ការកំណត់
ដាក់ការកំណត់ថារូបមន្តនឹងត្រឹមត្រូវសម្រាប់ឯកសារទាំងអស់។
ជម្រើសបោះពុម្ព
ចំណងជើង
បញ្ជាក់ថាតើអ្នកចង់បញ្ចូលឈ្មោះឯកសារក្នុងលទ្ធផលបោះពុម្ពដែរឬទេ
អត្ថបទរូបមន្ត
បញ្ជាក់ថាតើត្រូវរួមបញ្ចូលមាតិកាបង្អួច ពាក្យបញ្ជា នៅផ្នែកខាងក្រោមនៃលទ្ធផលបោះពុម្ពដែរឬទេ។
ស៊ុម
អនុវត្តស៊ុមស្ដើងទៅកាន់ផ្ទៃរូបមន្តនៅក្នុងសន្លឹកបោះពុម្ព ។ ចំណងជើង និងអត្ថបទរូបមន្ត ត្រូវបានកំណត់ចុះដោយស៊ុមតែប៉ុណ្ណោះ ប្រសិនបើប្រអប់ធីកដែលទាក់ទងសកម្ម ។
ទ្រង់ទ្រាយបោះពុម្ព
ទំហំដើម
បោះពុម្ពរូបមន្តដោយមិនលៃតម្រូវទំហំពុម្ពអក្សរបច្ចុប្បន្ន។ វាអាចប្រើបានជាមួយផ្នែករូបមន្តវែងរបស់អត្ថបទពាក្យបញ្ជាដែលបានកាត់ចេញ។
សមទៅនឹងទំហំ
លៃតម្រូវរូបមន្តតាមទ្រង់ទ្រាយទំព័រដែលបានប្រើក្នុងលទ្ធផលបោះពុម្ព។ ទំហំពិតនឹងត្រូវបានកំណត់ដោយទ្រង់ទ្រាយក្រដាសដែលប្រើ។
ការធ្វើមាត្រដ្ឋាន
ពង្រីក បង្រួមទំហំរូបមន្តបោះពុម្ពដោយកត្តាពង្រីកដែលបានបញ្ជាក់។ វាយបញ្ចូលកត្តាបង្រីកដែលអ្នកចង់បានដោយដោយផ្ទាល់នៅក្នុងប្រអប់បញ្ជា មាត្រដ្ឋាន ឬកំណត់តម្លៃដោយប្រើប៊ូតុងសញ្ញាព្រួញ។
ជម្រើសផ្សេងទៀត
មិនអើពើ ~ និង ' នៅចុងបន្ទាត់
បញ្ជាក់ថាសញ្ញាដកឃ្លាជំនួសទាំងនេះនឹងត្រូវបានលុបចេញ បើពួកវានៅចុងបន្ទាត់។ ក្នុងកំណែមុនៗរបស់ LibreOffice, ការបន្ថែមតួអក្សររបៀបនោះនៅចុងបន្ទាត់ គឺដើម្បីការពារគែមខាងស្ដាំរូបមន្តកុំឲ្យដាច់នៅពេលបោះពុម្ព។
បង្កប់តែនិមិត្តសញ្ញាដែលបានប្រើប៉ុណ្ណោះ (ទំហំឯកសារតូចជាង)
រក្សាទុកនិមិត្តសញ្ញាទាំងនោះដោយមានរូបមន្តនីមួយៗដែលអាចត្រូវបានប្រើនៅក្នុងរូបមន្តនោះ ។ កំណែចាស់របស់ LibreOffice និមិត្តសញ្ញាទាំងអស់ត្រូវបានរក្សាទុកដោយមានរូបមន្តនីមួយ ។