បោះពុម្ព

បញ្ជាក់​ការ​កំណត់​បោះពុម្ព​ជាមួយ​ឯកសារ​គំនូរ ឬ​បង្ហាញ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Open a presentation document, choose - LibreOffice Impress/LibreOffice Draw - Print.


បោះពុម្ព

កំណត់​ធាតុ​បន្ថែម​ដើម្បី​បោះពុម្ព​លើ​រឹម​ទំព័រ ។

ឈ្មោះ​ទំព័រ

បញ្ជាក់​ថា​តើ​ត្រូវ​បោះពុម្ព​ឈ្មោះ​ទំព័រ​ដែរ​ឬទេ។

កាល​​បរិច្ឆេទ

បញ្ជាក់​ថា​តើ​ត្រូវ​បោះពុម្ព​កាលបរិច្ឆេទ​បច្ចុប្បន្ន​ដែរ​ទេ។

ពេល​វេលា

បញ្ជាក់​ថា​តើ​ត្រូវ​បោះពុម្ព​ពេលវេលា​បច្ចុប្បន្ន​ដែរ​ឬទេ។

ទំព័រ​ដែល​លាក់

បញ្ជាក់​ថា​តើ​ត្រូវ​បោះពុម្ព​ទំព័រ​ដែល​បាន​លាក់​បច្ចុប្បន្ន​នៅ​ក្នុង​បទ​បង្ហាញ​ដែរ​ឬទេ។

គុណភាព

មើល​ផង​ដែរ ការ​បោះពុម្ព​ជា​ពណ៌​ស​ខ្មៅ ។

លំនាំដើម

បញ្ជាក់​ថា​អ្នក​ចង់​បោះពុម្ព​ដោយ​ពណ៌​ដើម។

មាត្រដ្ឋាន​ប្រផេះ

បញ្ជាក់​ថា​អ្នក​ចង់​បោះពុម្ព​ពណ៌​ក្នុង​មាត្រដ្ឋាន​ប្រផេះ។

ស & ខ្មៅ

បញ្ជាក់​ថា​អ្នក​ចង់​បោះពុម្ព​ឯកសារ​ក្នុង​ពណ៌ស ខ្មៅ។

ជម្រើស​ទំព័រ

កំណត់​ជម្រើស​បន្ថែម​សម្រាប់​បោះពុម្ព​ទំព័រ ។

លំនាំដើម

បញ្ជាក់​ថា​អ្នក​មិន​ចង់​ធ្វើ​មាត្រដ្ឋាន​ទំព័រ​ទេ នៅ​ពេល​បោះពុម្ព។

​សម​ទៅ​នឹង​ទំព័រ

បញ្ជាក់​ថា​តើ​ត្រូវ​បន្ថយ​មាត្រដ្ឋាន​វត្ថុ​ដែល​ធំជាង​រឹម​ម៉ាស៊ីន​បោះពុម្ព​បច្ចុប្បន្ន​ដែរ​ឬទេ ធ្វើ​ដូចនេះ​វា​នឹង​ត្រូវ​ជាមួយ​ក្រដាស​នៅ​ក្នុង​ម៉ាស៊ីន​បោះពុម្ព។

ទំព័រ​ក្រឡា

បញ្ជាក់​ថា​ទំព័រ​ត្រូវ​បាន​បោះពុម្ព​ក្នុង​ទ្រង់ទ្រាយ​ប្រក់​ក្បឿង។ បើ​ទំព័រ ឬ​ស្លាយ​តូច​ជាង​ក្រដាស ស្លាយ ឬ​ទំព័រ​មួយ​ចំនួន​នឹង​ត្រូវ​បាន​បោះពុម្ព​នៅ​លើ​ទំព័រ​តែមួយ។

ប័ណ្ណ​ផ្សាយ​ពាណិជ្ជកម្ម

ជ្រើស​ជម្រើស ប័ណ្ណ​ផ្សាយ​ពាណិជ្ជកម្ម ដើម្បី​បោះពុម្ព​ឯកសារ​ក្នុង​ទ្រង់ទ្រាយ​ប័ណ្ណ​ផ្សាយ​ពាណិជ្ជកម្ម។ អ្នក​ក៏​អាច​កំណត់​ផង​ដែរ​ថា​តើ​អ្នក​ចង់​បោះពុម្ព​ប័ណ្ណ​ផ្សាយ​ពាណិជ្ជកម្ម​ទាំង​សងខាង​ឬ​យ៉ាង​ណា។

មុខ

ជ្រើស ពុម្ពអក្សរ ដើម្បី​បោះពុម្ព​ពុម្ពអក្សរ​ប័ណ្ណ​ផ្សាយ​ពាណិជ្ជកម្ម។

ថយ​ក្រោយ

ជ្រើស ខ្នង ដើម្បី​បោះពុម្ព​ខ្នង​របស់​ប័ណ្ណ​ផ្សាយ​ពាណិជ្ជកម្ម។

ថាស​ក្រដាស​ពី​ការ​កំណត់​ម៉ាស៊ីន​បោះពុម្ព

កំណត់​ថា​ថាស​ក្រដាស​ដែល​ត្រូវ​ប្រើ​គឺ​ថាស​ដែល​បាន​កំណត់​នៅ​ក្នុង​ការ​កំណត់​ម៉ាស៊ីន​បោះពុម្ព។