ប្រូកស៊ី

ម៉ាស៊ីន​បម្រើ​ប្រូកស៊ី សម្រាប់​​ចូល​ដំណើរ​ការ​អ៊ីនធឺណិត​អាច​ត្រូវ​បាន​ដំឡើង​ដោយ​ដៃ​តាម​ត្រូវការ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose - Internet - Proxy.


រូប​តំណាង​ព្រមាន

Some options cannot be reset once edited. Either edit back the changes manually or click Cancel and reopen the Options dialog.


ការកំណត់

កំណត់​ការ​កំណត់​សម្រាប់ ម៉ាស៊ីន​បម្រើ​ប្រូកស៊ី ។

ម៉ាស៊ីន​បម្រើ​ប្រូកស៊ី

បញ្ជាក់​ប្រភេទ​នៃ​ការ​កំណត់​​ប្រូកស៊ី ។

គ្មាន

កំណត់​អាសយដ្ឋាន​អ៊ីនធឺណិត ដោយ​គ្មាន​ម៉ាស៊ីន​បម្រើ​ប្រូកស៊ី ។ អនុញ្ញាត​ឲ្យ​អ្នក​ដំឡើង​ការ​តភ្ជាប់​ដោយ​ផ្ទាល់​លើ​កុំព្យូទ័រ​របស់​អ្នក ទៅ​អ្នក​ផ្តល់​អ៊ីនធឺណិត ដែល​មិន​ប្រើ​ប្រូកស៊ី ។

ដោយ​ដៃ

អាច​ឲ្យ​អ្នក​បញ្ចូល​ម៉ាស៊ីន​បម្រើ​ប្រូកស៊ី​ដោយ​ដៃ ។ បញ្ជាក់​​ម៉ាស៊ីន​បម្រើ​ប្រូកស៊ី ដោយ​មាន​ការ​អនុញ្ញាត​ពី​សេវា​អ៊ីនធឺណិត​របស់​អ្នក ។ សួរ​អ្នក​គ្រប់គ្រង​ប្រព័ន្ធ​របស់​អ្នក សម្រាប់​ប្រូកស៊ី និង ច្រក​ដើម្បី​បញ្ចូល ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

វាយ​បញ្ចូល​​ឈ្មោះ​ម៉ាស៊ីនបម្រើ​ដោយ​មិនមាន​បុព្វបទ​ពិធីការ ។ ឧទាហរណ៍ វាយ www.example.com មិនមែន http://www.example.com ទេ ។


ប្រព័ន្ធ

នៅ​ប្រព័ន្ធ​លើ​វីនដូ ឬ យូនីក​ដែល​ប្រើ GNOME ឬ KDE ជម្រើស​នេះ​ប្រាប់ LibreOffice ឲ្យ​ប្រើ​ការ​កំណត់​ប្រព័ន្ធ​។ អ្នក​ត្រូវ​តែ​ចាប់ផ្ដើម LibreOffice សម្រាប់​ចាប់ផ្ដើម​ការ​កំណត់​នេះ ។

ប្រូកស៊ី HTTP

វាយ​បញ្ចូល​​ឈ្មោះ​ម៉ាស៊ីន​បម្រើ​ប្រូកស៊ី​សម្រាប់ HTTP វាយ​ច្រក​ក្នុង​វាល​នៅ​ខាង​ស្តាំ​ដៃ ។

ប្រូកស៊ី HTTPS

វាយ​បញ្ចូល​ឈ្មោះ​ម៉ាស៊ីន​បម្រើប្រូកស៊ី​សម្រាប់ HTTPS ។ វាយ​បញ្ចូល​ច្រក​នៅក្នុង​វាល​ខាងស្ដាំ​ដៃ ។

ប្រូកស៊ី FTP

វាយ​បញ្ចូល​​ឈ្មោះ​ម៉ាស៊ីន​បម្រើ​ប្រូកស៊ី​សម្រាប់ FTP វាយ​ច្រក​ក្នុង​វាល​​នៅ​ខាង​ស្តាំ​ដៃ ។

គ្មាន​ប្រូកស៊ី​សម្រាប់

បញ្ជាក់​​ឈ្មោះ​ម៉ាស៊ីន​បម្រើ ដែល​មិន​ទាមទារ​ម៉ាស៊ីន​បម្រើ​ប្រូកស៊ី​ណា​មួយ ដោយ​បំបែក​ដោយ​សញ្ញា​ចំណុច​ក្បៀស (;) ។ ឧទាហរណ៍ ទាំង​នេះ​ជា​ម៉ាស៊ីន​បម្រើ​ដែល​បាន​កំណត់​អាសយដ្ឋាន​ក្នុង​បណ្តាញ​មូលដ្ឋាន​របស់​អ្នក និង ម៉ាស៊ីន​បម្រើ​ដែល​ប្រើ​សម្រាប់​លំហូរ​ទិន្នន័យ​វីដេអូ និង សំឡេង ។

អ្នក​ក៏​អាច​ប្រើ​កន្លែង​ដាក់​សម្រាប់​ឈ្មោះ​នៃ​កុំព្យូទ័រ និង​ដែន ។ ឧទាហរណ៍ វាយ *.sun.com ដើម្បី​កំណត់​អាសយដ្ឋាន​កុំព្យូទ័រ​ទាំងអស់​ក្នុង​ដែន sun.com ដោយ​គ្មាន​ប្រូកស៊ី ។

វាយ​បញ្ចូល​​ច្រក​សម្រាប់​ម៉ាស៊ីន​បម្រើ​ប្រូកស៊ី​ដែល​​ទាក់ទង​​គ្នា ។ តម្លៃ​អតិ​បរមា​នៃ​លេខ​ច្រក​គឺ​ត្រូវ​បាន​កំណត់​ត្រឹម 65535 ។

រូប​តំណាង​ព្រមាន

Some options cannot be reset once edited. Either edit back the changes manually or click Cancel and reopen the Options dialog.