បង្កើត​តម្រង XML

ការ​បង្កើត​តម្រង​ XML សម្រាប់​ LibreOffice

ពេល​អ្នក​បង្កើត​តម្រង​ XML មួយ​សម្រាប់ LibreOffice អ្នក​ត្រូវ​ការ​រចនា​ សន្លឹក​រចនាប័ទ្ម XSLT ដែល​អាច​បម្លែង​ទៅនិង​មក​ពី​​ទ្រង់ទ្រាយ​ឯកសារ​ XML ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ទ្រង់ទ្រាយ​​ OpenDocument XML ទៅ​ http://xml.openoffice.org/ ។


ប្រសិន​បើ​អ្នក​ចង់​ អ្នក​អាច​រួម​បញ្ចូល​ ពុម្ព​ ​មួយ​ជាមួយ​តម្រង​របស់​អ្នក​ដើម្បីអនុវត្ត​រចនាប័ទ្ម​ LibreOffice ទៅ​ឯកសារ​ XML មួយ​ដែល​អ្នក​នាំ​ចូល​ ។

ដើម្បី​បង្កើត​តម្រង XML

  1. បង្កើត​ការ​ប្លែង​ XSLT មួយ​ សន្លឹក​រចនាប័ទ្ម ដែល​​រៀបចំ​ធាតុ​នៃ​ទ្រង់ទ្រាយ XML ខាង​ក្រៅ​ទៅ​ធាតុ​នៃ​ទ្រង់ទ្រាយ​​​​​ឯកសារ​ OpenDocument XML និង ត្រឡប់​ម្តង​ទៀត ។

  2. បង្កើត​ពុម្ព​មួយ​ដែល​ផ្តល់​រចនាប័ទ្ម​ LibreOffice ទៅ​ធាតុ​ក្នុង​ទ្រង់ទ្រាយ​ XML ខាង​ក្រៅ​ ពេល​អ្នក​នាំ​ចូល​ឯកសារ​មួយ​​ក្នុង​ទ្រង់ទ្រាយ​នេះ​ទៅ​ក្នុង​ LibreOffice ។

  3. ក្នុង​ LibreOffice Writer បង្កើត​ឯកសារ​អត្ថបទ​មួយ​ និង​ ជ្រើស​ ឧបករណ៍ - ការ​កំណត់​តម្រង​ XML ។

  4. ចុច​ ថ្មី​ ។

  5. ក្នុង​ប្រអប់​ តម្រង​ XML ចុច​ផ្ទាំង ទូទៅ និង​ កំណត់​លក្ខណសម្បត្តិ​របស់​តម្រង ។

  1. នៅ​លើ​ទំព័រ​ផ្ទាំង ការ​ប្លែង​ភាព កំណត់​លក្ខណសម្បត្តិ​ប្លែង​ភាព​សម្រាប់​តម្រង ។

  1. ចុច យល់ព្រម ។

ដើម្បី​សាកល្បង​តម្រង XML

អ្នកអាច​ធ្វើ​ការ​សាកល្បង​មូលដ្ឋានមួយ​លើ​តម្រង​ផ្ទាល់​ខ្លួន​របស់​ XML ក្នុង LibreOffice ។

រូប​តំណាង​ចំណាំ

ឯកសារ​មិន​​ត្រូវ​បាន​ប្តូរ​​ដោយ​ការ​សាកល្បង​ទាំង​នេះ​ទេ ។


  1. បង្កើត​ ឬ បើក​​ឯកសារ​អត្ថបទ​មួយ​ ។

  2. ជ្រើស​ ឧបករណ៍ - ការ​កំណត់​តម្រង​ XML ។

  3. ក្នុង​បញ្ជី​តម្រង ជ្រើស​តម្រង​ដែល​អ្នក​ចង់​សាកល្បង ហើយ​ចុច សាកល្បង XSLTs ។

  4. ដើម្បី​សាកល្បង​តម្រង​ នាំ​ចេញ​ មួយ​​ អនុវត្ត​តាម​ជំហាន​មួយ​​ដូច​ខាង​ក្រោម​ក្នុង​​​​ផ្ទៃ​ នាំ​ចេញ របស់​ប្រអប់​ ៖

  1. ដើម្បី​សាកល្បង​តម្រង​ នាំ​ចូល​ មួយ​ ចុច​ រក​មើល​ ក្នុង​ផ្ទៃ​ នាំ​ចូល របស់​ប្រអប់​ ជ្រើស​ឯកសារ​មួយ​ និង​ ចុច​ បើក ។