មើល

កំណត់​ថា​តើ​ត្រូវ​បង្ហាញ​ធាតុ​ណាមួយ​នៃ​បង្អួច​មេ​របស់ LibreOffice Calc ។ អ្នក​អាច​បង្ហាញ ឬ​លាក់​ការ​រំលេច​តម្លៃ​នៅ​ក្នុង​តារាង​បាន។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Open a spreadsheet document, choose - LibreOffice Calc - View.


ជំនួយ​រូបភាព

បញ្ជាក់​​តើ​បន្ទាត់​ណា​មួយ​ត្រូវ​បាន​បង្ហាញ ។

បន្ទាត់​ក្រឡា​ចត្រង្គ

បញ្ជាក់​ថា​តើ​បន្ទាត់​ក្រឡាចត្រង្គ​នឹង​ត្រូវ​បង្ហាញ​នៅ​ពេល​ណា។ តាម​លំនាំដើម បន្ទាត់​ក្រឡាចត្រង្គ​បង្ហាញ​តែ​នៅ​លើ​ក្រឡា​ដែល​មិន​មាន​ពណ៌​ផ្ទៃ​ខាងក្រោយ​ប៉ុណ្ណោះ។ អ្នក​ក៏​អាច​ជ្រើស​ដើម្បី​បង្ហាញ ឬ​លាក់​បន្ទាត់​ក្រឡាចត្រង្គ​នៅ​លើ​ក្រឡា​ដែល​មាន​ពណ៌​ផ្ទៃ​ខាងក្រោយ​បាន​ផង​ដែរ។ សម្រាប់​ការ​បោះពុម្ព សូម​ជ្រើស ទ្រង់ទ្រាយ - ទំព័រ - សន្លឹក រួច​ធីក​ប្រអប់ ក្រឡាចត្រង្គ

ពណ៌

បញ្ជាក់​ពណ៌​សម្រាប់​បន្ទាត់​ក្រឡាចត្រង្គ​នៅ​ក្នុង​ឯកសារ​បច្ចុប្បន្ន។ ដើម្បី​មើល​បន្ទាត់​ក្រឡាចត្រង្គ​ដែល​បាន​រក្សាទុក​ក្នុង​ឯកសារ សូម​ចូល​ទៅ - LibreOffice - រូបរាង, នៅ​ក្រោម គ្រោងការណ៍ រកមើល​ពាក្យ សៀវភៅ​បញ្ជី - បន្ទាត់​ក្រឡាចត្រង្គ កំណត់​ពណ៌​ទៅ "ស្វ័យប្រវត្តិ" ។

​បំបែក​ទំព័រ

បញ្ជាក់​ថា​តើ​ត្រូវ​បង្ហាញ​ការ​បំបែក​ទំព័រ​ជាមួយ​ផ្ទៃ​បោះពុម្ព​ដែល​បាន​កំណត់​ដែរ​ឬទេ។

គ្មាន​ជំនួយ​ខណៈ​ពេលផ្លាស់ទី

បញ្ជាក់​ថា​តើ​ត្រូវ​បង្ហាញ​មគ្គុទ្ទេសក៍​ដែរ​ឬទេ ពេល​ផ្លាស់ទី​គំនូរ ស៊ុម ក្រាហ្វិក និង​វត្ថុ​ផ្សេងទៀត។ មគ្គុទ្ទេសក៍​ទាំងនេះ​ជួយ​អ្នក​ក្នុង​ការ​តម្រឹម​វត្ថុ។

បង្ហាញ

ជ្រើស​ជម្រើស​ជា​ច្រើន​សម្រាប់​បង្ហាញ​អេក្រង់ ។

រូបមន្ត

បញ្ជាក់​ថា​តើ​ត្រូវ​បង្ហាញ​រូបមន្ត​ជំនួស​ឲ្យ​លទ្ធផល​នៅ​ក្នុង​ក្រឡា​ដែរ​ឬទេ។

តម្លៃ​សូន្យ

បញ្ជាក់​ថា​តើ​ត្រូវ​បង្ហាញ​ចំនួន​ដែល​មាន​តម្លៃ ០ ដែរ​ឬទេ។

ធាតុ​បង្ហាញ​មតិយោបល់

បញ្ជាក់​ថា​ចតុកោណ​តូច​នៅ​ជ្រុង​ស្ដាំ​ខាងលើ​នៃ​ក្រឡា​បង្ហាញ​ពី​មតិយោបល់​ដែល​មាន។ មតិយោបល់​នឹង​បង្ហាញ​តែ​នៅ​ពេល​ណា​ដែល​អ្នក​បើក​ព័ត៌មាន​ជំនួយ​ប៉ុណ្ណោះ តាមរយៈ LibreOffice - ទូទៅ នៅ​ក្នុង​ប្រអប់​ជម្រើស។

ដើម្បីបង្ហាញ​មតិយោបល់​អចិន្ត្រៃយ៍ ជ្រើស​ពាក្យ​បញ្ជា បង្ហាញ​មតិយោបល់ ពី​ម៉ឺនុយ​បរិបទ​របស់ក្រឡា ។

អ្នក​អាច​វាយ និង​កែសម្រួល​មតិយោបល់​ដោយ​ប្រើ​ពាក្យ​បញ្ជា បញ្ចូល - មិតយោបល់  ។ មតិយោបល់​ដែល​ត្រូវ​បានបង្ហាញ​ជា​អចិន្ត្រៃយ៍​អាច​ត្រូវ​បានកែសម្រួល​ដោយ​ចុច​លើ​ប្រអប់​មតិយោបល់ ។ ចុច​កម្មវិធី​រុករក​ ហើយ​ក្រោមធាតុមតិយោបល់ អ្នក​អាច​មើលមតិយោបល់​ទាំងអស់​ក្នុង​ឯកសារ​បច្ចុប្បន្ន ។ ចុច​ទ្វេដង​លើ​​មតិយោបល់​ក្នុង​កម្មវិធី​រុករក ទស្សន៍​ទ្រនិច​នឹង​លោត​ទៅ​ក្រឡា​ដែលទាក់ទង​ដែលមាន​មតិយោបល់ ។

ការ​បន្លិច​តម្លៃ

ធីក​ប្រអប់ រំលេច​តម្លៃ ដើម្បី​បង្ហាញ​មាតិកា​ក្រឡា​នៅ​ក្នុង​ពណ៌​ផ្សេងគ្នា អាស្រ័យ​តាម​ប្រភេទ។ ក្រឡា​អត្ថបទ​ត្រូវ​បាន​ធ្វើ​ទ្រង់ទ្រាយ​ពណ៌ខ្មៅ រូបមន្ត​ពណ៌បៃតង ក្រឡា​លេខ​ពណ៌ខៀវ និង​ក្រឡា​ការពារ​ត្រូវ​បាន​បង្ហាញ​ផ្ទៃ​ខាងក្រោយ​ជា​ពណ៌ប្រផេះ​ស្រាល គ្មាន​បញ្ហា​ទេ ព្រោះ​ការ​បង្ហាញ​របស់​វា​គឺ​ត្រូវ​បាន​ធ្វើ​ទ្រង់ទ្រាយ។

រូប​តំណាង​ព្រមាន

នៅ​ពេល​ពាក្យ​បញ្ជា​នេះ​សកម្ម ពណ៌​ណា​មួយ​ដែល​បាន​ផ្តល់​ក្នុង​ឯកសារ​នឹង​មិន​ត្រូវ​បាន​បង្ហាញ​ទេ រហូត​ដល់​មុខងារ​ត្រូវ​បាន​ធ្វើ​ឲ្យ​អសកម្ម ។


យុថ្កា

បញ្ជាក់​ថា​តើ​ត្រូវ​បង្ហាញ​រូបតំណាង​យុថ្កា​ដែរ​ឬទេ ពេល​បាន​ជ្រើស​វត្ថុ​បញ្ចូល​ដូចជា​ក្រាហ្វិក។

អត្ថបទ​លើស​ចំណុះ

បើ​ក្រឡា​មាន​អត្ថបទ​វែង​ជាង​ទទឹង​ក្រឡា អត្ថបទ​នឹង​ត្រូវ​បាន​បង្ហាញ​ពី​លើ​ក្រឡា​ទំនេរ​ដែល​នៅ​ជិត​គ្នា​ក្នុង​ជួរដេក​ដូចគ្នា។ បើ​ក្រឡា​ដែល​នៅ​ជិត​គ្នា​នោះ​មិន​ទំនេរ​ទេ វា​នឹង​​បង្ហាញ​រូប​ត្រីកោណ​តូច​មួយ​នៅ​​លើ​ស៊ុម​ក្រឡា​បញ្ជាក់​ថា​មាន​អត្ថបទ​បន្ត។

បង្ហាញ​សេចក្តី​​យោង​ជា​ពណ៌

បញ្ជាក់​ថា​សេចក្ដី​យោង​នីមួយៗ​ត្រូវ​បាន​រំលេច​ជា​ពណ៌​នៅ​ក្នុង​រូបមន្ត។ ជួរ​ក្រឡា​ក៏​ព័ទ្ធ​ជុំវិញ​ដោយ​ស៊ុម​ពណ៌​ដែរ នៅ​ពេល​ណា​ដែល​សេចក្ដី​យោង​ក្រឡា​ត្រូវ​បាន​ជ្រើស​សម្រាប់​កែសម្រួល។

វត្ថុ

កំណត់​ថាតើ ត្រូវបង្ហាញ ឬ​លាក់​វត្ថុ​សម្រាប់​ក្រុម​វត្ថុ​ដែល​មាន​បីវត្ថុ ។

វត្ថុ/ក្រាហ្វិក

កំណត់​ថា​តើ​ត្រូវ​បង្ហាញ ឬ​លាក់​វត្ថុ និង​ក្រាហ្វិក។

​គំនូស​តាង

កំណត់​ថា​តើ​ត្រូវ​បង្ហាញ ឬ​លាក់​គំនូសតាង​នៅ​ក្នុង​ឯកសារ​របស់​អ្នក។

វត្ថុ​​គំនូរ

កំណត់​ថា​តើ​ត្រូវ​បង្ហាញ ឬ​លាក់​វត្ថុ​គំនូរ​នៅ​ក្នុង​ឯកសារ​របស់​អ្នក។

ពង្រីក

សន្លឹក​ធ្វើ​សមកាលកម្ម

ប្រសិនបើ​គូស​ធីក សន្លឹក​ត្រូ​វបានបង្ហាញ​ដោយ​កត្តា​ពង្រីក​ដូច​គ្នា ។ ប្រសិន​បើ​មិនបានគូស​ធីក​ទេ សន្លឹក​នីមួយៗ​អាច​មាន​កត្តា​ពង្រីក​ផ្ទាល់របស់​វា ។

បង្អួច

បញ្ជាក់​​ថា​តើ​ធាតុ​ជំនួយ​ ខ្លះ​នឹង ឬ នឹង​មិន​លេចឡើង​ក្នុង​តារាង ។

បឋម​កថា​ជួរ​ឈរ​/​ជួរ​ដេក

បញ្ជាក់​ថា​តើ​ត្រូវ​បង្ហាញ​ក្បាល​ជួរដេក និង​ជួរឈរ​ដែរ​ឬទេ។

របារ​រមូរ​ផ្ដេក

បញ្ជាក់​ថា​តើ​ត្រូវ​បង្ហាញ​របារ​រមូរ​បញ្ឈរ​នៅ​ខាងស្ដាំ​បង្អួច​ឯកសារ​ដែរ​ឬទេ។

របារ​រមូរ​បញ្ឈរ

បញ្ជាក់​ថា​តើ​ត្រូវ​បង្ហាញ​របារ​រមូរ​បញ្ឈរ​នៅ​ខាងស្ដាំ​បង្អួច​ឯកសារ​ដែរ​ឬទេ។

ផ្ទាំង​សន្លឹក

បញ្ជាក់​ថា​តើ​ត្រូវ​បង្ហាញ​ផ្ទាំង​សន្លឹក​នៅ​បាត​ឯកសារ​សន្លឹក​កិច្ចការ​ដែរ​ឬទេ។ បើ​ប្រអប់​នេះ​មិន​ធីក​ទេ អ្នក​នឹង​អាច​ប្ដូរ​បានតែ​រវាង​សន្លឹក​តាម ប៉ុណ្ណោះ។ ចងចាំ​ថា​វា​នឹង​មាន​គ្រាប់​រំកិល​មួយ​នៅ​រវាង​របារ​រមូរ​ផ្ដេក និង​ផ្ទាំង​សន្លឹក​ដែល​អាច​ត្រូវ​បាន​បញ្ជូន​ទៅ​ចុង។

​គ្រោងនិមិត្ត​សញ្ញា

បើ​អ្នក​បាន​កំណត់ ជម្រើស និមិត្តសញ្ញា​គ្រោង នឹង​បញ្ជាក់​ថា​តើ​ត្រូវ​បង្ហាញ​និមិត្តសញ្ញា​គ្រោង​នៅ​លើ​ស៊ុម​សន្លឹក​ដែរ​ឬទេ។