ភាព​ផ្លាស់ប្តូរ

កំណត់​រូបរាង​នៃ​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ឯកសារ។

To record or show changes in your text or spreadsheet document, choose Edit - Track Changes - Record or Edit - Track Changes - Show.

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Open a text document, choose - LibreOffice Writer - Changes.


អត្ថបទ​បង្ហាញ

កំណត់​ការ​កំណត់​សម្រាប់បង្ហាញ​ការ​ផ្លាស់ប្ដូរ​ដែលបានថត ។ ជ្រើស​ប្រភេទ​នៃ​កា​រផ្លាស់ប្ដូរ​ និង​គុណលក្ខណៈ និង​ពណ៌​​នៃការបង្ហាញ​ដែល​ទាក់ទង ។ វាល​មើលជា​មុន​បង្ហាញបែបផែន​របស់​ជម្រើស​បង្ហាញដែលបានជ្រើស ។

ការ​បញ្ចូល / គុណ​លក្ខណៈ

បញ្ជាក់​ពី​របៀប​បង្ហាញ​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ឯកសារ នៅ​ពេល​បាន​បញ្ចូល​អត្ថបទ។

ការ​លុប / គុណ​លក្ខណៈ

បញ្ជាក់​ពី​របៀប​បង្ហាញ​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ឯកសារ នៅ​ពេល​បាន​បញ្ចូល​អត្ថបទ។ បើ​អ្នក​កត់ត្រា​ការ​លុប​អត្ថបទ នោះ​អត្ថបទ​នឹង​បង្ហាញ​ជាមួយ​គុណ​លក្ខណៈ​ដែល​បាន​ជ្រើស (ដូចជា បន្ទាត់​ឆូត) ហើយ​វា​មិន​ត្រូវ​បាន​លុប​ទេ។

គុណ​លក្ខណៈ​ដែល​បាន​ផ្លាស់ប្តូរ / គុណ​លក្ខណៈ

កំណត់​ពី​របៀប​ផ្លាស់ប្ដូរ​ចំពោះ​គុណ​លក្ខណៈ​អត្ថបទ​ដែល​ត្រូវ​បង្ហាញ​នៅ​ក្នុង​ឯកសារ។ ការ​ផ្លាស់ប្ដូរ​ទាំងនេះ​ប៉ះពាល់​ដល់​គុណ​លក្ខណៈ​មួយ​ចំនួន​ដូចជា ដិត ទ្រេត ឬ​បន្ទាត់​ក្រោម។

ពណ៌

អ្នក​ក៏​អាច​ជ្រើស​ពណ៌​ដើម្បី​បង្ហាញ​ប្រភេទ​នៃ​ការ​ផ្លាស់ប្ដូរ​​នីមួយ​ដែល​បាន​កត់ត្រា​ផង​ដែរ។ ពេល​អ្នក​ជ្រើស​លក្ខខណ្ឌ "តាម​អ្នក​និពន្ធ" នៅ​ក្នុង​បញ្ជី ពណ៌​នឹង​ត្រូវ​បាន​កំណត់​ដោយ​ស្វ័យប្រវត្តិ​តាម LibreOffice, បន្ទាប់មក​ប្ដូរ​ឲ្យ​ត្រូវគ្នា​ជាមួយ​អ្នកនិពន្ធ​នៃ​ការ​ផ្លាស់ប្ដូរ​នីមួយៗ។

ជួរ​ដែល​បាន​ផ្លាស់ប្តូរ

ដើម្បី​បញ្ជាក់​ថា​តើ​ជួរ​អត្ថបទ​ណា​មួយ​​ត្រូវ​បាន​ផ្លាស់ប្តូរ អ្នក​អាច​កំណត់​សម្គាល់​មួយ ដែល​លេច​ឡើង​ក្នុង​រឹម​ទំព័រ​ឆ្វេង ឬ ស្តាំ ។

សញ្ញា​សម្គាល់

កំណត់​ប្រសិនបើ​ទីតាំង​​បន្ទាត់​ដែល​បាន​ផ្លាស់ប្ដូរ​នៅ​ក្នុង​ឯកសារ​ត្រូវ​បាន​ធីក។ អ្នក​អាច​កំណត់​ការ​គូស​ធីក​បាន ដូច្នេះ​ពួកវា​តែង​បង្ហាញ​នៅ​លើ​រឹម​ទំព័រ​ខាងឆ្វេង ឬ​ខាងស្ដាំ​ជានិច្ច ឬ​នៅ​លើ​រឹម​ខាងក្នុង ឬ​ខាងក្រៅ។

ពណ៌

បញ្ជាក់​ពណ៌​សម្រាប់​រំលេច​បន្ទាត់​ដែល​បាន​ផ្លាស់ប្ដូរ​នៅ​ក្នុង​អត្ថបទ។

មើលវាល​​ជា​មុន

បង្ហាញ​ការ​មើល​ជា​មុន​នៃ​ជម្រើស​បច្ចុប្បន្ន ។