របារ​រចនា​សំណួរ

នៅ​ពេល​បង្កើត ឬកែ​សម្រួល​សំណួរ SQL ប្រើ​រូបតំណាងនៅ​ក្នុង​របារ ការ​រចនាសម្ព័ន្ធ ដើម្បី​ត្រួត​ពិនិត្យ​ការ​បង្ហាញ​ទិន្នន័យ ។

រូប​តំណាង​ដូច​ខាង​ក្រោម​នេះ​លេចឡើង​ អាស្រ័យ​ថា​តើ​ អ្នក​បាន​បង្កើត​​សំណួរ​ ឬ​ ទិដ្ឋភាព​ក្នុង​ទំព័រ​ផ្ទាំងរចនាSQL ៖​

រត់​សំណួរ

រត់​សំណួរ​ SQL និង​ បង្ហាញ​លទ្ធផល​​សំណួរ ។ អនុគមន៍ រត់​សំណួរ មិន​បាន​រក្សា​ទុក​សំណួរ ។

រូបតំណាង

រត់​សំណួរ

ជម្រះ​សំណួរ​​

ជម្រះ​សំណួរ​ និង យក​តារាង​ទាំងអស់​ចេញ​ពី​បង្អួច​រចនា ។

រូបតំណាង

ជម្រះ​​សំណួរ

បិទ​/​បើក​ ប្តូរ​ទិដ្ឋភាព​រចនា​

បង្ហាញ​ទិដ្ឋភាព​រចនា ឬ ទិដ្ឋភាព SQL របស់សំណួរ ។

រូបតំណាង

បិទ/​បើក​ ប្តូរ​ទិដ្ឋភាព​រចនា

បន្ថែម​តារាង

បញ្ជាក់​​តារាង​ដែល​ត្រូវ​បញ្ចូល​ទៅ​ក្នុង​បង្អួច​រចនា​ ។​ ក្នុង​ប្រអប់​​ បន្ថែម​តារាង​​ ជ្រើស​តារាង​ដែល​អ្នក​ត្រូវ​ការ​សម្រាប់​ភារកិច្ច​បច្ចុប្បន្ន​ ។

រូប​តំណាង

បញ្ចូល​តារាង

អនុគមន៍

បង្ហាញ​ជួរដេក​ "អនុគមន៍" ក្នុង​ផ្នែក​ទាប​ជាង​នៃ​ទិដ្ឋភាព​រចនា​របស់​បង្អួច​ រចនា​សំណួរ ។

រូបតំណាង

អនុគមន៍

ឈ្មោះ​តារាង​

បង្ហាញ​ជួរ​ដេក​ "តារាង" ក្នុង​ផ្នែក​ទាប​ជាង​របស់ ការ​រចនា​សំណួរ ។

រូបតំណាង

ឈ្មោះ​តារាង

ឈ្មោះ​ក្លែង​ក្លាយ​

បង្ហាញ​ជួរដេក "ឈ្មោះ​ក្លែង​ក្លាយ" ក្នុង​ផ្នែក​ទាបជាង​របស់ ការ​រចនា​សំណួរ ។

រូបតំណាង

ឈ្មោះ​ក្លែងក្លាយ

តម្លៃ​ខុស​គ្នា​

ពង្រីក​សេចក្តី​ថ្លែង​ការណ៍​ជ្រើស​ដែល​បាន​បង្កើត​របស់ សំណួរ SQL ក្នុង​ជួរឈរ​បច្ចុប្បន្ន​ដោយ​ប៉ារ៉ាម៉ែត្រ​ DISTINCT ។ លទ្ធផល​គឺ​ថា​តម្លៃ​ដូច​គ្នា​​កើត​ឡើង​ច្រើន​ដង​ត្រូវ​បាន​រាយ​តែ​ម្តង​ប៉ុណ្ណោះ ។

រូបតំណាង

តម្លៃខុសគ្នា​

រូប​តំណាង​ដូចខាង​ក្រោម​គឺ​លើ​ទំព័រ​ផ្ទាំងSQL

រត់​ពាក្យ​បញ្ជា​ SQL ដោយ​ផ្ទាល់​

ក្នុង​របៀប​ ​SQL ដើម អ្នក​អាច​បញ្ចូល​ពាក្យ​បញ្ជា​ SQL ដែល​មិន​ត្រូវ​បាន​បក​ប្រែ​ដោយ​ LibreOffice ប៉ុន្តែ​ត្រូវ​បាន​ហុច​ជំនួស​ដោយ​ផ្ទាល់​ទៅ​ប្រភព​ទិន្នន័យ​ ។​ ប្រសិន​បើ​អ្នក​មិន​បង្ហាញ​ការ​ផ្លាស់​ប្តូរ​ទាំង​នេះ​ក្នុង​ទិដ្ឋ​ភាព​រចនា​ទេ​ អ្នក​មិន​អាច​ផ្លាស់​ប្តូរ​ត្រឡប់​ទៅ​ទិដ្ឋ​ភាព​រចនា​វិញ​បាន​ទេ​ ។

រូប​តំណាង​

រត់​ពាក្យ​បញ្ជា​ SQL ​ដោយ​ផ្ទាល់