គណនា

កំណត់​ការ​កំណត់​គណនា​សម្រាប់​សៀវភៅ​បញ្ជី ។ កំណត់​ឥរិយាបថ​នៃ​សៀវភៅ​បញ្ជី​ជាមួយ សេចក្ដី​​​យោង​ដដែល​ៗ ការ​កំណត់​កាល​បរិច្ឆេទ ចំនួន​ខ្ទង់​ទសភាគ និង បើ​ការ​សរសេរ​ជា​អក្សរ​ធំ ឬ អក្សរ​តូច​ត្រូវ​បាន​គិត នៅ​ពេល​ស្វែងរក​ក្នុង​សន្លឹក ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Open a spreadsheet document, choose - LibreOffice Calc - Calculate.


សេចក្តី​​យោង​ដដែលៗ

ក្នុង​ផ្នែក​នេះ​អ្នក​អាច​កំណត់​ព្រំដែន​ចំនួន​ប្រហែល​នៃ​ជំហាន ដែល​បាន​អនុវត្ត​កំឡុង​ពេល​ការ​គណនា​ដដែល​ៗ ។ លើស​ពី​នេះ​ទៀត អ្នក​អាច​បញ្ជាក់​​កម្រិត​ភាព​ត្រឹមត្រួវ​នៃ​ចម្លើយ ។

​ធ្វើ​ដដែល​ៗ

បញ្ជាក់​​ថា​តើ​រូបមន្ត​ដែល​មាន​សេចក្តី​​យោង​ដដែល​ៗ (រូបមន្ត​ដែល​ត្រូវ​បាន​ធ្វើ​ម្តង​ទៀត​ត​ៗ​គ្នា ទាល់​តែ​បញ្ហា​ត្រូវ​បាន​ដោះស្រាយ) ត្រូវ​បាន​គណនា​បន្ទាប់​ពី​ចំនួន​ការ​ធ្វើ​ម្តង​ទៀត​ជាក់លាក់​មួយ ។ បើ​ប្រអប់ ការ​ធ្វើ​ដដែល​ៗ មិន​ត្រូវ​បាន​សម្គាល់ នោះសេចក្តី​យោង​ដដែល​ៗ​មួយ​ក្នុង​តារាង នឹង​បណ្តាល​ឲ្យ​មាន​សារ​កំហុស​មួយ ។

ឧទារហណ៍ ៖ គណនា​តម្លៃ​ធាតុ​ដោយ​គ្មាន​ពន្ធបន្ថែម

  1. វាយ​អត្ថបទ 'តម្លៃ​លក់' ក្នុង​ក្រឡា A5 អត្ថបទ 'Net' ក្នុង​ក្រឡា A6 និង អត្ថបទ 'តម្លៃ​ពន្ធ​ដែល​បាន​បន្ថែម' ក្នុង​ក្រឡា A7 ។

  2. ឥឡូវ​វាយ​បញ្ចូល​​តម្លៃ​លក់ (ឧទាហរណ៍ 100) ក្នុង​ក្រឡា B5 ។ តម្លៃ​សុទ្ធ​គួរ​តែ​ត្រូវ​បាន​បង្ហាញ​ក្នុង​ក្រឡា B6 ហើយ​តម្លៃ​ពន្ធ​ដែល​បាន​បន្ថែម គួរ​តែ​ត្រូវ​បាន​បង្ហាញ​ក្នុង​ក្រឡា B7 ។

  3. អ្នក​ដឹង​ថា តម្លៃ​ពន្ធ​ដែល​បាន​បន្ថែម​ត្រូវ​បាន​គណនា​ជា 'net price times 15%' ហើយ​ដែល​អ្នក​ឈាន​ដល់​តម្លៃ​សុទ្ធ​ដោយ​បន្ថយ​តម្លៃ​ពន្ធ​ដែល​បាន​បន្ថែម ពី​តម្លៃ​លក់ ។ វាយ​រូបមន្ត =B5-B7 ក្នុង B6 ដើម្បី​គណនា​តម្លៃ​សុទ្ធ ហើយ​វាយ​រូបមន្ត =B6*0.15 ក្នុង​ក្រឡា B7 ដើម្បី​គណនា​តម្លៃ​ពន្ធ​ដែល​បាន​បន្ថែម ។

  4. បើក​ការ​ធ្វើ​ដដែល​ៗ ដើម្បី​គណនា​រូបមន្ត​ត្រឹមត្រូវ បើ​ពុំ​នោះ​សោត​សារ​កំហុស 'យោង​ទៅ​ខ្លួន​ឯង' លេច​ឡើង​ក្នុង​របារ ស្ថានភាព ។

A

B

តម្លៃ​លក់

100

សំណាញ់

=B5-B7

ពន្ធ

=B6*0.15


ជំហាន

កំណត់​ចំនួន​អតិ​បរមា​នៃ​ជំហាន​​ធ្វើ​ដដែល​ៗ ។

ភាព​ផ្លាស់ប្តូរ​អប្បបរមា

បញ្ជាក់​ភាព​ខុស​គ្នា​រវាង​លទ្ធផល​ជំហាន​និយាយ​ឡើង​វិញ​ត​គ្នា ។ បើ​លទ្ធផល​នៃ​ការ​និយាយ​ឡើង​វិញ​ទាប​ជាង​តម្លៃ​ផ្លាស់ប្ដូរ​អប្បបរមា បន្ទាប់​ការ​និយាយ​ឡើង​វិញ​នឹង​ឈប់ ។

កាល​​បរិច្ឆេទ

ជ្រើស​កាល​បរិច្ឆេទ​ចាប់ផ្តើម សម្រាប់​ការ​បម្លែង​ខាង​ក្នុង​ពី​ថ្ងៃ​ទៅ​ជា​លេខ ។

12/30/1899 (លំនាំដើម)

កំណត់ 12/30/1899 ជា​ថ្ងៃ​សូន្យ ។

01/01/1900 (StarCalc 1.0)

កំណត់ 1/1/1900 ជា​ថ្ងៃ​សូន្យ ។ ប្រើ​ការ​កំណត់​នេះ​សម្រាប់​សៀវភៅ​បញ្ជី StarCalc 1.0 ដែល​មាន​ធាតុ​កាល​បរិច្ឆេទ ។

01/01/1904

កំណត់ 1/1/1904 ជា​ថ្ងៃ​សូន្យ ។ ប្រើ​ការ​កំណត់​នេះ​សម្រាប់​សៀវភៅ​បញ្ជី ដែល​ត្រូវ​បាន​នាំចូល​ក្នុង​ទ្រង់ទ្រាយ​ប្លែក​ៗ ។

ប្រកាន់​តួ​អក្សរ​តូច​ធំ

បញ្ជាក់​​ថា​តើ​ញែក​រវាង​អក្សរ​ធំ និង អក្សរ​តូច​ក្នុង​អត្ថបទ​ឬ​ទេ នៅ​ពេល​ប្រៀបធៀប​មាតិកា​ក្រឡា ។

ឧទាហរណ៍ ៖ វាយ​អត្ថបទ 'Test' នៅ​ក្នុង​ក្រឡា A1 និង​អត្ថបទ 'test' នៅ​ក្នុង B1 ។ បន្ទាប់​មក​វាយ​រូបមន្ត "=A1=B1" នៅ​ក្នុងក្រឡា C1 ។ ប្រសិបបើ​ប្រអប់ ប្រកាន់​អក្សរតូចធំ ត្រូវបានគូស​ធីក នោះ FALSE នឹង​បង្ហាញ​នៅ​ក្នុង​ក្រឡា បើ​មិន​ដូច្នេះ​ទេ TRUE នឹង​ត្រូវ​បានបង្ហាញ​នៅ​ក្នុងក្រឡា ។

រូប​តំណាង​ចំណាំ

អនុគមន៍​អត្ថបទ EXACT តែងតែ​ប្រកាន់​តួ​អក្សរ​តូច​ធំ ខុស​ពី​ការ​កំណត់​ក្នុង​ប្រអប់​នេះ ។


រូប​តំណាង​ព្រមាន

Disable case sensitivity for spreadsheets that need to be interoperable with Microsoft Excel.


ចំនួន​ទសភាគ​ដូច​បាន​បង្ហាញ

បញ្ជាក់​​ថា​តើ​ធ្វើ​ការ​គណនា ដោយ​ប្រើ​តម្លៃ​បង្គត់​ដែល​បាន​បង្ហាញ​ក្នុង​សន្លឹក​ឬ​ទេ ។ គំនូសតាង​នឹង​ត្រូវ​បាន​បង្ហាញ​ជាមួយ​តម្លៃ​ដែល​បាន​បង្ហាញ ។ បើ ចំនួន​ទសភាគ​ដូច​បាន​បង្ហាញ មិន​ត្រូវ​បាន​សម្គាល់ នោះ​លេខ​ដែល​បាន​បង្ហាញ​ត្រូវ​បាន​បង្គត់ ប៉ុន្តែ​ពួក​វា​ត្រូវ​បាន​គណនា​ខាង​ក្នុង ដោយ​ប្រើ​លេខ​មិន​បង្គត់ ។

លក្ខណៈ​វិនិច្ឆ័យ​ស្វែងរក ​​"=" និង "<>" ត្រូវ​តែ​អនុវត្ត​ទៅ​ក្រឡា​ទាំងមូល

បញ្ជាក់​ថា​លក្ខណៈ​វិនិច្ឆ័យ​ស្វែងរក​ដែល​អ្នក​កំណត់​សម្រាប់​មុខងារ​មូលដ្ឋាន​ទិន្នន័យ Calc ត្រូវ​តែ​ផ្គូផ្គង​និង​ក្រឡា​ទាំងមូល​យ៉ាង​ពិត​ប្រាកដ ។ ពេល លក្ខណៈ​វិនិច្ឆ័យ​ស្វែងរក = និង <> ត្រូវ​តែ​អនុវត្ត​ទៅ​ប្រអប់​ក្រឡា​ទាំងមូល ត្រូវ​បាន​សម្គាល់ LibreOffice Calc ធ្វើ​ឥរិយាបថ​ដូច MS Excel ពេល​ស្វែងរក​ក្រឡា​ក្នុង​មុខងារ​មូលដ្ឋាន​ទិន្នន័យ ។

.* ក្នុង​ទីតាំង​ខាង​ក្រោម ៖

លទ្ធផល​ស្វែងរក ៖

win

រក win ប៉ុន្តែ​មិន​មែន win95, os2win ឬ upwind

win.*

រក win និង win95 ប៉ុន្តែ​មិន​មែន os2win ឬ upwind

.*win

រក win និង os2win ប៉ុន្តែ​មិន​មែន win95 ឬ upwind

win.*

រក win, win95, os2win និង upwind


បើ លក្ខណៈ​វិនិច្ឆ័យ​ស្វែងរក ​​"=" និង "<>" ត្រូវ​តែ​អនុវត្ត​ទៅ​ក្រឡា​ទាំងមូល មិន​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រើ​បាន នោះ​លំនាំ​ស្វែងរក "win" ដើរ​តួ​ដូចជា​លំនាំ​ស្វែងរក ".*win.*" ដែរ ។ លំនាំ​ស្វែងរក​អាច​ស្ថិត​នៅ​ទីតាំង​ណា​ក៏​បាន នៅ​ពេល​ស្វែងរក​ជាមួយ​អនុគមន៍​មូលដ្ឋាន​ទិន្នន័យ Calc ។

រូប​តំណាង​ព្រមាន

Enable whole cell match for spreadsheets that need to be interoperable with Microsoft Excel.


Enable wildcards in formulas

បញ្ជាក់​​ថា កន្សោម​ធម្មតា​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រើ​បាន នៅ​ពេល​ស្វែងរក និង​សម្រាប់​ប្រៀបធៀប​ខ្សែ​តួ​អក្សរ​ផង​ដែរ ។

រូប​តំណាង​ព្រមាន

Enable wildcards in formulas for spreadsheets that need to be interoperable with Microsoft Excel.


ធ្វើ​ឲ្យ​កន្សោម​និយ័ត​ប្រើ​បាន​ក្នុង​រូបមន្ត

បញ្ជាក់​​ថា កន្សោម​ធម្មតា​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រើ​បាន នៅ​ពេល​ស្វែងរក និង​សម្រាប់​ប្រៀបធៀប​ខ្សែ​តួ​អក្សរ​ផង​ដែរ ។

រូប​តំណាង​ព្រមាន

Do not enable regular expressions in formulas for spreadsheets that need to be interoperable with Microsoft Excel.


No wildcards or regular expressions in formulas

បញ្ជាក់​​ថា កន្សោម​ធម្មតា​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រើ​បាន នៅ​ពេល​ស្វែងរក និង​សម្រាប់​ប្រៀបធៀប​ខ្សែ​តួ​អក្សរ​ផង​ដែរ ។

រូប​តំណាង​ព្រមាន

Do not disable wildcards in formulas for spreadsheets that need to be interoperable with Microsoft Excel.


រក​ស្លាក​​ជួរ​ឈរ និង ជួរ​​ដេក​ដោយ​​ស្វ័យ​​ប្រវត្តិ

បញ្ជាក់​ថា​អ្នក​អាច​ប្រើ​អត្ថបទ​ក្នុង​ក្រឡា​ណា​មួយ​ជា​ស្លាក​សម្រាប់​ជួរ​ឈរ​ខាងក្រោម​អត្ថបទ ឬ​ជួរ​ដេក​ទៅ​ខាងស្ដាំ​នៃ​អត្ថបទ ។ អត្ថបទ​ត្រូវ​តែ​មាន​យ៉ាង​ហោច​ណាស់​ពាក្យ​មួយ និង​ត្រូវ​តែ​មិន​មាន​សញ្ញា​ប្រមាណ​វិធី​ណា​មួយ​ទេ ។

ឧទាហរណ៍ ៖ ក្រឡា E5 មាន​អត្ថបទ "Europe" ។ ខាង​ក្រោម​នៅ​ក្នុងក្រឡា E6 គឺ​ជា​តម្លៃ​ ១០០ ហើយ​នៅ​ក្នុង​ក្រឡា E7 តម្លៃ ២០០ ។ ប្រសិនបើ​បានគូស​ធីក​ប្រអប់ រកស្លាក​ជួរឈរ និង​ជួរដេក​ដោយ​ស្វ័យ​ប្រវត្តិ អ្នក​អាច​សរសេរ​រូបមន្ត​ដូចខាង​ក្រោម​នៅ​ក្នុង​ក្រឡា A1: =SUM(Europe) ។

កំណត់​ទសភាគ​សម្រាប់​ទ្រង់ទ្រាយ​លេខ​ទូទៅ

អ្នក​អាច​បញ្ជាក់​​ចំនួន​ខ្ទង់​ទសភាគ​អតិបរមា​ដែល​ត្រូវ​បាន​បង្ហាញ​ជា​លំនាំដើម សម្រាប់​ទ្រង់ទ្រាយ​ក្រឡា​ទូទៅ ។ ប្រសិនបើ​មិន​បាន​បើក​ទេ​នោះ ក្រឡា​​ដែល​មាន​ទ្រង់ទ្រាយ​លេខ​​ទូទៅ​បង្ហាញ​ជា​ខ្ទង់​ទសភាគ​ជា​ច្រើន​ជា​ទទឹង​ជួរ​ដេក​ដែល​អនុញ្ញាត ។

ខ្ទង់​ទសភាគ

កំណត់​ចំនួន​ទសភាគ​ដែល​ត្រូវ​បង្ហាញ​សម្រាប់​ចំនួន​នៅ​ក្នុង​ទ្រង់ទ្រាយ​លេខ ទូទៅ ។ លេខ​នឹង​ត្រូវ​បាន​បង្ហាញ​ជា​ចំនួន​បង្គត់ ប៉ុន្តែ​មិន​រក្សាទុក​ជា​ចំនួន​បង្គត់​ទេ។