បញ្ជី​តម្រៀប

បញ្ជី​កំណត់​ដោយ​អ្នកប្រើ​ទាំងអស់​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ប្រអប់ បញ្ជី​តម្រៀប ។ អ្នក​ក៏​អាច​កំណត់ និង​កែសម្រួល​បញ្ជី​ផ្ទាល់ខ្លួន​របស់​អ្នក​បាន​ផង​ដែរ។ មានតែ​អត្ថបទ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ប្រើ​ជា​បញ្ជី​តម្រៀប មិនមែន​លេខ​ទេ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Open a spreadsheet document, choose - LibreOffice Calc - Sort Lists.


បញ្ជី

បង្ហាញ​បញ្ជី​ដែល​មាន​ទាំងអស់។ បញ្ជី​នេះ​អាច​ត្រូវ​បាន​ជ្រើស​សម្រាប់​កែសម្រួល។

ធាតុ

បង្ហាញ​មាតិកា​បញ្ជី​ដែល​បាន​ជ្រើស​បច្ចុប្បន្ន។ មាតិកា​នេះ​អាច​កែសម្រួល​បាន។

ចម្លង​បញ្ជី​ពី

កំណត់​សៀវភៅ​បញ្ជី និង​ក្រឡា​ដើម្បី​ចម្លង និង​រួមបញ្ចូល​វា​ទៅ​ក្នុង​ប្រអប់ បញ្ជី ជួរ​ដែល​បាន​ជ្រើស​បច្ចុប្បន្ន​នៅ​ក្នុង​សៀវភៅ​បញ្ជី​គឺជា​លំនាំដើម។

ចម្លង

ចម្លង​មាតិកា​ក្រឡា​នៅ​ក្នុង​ប្រអប់ ចម្លង​បញ្ជី​ពី ។ បើ​អ្នក​ជ្រើស​សេចក្ដី​យោង​ដែល​ពាក់ព័ន្ធ​ជាមួយ​ជួរដេក និង​ជួរឈរ នោះ​ប្រអប់ ចម្លង​បញ្ជី នឹង​លេចឡើង​បន្ទាប់ពី​ចុច​ប៊ូតុង។ អ្នក​អាច​ប្រើ​ប្រអប់​នេះ​ដើម្បី​កំណត់ ថា​តើ​សេចក្ដី​យោង​ត្រូវ​បាន​បម្លែង​ដើម្បី​តម្រៀប​បញ្ជី​តាម​ជួរដេក ឬ​ជួរឈរ។

ថ្មី​/​មិនរក្សាទុក

បញ្ចូល​មាតិកា​បញ្ជី​ថ្មី​ទៅ​ក្នុង​ប្រអប់ ធាតុ​បញ្ចូល ប៊ូតុង​នេះ​នឹង​ប្ដូរ​ពី ថ្មី ទៅ លុបចោល ដែល​អនុញ្ញាត​ឲ្យ​អ្នក​លុប​បញ្ជី​ថ្មី។

បន្ថែម​/​កែ​សម្រួល

បន្ថែម​បញ្ជី​ថ្មី​ទៅ​ក្នុង​ប្រអប់ បញ្ជី បើ​អ្នក​ចង់​កែសម្រួល​បញ្ជី​នេះ​នៅ​ក្នុង​ប្រអប់ ធាតុ​បញ្ចូល ប៊ូតុង​នេះ​នឹង​ប្ដូរ​ពី បន្ថែម ទៅ កែប្រែ ដែល​អនុញ្ញាត​ឲ្យ​អ្នក​រួមបញ្ចូល​បញ្ជី​ដែល​បាន​កែប្រែ​ថ្មីៗ។

លុប

លុប​ធាតុ​ដែល​បាន​ជ្រើស ឬ​ធាតុ​បន្ទាប់​ពី​ការ​អះអាង ។