អំពី​តម្រង XML

LibreOffice រក្សាទុក​ឯកសារ​ក្នុង​ទ្រង់ទ្រាយ XML ។ អ្នក​អាច​បង្កើត​តម្រង​ផ្ទាល់ខ្លួន ដែល​បម្លែង​ទ្រង់ទ្រាយ​ឯកសារ OpenDocument XML ដើម ប្រើ​ដោយ LibreOffice ជាទ្រង់ទ្រាយ​មួយ​ផ្សេងទៀត ។ តម្រង​ទាំងនេះ​អាច​រួម​បញ្ចូល​ក្នុង LibreOffice ដូច្នេះ​អ្នក​អាច​រក្សាទុក ឬ ផ្ទុក​ទ្រង់ទ្រាយ​ទាំងនេះ ។

រូប​តំណាង​ចំណាំ

ដើម្បី​បង្កើត​តម្រង​ XML មួយ​ អ្នក​ត្រូវ​តែ​មាន​ការ​យល់​យ៉ាង​ច្បាស់​នូវ​​​​ XML និង XSLT ។ ចំណេះ​ដឹង​​ទាំង​នេះ​ហួស​ពី​​វិសាលភាព​នៃ​ជំនួយ​នេះ ។


តម្រង​ XML មួយ​មាន សន្លឹក​រចនាប័ទ្ម ដែល​ត្រូវ​បាន​សរសេរ​ក្នុង​ភាសា XSLT ។ សន្លឹក​រចនាប័ទ្ម​កំណត់​ការ​ប្លែង​ភាព​​​ពី​ទ្រង់ទ្រាយ​ឯកសារ OpenDocument ទៅ​ទ្រង់ទ្រាយ XML ដទៃ​ទៀត​តាមរយៈ​តម្រង​នាំ​ចូល​ និង នាំ​ចេញ​ ។ មាន​តម្រង​ XML បី​ប្រភេទ ៖