បោះពុម្ព

បញ្ជាក់​​ការ​កំណត់​បោះពុម្ព​នៅ​ក្នុង​ឯកសារ​អត្ថបទ ឬ HTML ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose - LibreOffice Writer/ LibreOffice Writer/Web - Print.


រូប​តំណាង​ចំណាំ

ការ​កំណត់​បោះពុម្ព​បានកំណត់​នៅ​លើ​ទំព័រ​ផ្ទាំង​នេះ អនុវត្ត​ទៅ​ការងារ​បោះពុម្ព​ជា​បន្តបន្ទាប់ រហូត​ដល់​អ្នក​ផ្លាស់ប្ដូរ​ការ​កំណត់​ម្ដង​ទៀត ។ ប្រសិនើ​អ្នក​ចង់​ផ្លាស់ប្ដូរ​ការ​កំណត់​​​សម្រាប់​តែ​​ការងារ​បោះពុម្ព ប្រើ​ប្រអប់ ឯកសារ - បោះពុម្ព


មាតិកា

បញ្ជាក់​​តើ​មាតិកា​ឯកសារ​ណា​មួយ​ដែល​នឹង​ត្រូវ​បាន​បោះពុម្ព ។

រូបភាព និង​វត្ថុ

បញ្ជាក់​ថា​តើ​ក្រាហ្វិក​​ឯកសារ​អត្ថបទ​របស់​អ្នក​ត្រូវ​បាន​បោះពុម្ព ។

វត្ថុ​បញ្ជា​របស់​សំណុំ​បែបបទ​

បញ្ជាក់​​ថា​តើ​​ វាល​វត្ថុ​បញ្ជា​សំណុំ​បែប​បទ​​នៃ​ឯកសារ​អត្ថបទ​ត្រូវ​បាន​បោះពុម្ព ។

ផ្ទៃ​ខាងក្រោយ​ទំព័រ

បញ្ជាក់​ថាតើ ត្រូវ​ដាក់បញ្ចូល​ពណ៌ និង​វត្ថុ​ដែលត្រូវ​បានបញ្ចូល​ទៅ​ផ្ទៃខាងក្រោយ​នៃ​ទំព័រ (ទ្រង់ទ្រាយ - ទំព័រ - ផ្ទៃខាងក្រោយ) នៅ​ក្នុង​ឯកសារ​ដែលបាន​បោះពុម្ព ។

បោះពុម្ព​ខ្មៅ

បញ្ជាក់​​ថា​តើ​តែងតែ​បោះពុម្ព​អត្ថបទ​ជា​ពណ៌​ខ្មៅ​ឬ​ទេ ។

អត្ថបទ​ដែល​លាក់

អនុញ្ញាត​ជម្រើស​នេះ​ដើម្បី​បោះពុម្ព​អត្ថបទ ដែល​ត្រូវ​បាន​សម្គាល់​ជា លាក់ ។ អត្ថបទ​ដែល​លាក់​ខាងក្រោម​នេះ​ត្រូវ​បាន​បោះពុម្ព ៖ អត្ថបទ​ដែល​ត្រូវ​បាន​ធ្វើ​ទ្រង់ទ្រាយ​ជា លាក់ ដោយ ទ្រង់ទ្រាយ - តួ​អក្សរ - បែបផែន​តួ​អក្សរ - លាក់ និង​វាល​អត្ថបទ អត្ថបទ​ដែល​លាក់ និង​កថាខណ្ឌ​ដែល​លាក់ ។

កន្លែង​ដាក់​អត្ថបទ

អនុញ្ញាត​ជម្រើស​ដើម្បី​បោះពុម្ព​កន្លែង​ដាក់​អត្ថបទ ។ បិទ​ជម្រើស​នេះ​ដើម្បី​ទុក​កន្លែង​ដាក់​អត្ថបទ​ឲ្យ​នៅ​ទទេ​ក្នុង​លទ្ធផល​បោះពុម្ព ។\កន្លែង​ដាក់​អត្ថបទ គឺ​ជា​វាល ។

ទំព័រ

កំណត់​លំដាប់​បោះពុម្ព​សម្រាប់​ឯកសារ LibreOffice Writer ដែល​មាន​ទំព័រ​ច្រើន ។

ទំព័រ​ឆ្វេង (មិន​មែន​សម្រាប់​ឯកសារ HTML)

បញ្ជាក់​ថា​តើ ត្រូវ​បោះពុម្ព​ទំព័រ​ខាងឆ្វេង​​ទាំងអស់ (លេខ​គូរ) នៃ​ឯកសារ ។

ទំព័រ​ស្តាំ (មិន​មែន​សម្រាប់​ឯកសារ HTML)

បញ្ជាក់​ថា​តើ ត្រូវ​បោះពុម្ព​ទំព័រ​ខាង​ស្ដាំ (លេខ​សេស)​ នៃ​ឯកសារ ។

ប័ណ្ណ​ផ្សាយ​ពាណិជ្ជកម្ម

ជ្រើស​ជម្រើស ប័ណ្ណប្រកាស ដើម្បី​បោះពុម្ព​ឯកសារ​ជា​ទម្រង់​ប័ណ្ណប្រកាស ។ ទម្រង់​ប័ណ្ណប្រកាស​​ក្នុង LibreOffice Writer គឺ​ដូច​ខាងក្រោម ៖

ប្រសិនបើ​អ្នក​បោះពុម្ព​ឯកសារ​​បញ្ឈរ​នៅ​លើ​ទំព័រ​ផ្ដេក ផ្នែក​ទល់មុខ​ទាំង​ពីរ​នៅ​ក្នុងប័ណ្ណប្រកាស​នឹង​ត្រូវបាន​បោះពុម្ព​ជាប់​គ្នា ។ ប្រសិនបើ​អ្នក​មាន​ម៉ាស៊ីនបោះពុម្ព​ដែល​មាន​សមត្ថភាព​អាច​បោះពុម្ព​បានទាំង​សងខាង អ្នក​អាច​បង្កើត​ប័ណ្ណប្រកាស​ទាំងមូល​ពី​ឯកសារ​បស់​អ្នក​ដោយ​មិន​ចាំបាច់​ត្រូវ​រៀប​តាម​លំដាប់​ទំព័រ​ក្រោយ ។ ប្រសិនបើ​​អ្នក​មាន​ម៉ាស៊ីនបោះពុម្ព​ដែល​មាន​សមត្ថភាពអាច​បោះពុម្ព​បាន​តែ​ម្ខាង អ្នក​អាច​សម្រេច​បែបផែន​នេះ​ ដោយ​បោះពុម្ព​ទំព័រ​មុខ​មុន​ដោយ​គូស​ធីក​ជម្រើស "ផ្នែក​ខាង​មុខ / ទំព័រ​ស្ដាំ /ទំព័រ​សេស" បន្ទាប់​មក​បញ្ចូល​ជង់​ក្រដាស​ទាំង​មូល​ឡើ​ងវិញ​នៅ​ក្នុង​ម៉ាស៊ីន​​បោះពុម្ព​របស់​អ្នក ហើយ​បោះពុម្ព​ទំព័រ​ក្រោយ​ដោយ​គូស​ធីក​ជម្រើស "ទំព័រ​ក្រោយ / ទំព័រ​ឆ្វេង / ទំព័រ​គូ" ។

ស្ដាំ​ទៅ​ឆ្វេង

ធីក​ដើម្បី​បោះពុម្ព​ទំព័រ​ប័ណ្ណ​ប្រកាស​ក្នុង​លំដាប់​ត្រឹមត្រូវ​សម្រាប់​ស្គ្រីប​ពី​ស្ដាំ​ទៅ​ឆ្វេង ។

មតិយោបល់

បញ្ជាក់​ថាតើ មតិយោបល់​នៅ​ក្នុង​ឯកសារ​របស់​អ្នក​ត្រូវបានបោះពុម្ព​ដែរឬទេ ។

ផ្សេង​ទៀត

បោះពុម្ព​បាន​បញ្ចូល​ទំព័រ​ទទេ​ដោយ​ស្វ័យប្រវត្តិ

បើ​ជម្រើស​នេះ​ត្រូវ​បាន​បើក ទំព័រ​ទទេ​ដែល​បាន​បញ្ចូល​ដោយ​ស្វ័យ​ប្រវត្តិ​កំពុង​ត្រូវ​បាន​បោះពុម្ព ។ នេះ​ប្រសើរ​បំផុត បើ​អ្នក​កំពុង​បោះពុម្ព​សង​ខាង ។ ឧទាហរណ៍ ក្នុង​សៀវភៅ រចនា​ប័ទ្ម​កថា​ខណ្ឌ "ជំពូក" បាន​ត្រូវ​កំណត់​ទៅ​ចាប់ផ្ដើម​ជានិច្ច​ជាមួយ​ទំព័រ​ដែល​មាន​លេខ​សេស ។ បើ​ជំពូក​មុន​ចប់​លើ​ទំព័រ​សេស LibreOffice បញ្ចូល​ទំព័រ​ទទេ​ដែល​មាន​លេខ​សេស ។ ជម្រើស​នេះ​ត្រួត​ពិនិត្យ​ថា​តើ​ត្រូវ​បោះពុម្ព​ទំព័រ​ដែល​មាន​លេខ​គូ​ឬ​អត់ ។

ថាស​ក្រដាស​ពី​ការ​កំណត់​ម៉ាស៊ីន​បោះពុម្ព

ចំពោះ​ម៉ាស៊ីន​បោះពុម្ព​ដែល​មាន​ថាស​ច្រើន ជម្រើស "ថាស​ក្រដាស​ពី​ការ​កំណត់​ម៉ាស៊ីន​បោះពុម្ព" បញ្ជាក់​ថា​តើ​ថាស​ក្រដាស​ដែល​បាន​ប្រើ ត្រូវ​បាន​បញ្ជាក់​ដោយ​ការ​កំណត់​ប្រព័ន្ធ​របស់​ម៉ាស៊ីន​បោះពុម្ព ។

ទូរសារ

បើ​អ្នក​បាន​ដំឡើង​កម្មវិធី​ទូរសារ​លើ​កុំព្យូទ័រ​របស់​អ្នក ហើយ​អ្នក​ចង់​ផ្ញើ​ទូរសារ​ដោយ​ផ្ទាល់​ពី​ឯកសារ​បច្ចុប្បន្ន ជ្រើស​ម៉ាស៊ីន​ទូរសារ​ដែល​ចង់​បាន ។