen the Options dialog.


ភាសា​របស់

ចំណុច​ប្រទាក់​អ្នក​ប្រើ

ជ្រើស​ភាសា​ដែលបាន​ប្រើ​សម្រាប់​ចំណុចប្រទាក់​អ្នកប្រើ ឧទាហរណ៍ ឯកសារម៉ឺនុយ ប្រអប់ ​ជំនួយ ។ យ៉ាងហោចណាស់​អ្នក​ត្រូវតែ​បាន​ដំឡើងកញ្ចប់​ភាសា​បន្ថែម​មួយ ឬ​កំណែ LibreOffice ដែលមាន​ច្រើន​ភាសា ។

ធាតុ "លំនាំដើម" ជ្រើស​ភាសា​របស់​ចំណុច​ប្រទាក់​អ្នកប្រើ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការណ៍ ។ ប្រសិនបើ​ភាសា​នេះ​មិនអាច​ប្រើបាន​នៅ​ក្នុង​ការ​ដំឡើង LibreOffice ទេ ភាសា​​នៃ​កា​រដំឡើង LibreOffice គឺ​ជា​ភាសា​លំនាំដើម ។

ការ​កំណត់​មូលដ្ឋាន

បញ្ជាក់​ពី​ការ​កំណត់​មូលដ្ឋាន​នៃ​ការ​កំណត់​ប្រទេស។ វា​មាន​ឥទ្ធិពល​ចំពោះ​ការ​កំណត់​លេខរៀង រូបិយប័ណ្ណ និង​ឯកតា​រង្វាស់។

ធាតុ "លំនាំដើម" ជ្រើស​ការ​កំណត់​មូលដ្ឋាន​ដែល​ត្រូវបាន​ជ្រើស​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ ។

ភាព​ផ្លាស់ប្តូរ​មួយ​ក្នុង​វាល​នេះ នឹង​អាច​ប្រើ​បាន​ភា្លមៗ ។ ទោះ​យ៉ាង​ណា ទ្រង់ទ្រាយ​ខ្លះ​ដែល​ត្រូវ​បាន​ធ្វើ​ទ្រង់ទ្រាយ​តាម​លំនាំដើម នឹង​ប្តូរ​តែ​ប្រសិន​បើ​ឯកសារ​ត្រូវ​បាន​ផ្ទុក​ថ្មី​ប៉ុណ្ណោះ ។

​គ្រាប់ចុច​ខ្ទង់​ទសភាគ - ដូច​ការ​កំណត់​មូលដ្ឋាន

បញ្ជាក់​​ថា​ ត្រូវ​ប្រើ​​គ្រាប់​ចុច​បំបែក​ខ្ទង់​ដប់​ដែល​ត្រូវ​បាន​កំណត់​​ក្នុង​ប្រព័ន្ធ​របស់​អ្នក​ ពេល​អ្នក​ចុច​​គ្រាប់​​​ផ្សេងៗ​គ្នា​​នៅ​លើ​បន្ទះ​លេខ ។

ប្រសិន​បើ​ប្រអប់ធីក​នេះ​ត្រូវ​បានធ្វើ​ឲ្យ​សកម្ម​ តួអក្សរ​ត្រូវ​បាន​បង្ហាញ​បន្ទាប់​ពី ​"​ដូច​ការ​កំណត់​មូលដ្ឋាន" ត្រូវ​បាន​បញ្ចូល​ ពេល​អ្នក​ចុច​​គ្រាប់​ចុច​​​នៅ​លើ​បន្ទះ​លេខ​ ។ ប្រសិន​បើ​ប្រអប់ធីក​​​មិន​ត្រូវ​បានធ្វើ​ឲ្យ​សកម្ម​​​​ តួអក្សរ​​ដែល​កម្មវិធី​បញ្ជា​ក្តារចុច​របស់​អ្នក​​​ផ្តល់​ឲ្យ​ ត្រូវ​បាន​បញ្ចូល ។​

រូបិយប័ណ្ណ​លំនាំ​ដើម

បញ្ជាក់​រូបិយប័ណ្ណ​លំនាំដើម​ដែល​ត្រូវ​ប្រើ​សម្រាប់​ទ្រង់ទ្រាយ​រូបិយប័ណ្ណ និង​វាល​រូបិយប័ណ្ណ។ បើ​អ្នក​ប្ដូរ​ការ​កំណត់​មូលដ្ឋាន រូបិយប័ណ្ណ​លំនាំដើម​នឹង​ប្ដូរ​ដោយ​ស្វ័យប្រវត្តិ។

ធាតុ​លំនាំដើម​នឹង​អនុវត្ត​ទៅ​ទ្រង់ទ្រាយ​រូបិយប័ណ្ណ ដែល​ត្រូវ​បាន​ផ្តល់​ទៅ​ការ​កំណត់​មូលដ្ឋាន​ដែល​បាន​ជ្រើស ។

ភាព​ផ្លាស់ប្តូរ​មួយ​ក្នុង​វាល​ រូបិយប័ណ្ណ​លំនាំដើម នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​ឯកសារ​ដែល​បើក​ទាំងអស់ ហើយ​នឹង​នាំ​ឲ្យ​មាន​ភាព​ផ្លាស់ប្តូរ​ត្រូវ​គ្នា​ក្នុង​ប្រអប់ និង រូប​តំណាង​ដែល​ត្រួតត្រា​ទ្រង់ទ្រាយ​រូបិយប័ណ្ណ​ក្នុង​ឯកសារ​ទាំង​នេះ ។

លំនាំ​ការ​បរិច្ឆេទ​ដែល​យល់ព្រម

Specifies the date acceptance patterns for the current locale. Calc spreadsheet and Writer table cell input needs to match locale dependent date acceptance patterns before it is recognized as a valid date. Default locale dependent date acceptance patterns are generated during build time, but it is possible to add more or modify them in this edit box.

បន្ថែម​លើ​លំនាំ​កាលបរិច្ឆេទ​យល់ព្រម​ដែល​បាន​កំណត់​នៅ​ទីនេះ ព័ត៌មាន​បញ្ចូល​យល់ព្រម​មូលដ្ឋាន​គឺ​នៅ​ក្នុង​លំនាំ ISO 8601 Y-M-D ហើយ​សម្រាប់ LibreOffice 3.5 ដែល​ប្រើ​ទ្រង់ទ្រាយ YYYY-MM-DD គឺ​ត្រូវ​បាន​អនុវត្ត។

Syntax: Y means year, M means month, and D means day, regardless of localization.

ភាសា​លំនាំ​ដើម​ សម្រាប់​ឯកសារ

បញ្ជាក់​​ភាសា​សម្រាប់​ការ​ពិនិត្យ​អក្ខរា​វិរុទ្ធ កម្រង​វេវចនសព្ទ និង ការ​ដាក់​សហ​សញ្ញា ។

ជ្រើស​ភាសា​ឯកសារ

រូប​តំណាង​ព្រមាន

ការ​ពិនិត្យ​អក្ខរាវិរុទ្ធ​សម្រាប់​ភាសា​ដែលបានជ្រើស​មាន​មុខងារ​តែ​នៅពេល​ដែល​អ្នកបានដំឡើង​ម៉ូឌុល​ភាសា​ដែល​ទាក់ទង ។ ធាតុ​ភាសា​មួយ​នឹង​មាន​សញ្ញា​ធីក​ពី​មុខ​វា បើ​ការ​ពិនិត្យ​អក្ខរា​វិរុទ្ធ​ត្រូវ​បាន​ធ្វើ​ឲ្យ​សកម្ម​សម្រាប់​ភាសា​នេះ ។


លោក​ខាង​លិច

បញ្ជាក់​ភាសា​ដែល​ត្រូវ​ប្រើ​សម្រាប់​មុខងារ​ពិនិត្យ​អក្ខរាវិរុទ្ធ​នៅ​ក្នុង​អក្សរក្រម​លោក​ខាងលិច។

អាស៊ី

បញ្ជាក់​ភាសា​ដែល​ត្រូវ​ប្រើ​សម្រាប់​មុខងារ​ពិនិត្យ​អក្ខរាវិរុទ្ធ​នៅ​ក្នុង​អក្សរក្រម​អាស៊ី។

CTL

បញ្ជាក់​ភាសា​សម្រាប់​ការ​ពិនិត្យ​អក្ខរាវិរុទ្ធ​ប្លង់​អត្ថបទ​ស្មុគស្មាញ។

សម្រាប់​តែ​ឯកសារ​បច្ចុប្បន្ន

បញ្ជាក់​ថា​ការ​កំណត់​ភាសា​លំនាំដើម​គឺ​ត្រឹមត្រូវ​សម្រាប់​តែ​ឯកសារ​បច្ចុប្បន្ន​ប៉ុណ្ណោះ។

ធ្វើ​ឲ្យ​ការ​គាំ​ទ្រ​ភាសា​កាន់​តែ​ប្រសើរ​

បង្ហាញ​ធាតុ​ចំណុចប្រទាក់​អ្នកប្រើ​សម្រាប់​ការ​សរសេរ​អាស៊ី​បូព៌ា

ធ្វើឲ្យ​ការ​គាំទ្រ​ភាសា​អាស៊ី​សកម្ម ។ ឥឡូវ​អ្នក​អាច​កែ​ការ​កំណត់​ភាសា​អាស៊ី​ដែល​ត្រូវ​គ្នា​នៅ​ក្នុង LibreOffice បាន។

បើ​អ្នក​ចង់​សរសេរ​ជា​ភាសា​ចិន ជប៉ុន ឬ កូរ៉េ អ្នក​អាច​ធ្វើ​ឲ្យ​ការ​គាំទ្រ​សម្រាប់​ភាសា​ទាំង​នេះ​សកម្ម​ក្នុង​ចំណុច​ប្រទាក់​អ្នក​ប្រើ ។

បង្ហាញ​ធាតុ​ចំណុច​ប្រទាក់​អ្នកប្រើ​សម្រាប់​ការ​សរសេរ Bi-Directional

ធ្វើឲ្យ​ការ​គាំទ្រ​ប្លង់​អត្ថបទ​ស្មុគស្មាញ​សកម្ម។ ឥឡូវ​អ្នក​អាច​កែ​ការ​កំណត់​ដែល​ត្រូវគ្នា​ជាមួយ​ប្លង់​អត្ថបទ​ស្មុគស្មាញ​នៅ​ក្នុង LibreOffice បាន។

ភាសា​ប្រើ​ប្លង់​អត្ថបទ​ស្មុគ្រស្មាញ

មិន​អើពើ​​ភាសា​ព័ត៌មាន​បញ្ចូល​ប្រព័ន្ធ

បញ្ជាក់​ថា​តើ​ការ​ប្ដូរ​ក្ដារចុច/ភាសា​ព័ត៌មាន​បញ្ចូល​ប្រព័ន្ធ​នឹង​ត្រូវ​បាន​មិន​អើពើ។ បើ​មិន​អើពើ ពេល​បញ្ចូល​អត្ថបទ​ថ្មី អត្ថបទ​នោះ​នឹង​អនុវត្ត​តាម​ភាសា​របស់​អត្ថបទ ឬ​ភាសា​ប្រព័ន្ធ​បច្ចុប្បន្ន។

រូប​តំណាង​ព្រមាន

Some options cannot be reset once edited. Either edit back the changes manually or click Cancel and reopen the Options dialog.