របារ​កែសម្រួល​ចំណុច

របារ កែសម្រួល​ចំណុច លេច​ឡើង ពេល​អ្នក​ជ្រើស​វត្ថុ​ពហុកោណ​មួយ ហើយ​ចុច កែសម្រួល​ចំណុច ។

មុខងារ​ដែល​បាន​ផ្តល់​​ អនុញ្ញាត​ឲ្យ​អ្នក​កែ​សម្រួល​ចំណុច​នៃ​ខ្សែ​កោង​មួយ​ ឬ ​វត្ថុ​មួយ​ដែល​បាន​បម្លែង​ទៅ​ជា​ខ្សែ​កោង​មួយ​ ។ ​រូបតំណាង​ដូច​ខាង​ក្រោម​​គឺ​អាច​រក​បាន ៖

កែ​សម្រួល​ចំណុច

រូប​តំណាង​​កែសម្រួល​ចំណុច​ ​អនុញ្ញាត​ឲ្យ​អ្នក ​ធ្វើ​ឲ្យ​របៀប​កែ​សម្រួល​សកម្ម​ ឬ​ មិន​សកម្ម​សម្រាប់​វត្ថុ​ Bézier ។ ក្នុង​​របៀប​កែ​ប្រែ​​ចំណុច​នីមួយៗ​នៃ​វត្ថុ​គំនូរ​ អាច​ត្រូវ​បាន​​ជ្រើស​ ។

រូបតំណាង

កែ​សម្រួល​ចំណុច

ផ្លាស់​ទី​ចំណុច

ធ្វើ​ឲ្យ​របៀប​មួយ​សកម្ម​ ដែល​អ្នក​អាច​ផ្លាស់ទី​ចំណុច ។ ព្រួញ​កណ្តុរ​បង្ហាញ​ការេ​ទទេ​តួច​មួយ នៅ​ពេល​ដាក់​ព្រួញ​កណ្តុរ​លើ​ចំណុច​មួយ ។​ អូស​ចំណុច​នោះ​ទៅ​ទីតាំង​មួយ​ទៀត ។ ខ្សែកោង​ទាំង​សង​ខាង​ចំណុច មាន​រាង​តាម​​ចលនា​ផ្លាស់ទី ។ ភាគ​របស់​ខ្សែកោង​រវាង​ចំណុច​បន្ទាប់ នឹង​ប្តូរ​រាង ។

ចង្អុល​ទៅ​​​ខ្សែ​​កោង​​រវាង​ចំណុច​​ពីរ​ ឬ​ ក្នុង​ខ្សែ​កោង​បិទ​ និង​ អូស​​​កណ្តុរ​​ដើម្បី​ផ្លាស់ប្តូរ​ខ្សែ​កោង​ទាំង​មូល​ ដោយ​មិន​បង្ខូច​ទ្រង់​ទ្រាយ​សំណុំបែប​បទ​ទេ​ ។

រូបតំណាង

ផ្លាស់​ទី​ចំណុច

បញ្ចូល​ចំណុច

ធ្វើ​ឲ្យ​របៀ​ប​បញ្ចូល​​សកម្ម​ ។ របៀប​នេះ​អនុញ្ញាត​ឲ្យ​អ្នក​បញ្ចូល​​ចំណុច ។ អ្នក​ក៏​អាច​ផ្លាស់ទី​ចំណុច​បាន​ដូច​ក្នុង​របៀប​ផ្លាស់ទី​ដែរ ។ ទោះ​បី​យ៉ាង​ណា​ បើ​អ្នក​ចុច​លើ​ខ្សែ​កោង​ចន្លោះ​ចំណុច​ពីរ​ ហើយ​ផ្លាស់ទី​កណ្តុរ​បន្តិច ខណៈពេល​សង្កត់​ប៊ូតុង​កណ្តុរ​ នោះ​អ្នក​បញ្ចូល​ចំណុច​ថ្មីមួយ ។ ចំណុច​នោះ​ជា​ចំណុច​រាប​ស្មើ​មួយ​ ហើយ​បន្ទាត់​​ភ្ជាប់​ទៅ​ចំណុច​បញ្ជា​​គឺ​ស្រប​គ្នា ហើយ​នឹង​នៅ​តែ​ស្រប​ពេល​ផ្លាស់​ទី ។

បើ​អ្នក​ចង់​បង្កើត​ចំណុច​ជ្រុង ​​ដំបូង​ត្រូវ​តែ​បញ្ចូល​ចំណុច​រាបស្មើ​ ឬ​ ចំណុច​ស៊ីមេទ្រី​ ដែល​បន្ទាប់​​មក​ត្រូវ​បាន​បម្លែង​ទៅ​ជា​ចំណុច​ជ្រុង​ ដោយ​ប្រើ​ចំណុច​ជ្រុង​

រូបតំណាង

បញ្ចូល​ចំណុច

លុប​ចំណុច

ប្រើ​រូបតំណាង​ លុប​ចំណុច ដើម្បី​លុប​ចំណុច​ដែល​បាន​ជ្រើស​មួយ​ ឬ ច្រើន​ ។ បើ​អ្នក​ចង់​លុប​ចំណុច​ច្រើន ចុច​លើ​ចំណុច​ដែល​សមស្រប ខណៈពេល​​សង្កត់​គ្រាប់​ចុច​ប្តូរ (Shift) ។

ដំបូង​​ជ្រើស​ចំណុច​ដែល​ត្រូវ​លុប​ និង​ បន្ទាប់​មក​ចុច​រូប​តំណាង​នេះ​ ឬ​ ចុច​គ្រាប់​ចុច​ លុប (Del) ។

រូបតំណាង

លុប​ចំណុច

ពុះ​​ខ្សែ​​​កោង

រូបតំណាង ពុះ​ខ្សែកោង នឹង​ពុះ​ខ្សែកោង​មួយ​ ។ ជ្រើស​ចំណុច​មួយ​ ឬ​ច្រើន​ដែល​អ្នក​ចង់​ពុះ​ខ្សែកោង បន្ទាប់​មក​ចុច​រូបតំណាង ។

រូបតំណាង

ពុះ​​ខ្សែ​​​កោង

បម្លែង​​​ទៅ​​​ជា​ខ្សែ​​កោង

បម្លែង​ខ្សែកោង​មួយ​ទៅ​ជា​បន្ទាត់​ត្រង់ ឬ បម្លែង​បន្ទាត់​ត្រង់​មួយ​ទៅ​ជា​ខ្សែកោង​ ។ បើ​អ្នក​ជ្រើស​ចំណុច​តែ​មួយ ខ្សែកោង​ខាង​មុខ​ចំណុច​នឹង​ត្រូវ​បាន​បម្លែង ។ បើ​ចំណុច​ពីរ​ត្រូវ​បាន​ជ្រើស ខ្សែកោង​ចន្លោះ​ចំណុច​ទាំង​ពីរ​នឹង​ត្រូវ​បាន​បម្លែង​ ។ បើ​អ្នក​ជ្រើស​ច្រើន​ជាង​ពីរ នោះ​គ្រប់​ពេល​ដែល​អ្នក​ចុច​លើ​រូបតំណាង​នេះ ផ្នែក​ខុសគ្នាៗ​នៃ​ខ្សែ​កោង​នឹង​ត្រូវ​បាន​បម្លែង ។ បើ​ចាំបាច់ ចំណុច​មូល​ត្រូវ​បាន​បម្លែង​ជា​ចំណុច​ជ្រុង ហើយ​ចំណុច​ជ្រុង​ត្រូវ​បាន​បម្លែង​ជា​ចំណុច​មូល ។

ប្រសិន​បើ​ភាគ​ខ្លះ​នៃ​ខ្សែកោង​គឺ​ត្រង់ ចំណុច​ចុង​នៃ​បន្ទាត់​មាន​អតិបរមា​នៃ​ចំណុច​បញ្ជា​នីមួយៗ ។ ពួក​គេ​មិន​អាច​ត្រូវ​បាន​កែ​ប្រែ​ទៅ​ជា​ចំណុច​មូល ប្រសិន​បើ​បន្ទាត់​ត្រង់​មិន​ត្រូវ​បាន​បម្លែង​ត្រឡប់​ទៅ​ជា​ខ្សែកោង ។

រូបតំណាង

បម្លែង​​​ទៅ​​​ជា​ខ្សែ​​កោង

ចំណុច​​​កាច់​​​​ជ្រុង

បម្លែង​ចំណុច​មួយ​ ឬ ច្រើន​ដែល​បាន​ជ្រើស​ទៅ​ជា​ចំណុច​ជ្រុង ។ ចំណុច​ជ្រុង​មាន​ចំណុច​បញ្ជា​ពីរ​​ដែល​អាច​ផ្លាស់ទី​បាន​ និង ​មិន​អាស្រ័យ​គ្នា ។ ដូច្នេះ បន្ទាត់​កោង​មិន​ត្រង់​នៅ​កន្លែង​ចំណុច​ជ្រុង​ទេ ប៉ុន្តែ​បង្កើត​ជា​ជ្រុង​មួយ ។

រូបតំណាង

ចំណុច​​​កាច់​​​​ជ្រុង

ដំណើរ​​ផ្លាស់​​ប្តូរ​​រាប​ស្មើ

​​បម្លែង​ចំណុច​ជ្រុង​ ឬ​​ ចំណុច​ស៊ីមេទ្រី​ទៅ​ជា​ចំណុច​រាប​ស្មើ​មួយ​ ។​​ ចំណុច​បញ្ជា​ទាំងពីរ​នៃ​ចំណុច​ជ្រុង​ត្រូវ​បាន​តម្រឹម​ស្រប​គ្នា​ និង​ អាច​​ត្រូវ​បាន​ផ្លាស់ទី​​តែ​ក្នុង​ពេល​ដំណាល​គ្នា​ប៉ុណ្ណោះ​ ។ ចំណុច​បញ្ជា​អាច​​មាន​ប្រវែង​ខុស​គ្នា​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ផ្លាស់ប្តូរ​កម្រិត​កោង​ ។

រូបតំណាង

ដំណើរ​​ផ្លាស់​​ប្តូរ​​រាប​ស្មើ

ដំណើរ​​ផ្លាស់​​ប្តូរ​​ស៊ីមេទ្រី

រូប​តំណាង​នេះ បម្លែង​ចំណុច​ជ្រុង​ ឬ​ ចំណុច​រាបស្មើ​ទៅ​ជា​ចំណុច​ស៊ីមេទ្រី​ ។ចំណុច​បញ្ជា​ទាំង​ពីរ​នៃ​ចំណុច​ជ្រុង​ ត្រូវ​បាន​​តម្រឹម​ស្រប​​គ្នា​ និង​ មាន​ប្រវែង​ស្មើ​គ្នា​ ។ ពួកវា​អាច​ត្រូវ​បាន​ផ្លាស់ទី​តែ​ក្នុង​ពេល​ដំណាលគ្នា​ប៉ុណ្ណោះ ហើយ​ទិស​ទាំងពីរ​មាន​កម្រិត​កោង​ដូចគ្នា ។

រូបតំណាង

ដំណើរ​​ផ្លាស់​​ប្តូរ​​ស៊ីមេទ្រី

បិទ​ ​Bézier

បិទ​បន្ទាត់ ឬ ខ្សែកោង​មួយ ។​ បន្ទាត់​ត្រូវ​បាន​បិទ​ដោយ​ភ្ជាប់​ចំណុច​ចុង​ក្រោយ​ ទៅ​ចំណុច​ដំបូង ដែល​ចង្អុល​បង្ហាញ​ដោយ​ការេ​ធំ​មួយ ។

រូបតំណាង

បិទ​ ​Bézier

បំបាត់​ចំណុច

សម្គាល់​ចំណុច​បច្ចុប្បន្ន​ ឬ​ចំណុច​ដែលបាន​ជ្រើស​ដើម្បី​លុប ។ វា​កើត​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​ចំណុច​ត្រូវបាន​កំណត់​ទីតាំង​នៅ​លើ​បន្ទាត់​ត្រង់ ។ ប្រសិន​បើ​អ្នក​បម្លែង​ខ្សែកោង ឬ​ពហុកោណ​​ដែល​មាន​រូបតំណាង បម្លែង​ទៅ​ខ្សែកោង ទៅ​ជា​បន្ទាត់​ត្រង់ ឬ​អ្នក​ផ្លាស់ប្ដូរ​ខ្សែកោង​ដោយ​ប្រើ​កណ្ដុរ ដូច្នេះ​ចំណុច​នៅ​លើ​បន្ទាត់​ត្រង់ វា​ត្រូវបាន​យក​ចេញ ។ មុំ​ពី​​ការ​កាត់បន្ថយ​ចំណុច​បានកើត​ឡើង

រូបតំណាង

បំបាត់​ចំណុច