ទូទៅ

កំណត់​ការ​កំណត់​ទូទៅ សម្រាប់​ឯកសារ​សៀវភៅ​បញ្ជី ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Open a spreadsheet document, choose - LibreOffice Calc - General.


ប្រព័ន្ធ​ម៉ែត្រ

ឯកតា​រង្វាស់

កំណត់​ឯកតា​រង្វាស់​នៅ​ក្នុង​សៀវភៅ​បញ្ជី។

ឈប់​ថេប

កំណត់​ចម្ងាយ​ឈប់​ថេប។

ធ្វើ​​ឲ្យ​​ទាន់​សម័យ

ធ្វើ​ឲ្យ​តំណ​ទាន់​សម័យ ពេល​ផ្ទុក

រូប​តំណាង​ព្រមាន

Settings for automatic links updates stored in documents are ignored for security reasons. Link updates are always bounded by LibreOffice Security settings in - LibreOffice – Security.


តែងតែ

Always updates links while loading a document, and only if the document is in a trusted file location or the global security level is Low (Not recommended).

រូប​តំណាង​ព្រមាន

This setting is treated as On request unless either the global macro security level is set to Low in - LibreOffice - Security - Macro Security... - Security Level - Low (not recommended) or the document is located in a trusted place defined by - LibreOffice - Security - Macro Security... - Trusted Sources - Trusted File Locations.


តាម​សំណើ

ធ្វើ​បច្ចុប្បន្នភាព​តែ​សំណើ​ប៉ុណ្ណោះ ពេល​ផ្ទុក​ឯកសារ។

កុំ

កុំ​ធ្វើ​បច្ចុប្បន្នភាព​តំណ​ពេល​ផ្ទុក​ឯកសារ។

ការ​កំណត់​បញ្ចូល

ចុច​បញ្ចូល (Enter) ដើម្បី​ផ្លាស់ទី​ជម្រើស

កំណត់​ទិស​ទស្សន៍ទ្រនិច​នៅ​ក្នុង​សៀវភៅ​បញ្ជី​ដែល​នឹង​ត្រូវ​ផ្លាស់ទី​បន្ទាប់ពី​អ្នក​ចុច​គ្រាប់ចុច​បញ្ចូល (Enter) ។

ចុច​បញ្ចូល (Enter) ដើម្បី​ប្តូរ​ទៅ​របៀប​កែ​សម្រួល

អនុញ្ញាត​ឲ្យ​អ្នក​កែសម្រួល​ក្រឡា​ដែល​បាន​ជ្រើស​ភ្លាមៗ បន្ទាប់ពី​ចុច​​គ្រាប់ចុច​បញ្ចូល (Enter) ។

ពង្រីក​ការ​ធ្វើ​ទ្រង់ទ្រាយ

បញ្ជាក់​ថា​តើ​ត្រូវ​អនុវត្ត​គុណ​លក្ខណៈ​ទ្រង់ទ្រាយ​ក្រឡា​ដែល​បាន​ជ្រើស​ដោយ​ស្វ័យប្រវត្តិ​ចំពោះ​ក្រឡា​ទំនេរ​ក្បែរ​គ្នា​ដែរ​ឬទេ។ ឧទាហរណ៍ បើ​មាតិកា​ក្រឡា​ដែល​បាន​ជ្រើស​មាន​គុណ​លក្ខណៈ​ដិត គុណ​លក្ខណៈ​ដិត​នេះ​ក៏​នឹង​អនុវត្ត​ចំពោះ​ក្រឡា​ដែល​នៅ​ជាប់គ្នា​នោះ​ដែរ។ ក្រឡា​ដែល​មាន​ទ្រង់ទ្រាយ​ពិសេស​រួចហើយ នឹង​មិន​ត្រូវ​បាន​កែប្រែ​ដោយ​អនុគមន៍​នេះ​ទេ។ អ្នក​អាច​ឃើញ​ជួរ​នៅ​ក្នុង​សំណួរ​ដោយ​ចុច​គ្រាប់ចុច​ផ្លូវកាត់ + * (សញ្ញា​គុណ​នៅ​លើ​បន្ទះ​លេខ)។ ទ្រង់ទ្រាយ​នេះ​ក៏​អនុវត្ត​ផង​ដែរ​ចំពោះ​តម្លៃ​ដែល​បាន​បញ្ចូល​ថ្មី​នៅ​ក្នុង​ជួរ។ ការ​កំណត់​លំនាំដើម​ធម្មតា​អនុវត្ត​ចំពោះ​ក្រឡា​ដែល​នៅ​ក្រៅ​ជួរ​នេះ។

ពង្រីកសេចក្តី​​​យោង ​ពេល​ជួរ​ដេក/ជួរ​ឈរ​​ថ្មី​​ត្រូវ​បាន​បញ្ចូល

បញ្ជាក់​ថា​តើ​ត្រូវ​ពង្រីក​សេចក្ដី​យោង​ដែរ​ឬទេ ពេល​បញ្ចូល​ជួរឈរ ឬ​ជួរដេក​ជាប់គ្នា​ទៅកាន់​ជួរ​សេចក្ដី​យោង។ វា​អាច​ធ្វើ​ទៅ​បាន ប្រសិនបើ​ជួរ​សេចក្ដី​យោង កន្លែង​ដែល​បាន​បញ្ចូល​ជួរឈរ ឬ​ជួរដេក ត្រូវ​បាន​ពង្រីក​ពី​ដើម​យ៉ាងតិច​ពីរ​ក្រឡា​នៅ​ក្នុង​ទិស​ដែល​ចង់​បាន។

ឧទាហរណ៍ ៖ បើ​ជួរ A1:B1 ត្រូវ​បាន​យោង​ក្នុង​រូបមន្ត​មួយ ហើយ​អ្នក​បញ្ចូល​ជួរ​ឈរ​ថ្មី​មួយ​បន្ទាប់​ពី​ជួរ​ឈរ B សេចក្តី​យោង​ត្រូវ​បាន​ពង្រីក​ទៅ​ជា A1:C1 ។ បើ​ជួរ A1:B1 ត្រូវ​បាន​យោង ហើយ​ជួរ​ដេក​ថ្មី​មួយ​ត្រូវ​បាន​បញ្ចូល​ពី​ក្រោម​ជួរ​ដេក 1 សេចក្តី​​យោង​មិន​ត្រូវ​បាន​ពង្រីក​ទេ ដោយ​សារ​តែ​មាន​ក្រឡា​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​ទិស​បញ្ឈរ ។

បើ​អ្នក​បញ្ចូល​ជួរ​ដេក ឬ ជួរ​ឈរ​ក្នុង​ផ្នែក​កណ្តាល​នៃ​តំបន់​យោង នោះសេចក្តី​​យោង​តែងតែ​ត្រូវ​បាន​ពង្រីក ។

បន្លិច​ជម្រើស​ក្នុង ក្បាល​ជួរ​ឈរ​/​ជួរ​ដេក

បញ្ជាក់​ថា​តើ​ត្រូវ​រំលេច​ក្បាល​ជួរដេក ឬ​ជួរឈរ​ដែរ​ឬទេ នៅ​ក្នុង​ជួរដេក ឬ​ជួរឈរ​ដែល​បាន​ជ្រើស។

ប្រើ​ប្រព័ន្ធ​ម៉ែត្រ​ម៉ាស៊ីន​បោះពុម្ព​ សម្រាប់​ធ្វើ​ទ្រង់ទ្រាយ​អត្ថបទ

បញ្ជាក់​ថា​តើ​ប្រព័ន្ធ​ម៉ែត្រ​ម៉ាស៊ីន​បោះពុម្ព​ត្រូវ​បាន​អនុវត្ត​សម្រាប់​ការ​បោះពុម្ព និង​ការ​ធ្វើ​ទ្រង់ទ្រាយ​បង្ហាញ​នៅ​លើ​អេក្រង់​ដែរ​ឬទេ។ បើ​ប្រអប់​នេះ​មិន​ធីក​ទេ ប្លង់​អាស្រ័យ​ម៉ាស៊ីន​បោះពុម្ព នឹង​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​បង្ហាញ​អេក្រង់ និង​ការ​បោះពុម្ព។

បង្ហាញ​​ព្រមាន​សរសេរ​ជាន់​លើ ​​ពេល​បិទ​ភ្ជាប់​ទិន្នន័យ

បញ្ជាក់​ថា​តើ​ត្រូវ​បង្ហាញ​សារ​ព្រមាន​ដែរ​ឬទេ ពេល​អ្នក​បិទភ្ជាប់​ក្រឡា​ពី​ក្ដារ​តម្បៀត​ខ្ទាស់​ទៅ​ជួរ​ក្រឡា​ដែល​មិន​ទំនេរ។