របារ​រុករក​សំណុំ​បែបបទ

របារ​ រុករក​សំណុំ​បែបបទ មាន​រូបតំណាង​ដើម្បី​កែសម្រួល​តារាង​មូលដ្ឋាន​ទិន្នន័យ​មួយ ឬ​ដើម្បី​ត្រួតត្រា​ទិដ្ឋភាព​តារាង ។ របារ​ត្រូវ​បាន​បង្ហាញ​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ឯកសារដែល​មាន​វាល​ភ្ជាប់​ទៅ​កាន់​មូល​ដ្ឋាន​ទិន្នន័យ ។

អ្នក​អាច​ប្រើ របារ​រុករក​សំណុំ​បែបបទ ដើម្បី​ផ្លាស់ទី​ក្នុង​​កំណត់ត្រា​​ ព្រម​ទាំង​​ដើម្បី​បញ្ចូល​ និង លុប​កំណត់ត្រា​ ។ បើ​ទិន្នន័យ​ត្រូវ​បាន​រក្សាទុក​ក្នុង​សំណុំ​បែបបទ​មួយ​ ភាព​ផ្លាស់ប្តូរ​ត្រូ​វបាន​ផ្ទេរ​ទៅ​មូលដ្ឋាន​ទិន្នន័យ ។​ របារ រុករក​សំណុំ​បែបបទ​ ក៏​មាន​អនុគមន៍​តម្រៀប​ ត្រង​ និង​ ​ស្វែងរក​ផង​ដែរ ​សម្រាប់​​កំណត់ត្រា​ទិន្នន័យ​ ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

អ្នក​អាច​ប្រើ​រូបតំណាង​របារ​រុករក​នៅ​លើ​របារ វត្ថុ​បញ្ជា​ច្រើន​ទៀត ដើម្បី​បន្ថែម​របារ​រុករក​ទៅ​សំណុំ​បែបបទ ។


រូប​តំណាង​ចំណាំ

របារ​រុករក​អាច​មើល​ឃើញ​សម្រាប់​តែ​សំណុំ​បែបបទ​ដែល​បាន​ភ្ជាប់​ទៅ​មូលដ្ឋាន​ទិន្នន័យ​មួយ​ប៉ុណ្ណោះ ។ ក្នុង ទិដ្ឋភាព​រចនា របស់​សំណុំ​បែបបទ​មួយ​ មិន​មាន​របារ​រុករក​ទេ ។ សូម​មើល​ របារ​ទិន្នន័យ​តារាង ផង​ដែរ ។


អ្នក​អាច​ត្រួត​ពិនិត្យ​ទិដ្ឋ​ភាព​របស់​ទិន្នន័យ​ដោយ​​អនុគមន៍​​តម្រៀប​ និង ត្រង​ ។ តារាង​​ដើម​មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទេ​ ។

លំដាប់​តម្រៀប​បច្ចុប្បន្ន​ ឬ ​តម្រង​ ត្រូវ​បាន​រក្សា​ទុក​ជាមួយ​ឯកសារ​បច្ចុប្បន្ន​ ។ ប្រសិន​តម្រង​ត្រូវ​បាន​កំណត់​ នោះ​រូប​តំណាងអនុវត្តតម្រង​នៅ​លើ​របាររុក​​រកត្រូវ​បាន​ធ្វើ​ឲ្យ​សកម្ម​ ។ លក្ខណៈ​ពិសេស​តម្រៀប​ និង​ តម្រង​ ក្នុង​ឯកសារ​អាច​ត្រូវ​បាន​កំណត់​រចនាសម្ព័ន្ធ​ផង​ដែរ​ក្នុង​ប្រអប់លក្ខណសម្បត្តិ​សំណុំ​បែបបទ ។ (ជ្រើសលក្ខណសម្បត្តិ​សំណុំ​បែប​បទ​ - ទិន្នន័យ-លក្ខណសម្បត្តិតម្រៀបនិងតម្រង)

រូប​តំណាង​ចំណាំ

ប្រសិនបើ​​សេចក្តី​ថ្លែង​ការ​ SQL មួយ គឺ​ជា​មូលដ្ឋាន​សម្រាប់​សំណុំ​បែបបទ​ (មើលលក្ខណសម្បត្តិ​​សំណុំ​​បែប​បទ​ - ផ្ទាំង ទិន្នន័យ - ប្រភព​​ទិន្នន័យ​) នោះ​អនុគមន៍​​ត្រង និង តម្រៀប​អាច​ប្រើ​បាន តែពេល​ដែល​សេចក្តី​ថ្លែង​ការ​ SQL យោង​​ទៅតែ​តារាង​មួយ​ និង មិន​ត្រូវ​បាន​សរសេរ​ក្នុង​របៀប​ native SQL ។


កំណត់​ត្រា​ពិត​ប្រាកដ​

​បង្ហាញ​ចំនួន​កំណត់​ត្រា​បច្ចុ​ប្បន្ន​ ។ បញ្ចូល​​លេខ​​ទៅ​ក្នុង​កំណត់​ត្រា​ដែល​ទាក់​ទង​។

កំណត់​ត្រា​ដំបូង

រូបតំណាង

នាំអ្នក​ទៅ​កំណត់​ត្រា​ដំបូង​ ។

កំណត់​ត្រា​មុន

រូបតំណាង

នាំ​អ្នក​ទៅ​កំណត់​ត្រា​មុន​ ។

កំណត់​ត្រា​បន្ទាប់

រូបតំណាង

នាំ​អ្នក​ទៅ​កំណត់​ត្រា​បន្ទាប់​ ។

កំណត់​ត្រា​ចុង​ក្រោយ

រូបតំណាង

នាំ​អ្នក​ទៅ​កំណត់​ត្រា​ចុង​ក្រោយ​ ។

រក្សាទុក​កំណត់ត្រា

រូបតំណាង

រក្សា​ទុក​ការ​បញ្ចូល​ទិន្ន​ន័យ​ថ្មី​ ។ ការ​ផ្លាស់​ប្តូរ​ត្រូវ​បាន​ចុះ​ឈ្មោះ​ក្នុង​មូលដ្ឋាន​ទិន្នន័យ​ ។

មិន​ធ្វើ​វិញ ៖ ការ​បញ្ចូល​ទិន្នន័យ

រូបតំណាង

អនុញ្ញាត​ឲ្យ​អ្នក​មិន​ធ្វើ​វិញ​នូវ​ការ​បញ្ចូល​ទិន្នន័យ​ ។​

កំណត់​ត្រា​ថ្មី

រូបតំណាង

បង្កើត​កំណត់​ត្រា​ថ្មី​មួយ​ ។

លុប​កំណត់​ត្រា

រូបតំណាង

​លុប​កំណត់​ត្រា​មួយ​ ។ សំណួរ​មួយ​ចាំបាច់​ត្រូវ​បាន​អះអាង មុន​ពេល​លុប ។

ធ្វើ​ឲ្យស្រស់​​

ធ្វើ​ឲ្យស្រស់​នូវ​ទិន្នន័យ​ដែល​បាន​បង្ហាញ​ ។ ក្នុង​បរិស្ថាន​អ្នក​ប្រើ​ច្រើន​នាក់ ការ​ធ្វើ​ឲ្យស្រស់​នូវ​ទិន្នន័យ​​​ បញ្ជាក់ថា​វា​នៅ​​តែ​ថ្មី ។

រូបតំណាង

ធ្វើ​ឲ្យ​ស្រស់

ស្វែង​រក​កំណត់ត្រា​

ស្វែង​រក​តារាង​មូល​ដ្ឋាន​ទិន្នន័យ​ និង សំណុំ​បែប​បទ​ ។​ក្នុង​សំណុំ​បែប​បទ​ ឬ​តារាង​មូល​ដ្ឋាន​ទិន្នន័យ​ អ្នក​អាច​ស្វែង​រក​តាមរយៈ​វាល​​​ទិន្នន័យ​ ប្រអប់​បញ្ជី​ និង​ ប្រអប់​ធីក​សម្រាប់​តម្លៃ​ជាក់លាក់​ ។​

រូប​តំណាង

រក​កំណត់​ត្រា

តម្រៀប​តាម​លំដាប់​កើន

វាល​អត្ថបទ​ត្រូវបាន​តម្រៀប​តាម​អក្សរ​ក្រម ហើយ​វាល​លេខ​ត្រូវបាន​តម្រៀប​តាម​លេខ ។

រូបតំណាង

តម្រៀប​​​តាម​​លំដាប់​ឡើង

តម្រៀប​តាម​លំដាប់​ចុះ

វាល​អត្ថបទ​ត្រូវបាន​តម្រៀប​តាម​អក្សរ​ក្រម ហើយ​វាល​លេខ​ត្រូវបាន​តម្រៀប​តាម​លេខ ។

រូបតំណាង

តម្រៀប​​តាម​​​លំដាប់​ចុះ

តម្រង​ស្វ័យ​ប្រវត្តិ

ត្រង​កំណត់ត្រា ដែល​មាន​មូលដ្ឋាន​លើ​មាតិកា​នៃ​វាល​ទិន្នន័យ​ដែលបាន​ជ្រើស​បច្ចុប្បន្ន ។

រូបតំណាង

តម្រង​ស្វ័យ​ប្រវត្តិ

តម្រង​​ផ្អែក​លើ​សំណុំ​បែប​បទ​​

ចាប់​ផ្តើម​ម៉ាស៊ីន​បម្រើ​ដើម្បី​ត្រង​ទិន្នន័យ​ដែល​មើល​ឃើញ​ដោយ​លក្ខខណ្ឌ​ដែល​បាន​បញ្ជាក់​​ ។​

រូបតំណាង

តម្រងផ្អែក​លើ​សំណុំ​បែប​បទ

​តម្រៀប

បញ្ជាក់លម្អិត​លក្ខណៈ​វិនិច្ឆ័យ​តម្រៀប​សម្រាប់​បង្ហាញ​ទិន្នន័យ ។

រូបតំណាង

លំដាប់​តម្រៀប

កំណត់​តម្រង/តម្រៀប​ឡើងវិញ

បោះបង់​ការ​កំណត់​តម្រង​ និង​ បង្ហាញ​កំណត់​ត្រា​ទាំង​អស់​ក្នុង​តារាង​បច្ចុប្បន្ន​ ។

រូប​តំណាង​

កំណត់​តម្រង/តម្រៀប​ឡើងវិញ

ប្រភព​ទិន្នន័យ​ជា​តារាង​

ធ្វើ​ឲ្យ​ទិដ្ឋភាព​តារាង​បន្ថែម​សកម្ម​ ពេល​នៅ​ក្នុង​ទិដ្ឋភាព​សំណុំ​បែប​បទ​ ។ ពេល​អនុគមន៍ ប្រភព​ទិន្នន័យ​ជា​តារាង ត្រូវ​បានធ្វើ​ឲ្យ​សកម្ម​ អ្នក​ឃើញ​តារាង​ក្នុង​ផ្ទៃ​ខាង​លើ​សំណុំ​បែប​បទ ។

រូបតំណាង

ប្រភព​ទិន្នន័យ​ជា​តារាង​

អនុវត្ត​តម្រង

ប្តូរ​រវាង​ទិដ្ឋភាព​ដែល​បាន​ត្រង​ និង មិន​បាន​ត្រង​របស់​តារាង​ ។​

រូប​តំណាង​

អនុវត្ត​តម្រង