ផ្ដល់​ស្គ្រីប​ក្នុង LibreOffice

អ្នកអាច​ផ្តល់​តម្លៃ​ស្គ្រីប​ផ្ទាល់​ខ្លួន​ (ម៉ាក្រូ) ទៅ​ធាតុ​ម៉ឺនុយ​ រូបតំណាង​ វត្ថុ​បញ្ជា​ប្រអប់ និង​ ព្រឹត្តិការណ៍​ក្នុង​ LibreOffice ។

LibreOffice គាំទ្រ​ភាសាស្គ្រីប​ខាង​ក្នុង​ដូច​ខាង​ក្រោម ៖

  1. LibreOffice Basic

  2. JavaScript

  3. BeanShell

  4. Python

In addition, developers can use high-level languages, for example Java programming language, to control LibreOffice externally. The API reference is online at api.libreoffice.org.

ដើម្បី​ផ្តល់​ស្គ្រីប​មួយ​ទៅ​ឲ្យ​ធាតុ​ម៉ឺនុយ​ថ្មី​មួយ​

  1. ជ្រើស​ ឧបករណ៍ - ប្តូរ​តាម​បំណង និង ចុច​ផ្ទាំង​ ម៉ឺនុយ ។

  2. ចុច បន្ថែម ។

  3. ក្នុង​ប្រអប់​បញ្ជី​ ប្រភេទ រមូរ​ចុះ​​ក្រោម​ និង បើក​ធាតុ​ "LibreOffice Macros" ។

  4. អ្នក​ឃើញ​ធាតុ​សម្រាប់ "LibreOffice Macros" (ស្គ្រីប​ក្នុង​ថត​ចែក​រំលែក​នៃ​ការ​ដំឡើង​ LibreOffice របស់​អ្នក) "ម៉ាក្រូ​របស់ខ្ញុំ" (ស្គ្រីប​ក្នុង​ថត​របស់​អ្នក​ប្រើ) និង ឯកសារ​បច្ចុប្បន្ន​ ។ បើក​​ឯកសារ​មួយ​ក្នុង​ចំណោម​ពួក​វា​ដើម្បី​មើល​ភាសាស្គ្រីប​ដែល​បាន​គាំទ្រ​ ។

  5. បើក​ធាតុ​ភាសា​ស្គ្រីប​ណាមួយ​​ដើម្បី​មើល​ស្គ្រីប​ដែល​អាច​ប្រើ​បាន​ ។​ ជ្រើស​ស្គ្រីប​មួយ​ ។

  6. បញ្ជី​មុខងារ​ស្គ្រីប​បង្ហាញ​ក្នុង​ប្រអប់​បញ្ជី ពាក្យ​បញ្ជា ។ ជ្រើស​មុខងារ​មួយ ។

  7. ចុច​បន្ថែម បន្ថែម ដើមបង្កើត​ការ​ផ្ដល់​ម៉ឺនុយ​ថ្មី ។ ធាតុ​ម៉ឺនុយ​ថ្មី​បង្ហាញ​ក្នុង​ប្រអប់​បញ្ជី ធាតុ ។

ដើម្បី​ផ្តល់​​ស្គ្រីប​មួយ​​​​បន្សំ​គ្រាប់​ចុច​

  1. ជ្រើស​ ឧបករណ៍ - ប្តូរ​តាម​បំណង - ក្តារចុច ។

  2. ក្នុង​ប្រអប់​បញ្ជី​ ប្រភេទ រមូរ​ចុះ​​ក្រោម​ និង បើក​ធាតុ​ "LibreOffice Macros" ។

  3. អ្នក​ឃើញ​ធាតុ​សម្រាប់ "LibreOffice Macros" (ស្គ្រីប​ក្នុង​ថត​ចែក​រំលែក​នៃ​ការ​ដំឡើង​ LibreOffice របស់​អ្នក) "ម៉ាក្រូ​របស់ខ្ញុំ" (ស្គ្រីប​ក្នុង​ថត​របស់​អ្នក​ប្រើ) និង ឯកសារ​បច្ចុប្បន្ន​ ។ បើក​​ឯកសារ​មួយ​ក្នុង​ចំណោម​ពួក​វា​ដើម្បី​មើល​ភាសាស្គ្រីប​ដែល​បាន​គាំទ្រ​ ។

  4. បើក​ធាតុ​ភាសា​ស្គ្រីប​ណា​មួយ​​​ ដើម្បី​មើល​ស្គ្រីប​ដែល​អាច​ប្រើ​បាន​​​ ។ ជ្រើស​ស្គ្រីប​ណា​មួយ​ ។

  5. បញ្ជី​មុខងារ​ស្គ្រីប​នឹង​បង្ហាញ​ក្នុង​ប្រអប់បញ្ជី ពាក្យ​បញ្ជា ។ ជ្រើស​មុខងារ​ណាមួយ ។

  6. ចុច​ប៊ូតុង​ជម្រើស​​សម្រាប់ LibreOffice ឬ Writer (ឬ កម្មវិធី​មួយ​ណា​ក៍​បាន​​ដែល​ត្រូវ​បាន​បើក​ឥឡូវ​) ។

    ជ្រើស​ប៊ូតុង​ជម្រើស​កំណត់​វិសាល​ភាព​នៃ​បន្សំ​គ្រាប់​ចុច​ថ្មី​ដែល​អាច​អនុវត្ត​ក្នុង​ LibreOffice ទាំងអស់​ ឬ តែ​ក្នុង​ឯកសារ​របស់​ម៉ូឌុល​បច្ចុប្បន្ន ។

  7. ជ្រើស​បន្សំគ្រាប់​ចុច​មួយ​ពី​ប្រអប់​បញ្ជី​ គ្រាប់ចុច​ផ្លូវ​កាត់ និង ចុច​ កែប្រែ ។

ដើម្បី​ផ្តល់​ស្គ្រីប​មួយ​ទៅ​ព្រឹត្តិការណ៍​មួយ

  1. ជ្រើស ឧបករណ៍ - ប្តូរ​តាម​បំណង - ព្រឹត្តិការណ៍ ។

  2. ចុច​ប៊ូតុង ម៉ាក្រូ ។

  3. ក្នុង​​ប្រអប់​បញ្ជី បណ្ណាល័យ រមូរ​ចុះ​ក្រោម​ និង បើក​ធាតុ​ "LibreOffice Macros" ។

  4. អ្នក​ឃើញ​ធាតុ​សម្រាប់ "LibreOffice Macros" (ស្គ្រីប​ក្នុង​ថត​ចែក​រំលែក​នៃ​ការ​ដំឡើង​ LibreOffice របស់​អ្នក) "ម៉ាក្រូ​របស់ខ្ញុំ" (ស្គ្រីប​ក្នុង​ថត​របស់​អ្នក​ប្រើ) និង ឯកសារ​បច្ចុប្បន្ន​ ។ បើក​​ឯកសារ​មួយ​ក្នុង​ចំណោម​ពួក​វា​ដើម្បី​មើល​ភាសាស្គ្រីប​ដែល​បាន​គាំទ្រ​ ។

  5. បើក​ធាតុ​ភាសា​ស្គ្រីប​ណា​មួយ​​​ ដើម្បី​មើល​ស្គ្រីប​ដែល​អាច​ប្រើ​បាន​​​ ។ ជ្រើស​ស្គ្រីប​ណា​មួយ​ ។

  6. បញ្ជី​មុខងារ​ស្គ្រីប​នឹង​បង្ហាញ​ក្នុង​ប្រអប់​បញ្ជី សកម្មភាព​ដែលបានផ្ដល់ ។ ជ្រើស​មុខងារ​ណាមួយ ។

  7. ជ្រើស​​ដើម្បី​រក្សាទុក​ LibreOffice ឬ ឯកសារ​បច្ចុប្បន្ន ។

    អំពើ​នេះ​នឹង​កំណត់​វិសាលភាព​របស់​ការ​ផ្ដល់​តម្លៃ​ព្រឹត្តិការណ៍​ថ្មី ឲ្យ​អាច​ប្រើ​បាន​ក្នុង​ឯកសារ LibreOffice ទាំងអស់ ឬ តែ​ក្នុង​ឯកសារ​របស់​ម៉ូឌុល​បច្ចុប្បន្ន ។

  8. ជ្រើសព្រឹត្តិការណ៍​ពី​បញ្ជី ហើយ​ចុច យល់ព្រម ។

ដើម្បី​បន្ថែម​ស្គ្រីប​មួយ​​ទៅ​ព្រឹត្តិការណ៍​មួយ​សម្រាប់វត្ថុ​ដែល​បាន​បង្កប់

  1. ជ្រើស​វត្ថុ​ដែល​បាន​បង្កប់​​ ឧទាហរណ៍​​ គំនូស​តាង​មួយ​​ ក្នុង​ឯកសារ​របស់​អ្នក​ ។

  2. Choose Format - Frame and Object - Properties - Macro.

  3. ក្នុង​​ប្រអប់​បញ្ជី​ ម៉ាក្រូ បើក​ធាតុ​ស្គ្រីប LibreOffice ។

  4. អ្នក​ឃើញ​ធាតុ​ជាច្រើន​សម្រាប់​ចែក​រំលែក (ស្គ្រីប​ក្នុង​ថត​ចែក​រំលែក​​នៃ​ការ​ដំឡើង​ LibreOffice របស់​អ្នក​) អ្នក​ប្រើ (ស្គ្រីប​ក្នុង​ថត​អ្នក​ប្រើ) និង​ ឯកសារ​បច្ចុប្បន្ន​ ។ បើក​ឯកសារ​មួយ​ក្នុង​ចំណោម​​ពួក​វា​ដើម្បី​មើល​ភាសាស្គ្រីប​ដែល​បាន​គាំទ្រ ។

  5. បើក​ធាតុ​ភាសា​ស្គ្រីប​ណា​មួយ​​​ ដើម្បី​មើល​ស្គ្រីប​ដែល​អាច​ប្រើ​បាន​​​ ។ ជ្រើស​ស្គ្រីប​ណា​មួយ​ ។

  6. បញ្ជី​​របស់​អនុគមន៍​ស្គ្រីប​​នឹង​បង្ហាញ​ក្នុង​ប្រអប់​បញ្ជី​ ម៉ាក្រូ​ដែល​មាន​ស្រាប់​ក្នុង​​ប្រអប់​បញ្ជី ។ ជ្រើស​អនុគមន៍​ណាមួយ​ ។

  7. ជ្រើសព្រឹត្តិការណ៍​ពី​បញ្ជី ហើយ​ចុច យល់ព្រម ។

ដើម្បី​ផ្តល់​ស្គ្រីប​មួយ​ទៅ​តំណ​ខ្ពស់​មួយ​

  1. កំណត់​ទីតាំង​ទស្សន៍​ទ្រនិច​​ខាង​ក្នុង​តំណខ្ពស់ ។

  2. ជ្រើស បញ្ចូល - តំណខ្ពស់​ ។

  3. ចុច​​ប៊ូតុង​ ព្រឹត្តិការណ៍ ។

  4. ជ្រើស​ និង ផ្តល់តម្លៃ​ដូច​ដែល​បានថ្លែង​ខាង​លើ ។

ដើម្បី​ផ្តល់​​ស្គ្រីប​មួយ​ទៅ​ក្រាហ្វិក​មួយ

  1. ជ្រើស​ក្រាហ្វិក​ក្នុង​ឯកសារ​របស់​អ្នក ។

  2. ជ្រើស ទ្រង់ទ្រាយ - រូបភាព - ម៉ាក្រូ

  3. ជ្រើស​ និង ផ្តល់តម្លៃ​ដូច​ដែល​បានថ្លែង​ខាង​លើ ។

ដើម្បី​ផ្តល់ស្គ្រីប​មួយ​មួយ​ទៅ​វត្ថុ​បញ្ជា​​សំណុំ​បែប​បទ​មួយ

  1. បញ្ចូល​វត្ថុ​បញ្ជា​សំណុំ​បែប​បទ​មួយ​ ឧទាហរណ៍​ ប៊ូតុង​មួយ ៖ បើក​របារ​ឧបករណ៍​វត្ថុ​បញ្ជាសំណុំ​បែប​បទ​ ចុច​​រូបតំណាង ប៊ូតុង​រុញ អូស​បើក​ប៊ូតុង​មួយ​នៅ ក្នុង​ឯកសារ​របស់អ្នក​ ។

  2. ជាមួយ​វត្ថុ​បញ្ជា​សំណុំ​បែបបទ​​ដែល​​បាន​ជ្រើស​ ​ចុច​ វត្ថុ​បញ្ជា នៅលើ​របារ​ឧបករណ៍​វត្ថុ​បញ្ជា​សំណុំ​បែបប​ទ ។

  3. ចុច​ផ្ទាំង ព្រឹត្តិការណ៍ របស់​ប្រអប់​លក្ខណសម្បត្តិ ។

  4. ចុច​ប៊ូតុង​​ ... មួយ​ក្នុង​ចំណោម​​ទាំងនេះ​ ដើម្បី​​បើក​ប្រអប់​មួយ​ដែល​អ្នក​អាច​ផ្តល់​ស្គ្រីប​មួយ​ទៅ​ព្រឹត្តិការណ៍​ដែល​បានជ្រើស ។

ដើម្បី​ផ្តល់​ស្គ្រីប​មួយ​ទៅ​វត្ថុ​បញ្ជា​ក្នុង​ប្រអប់​​ LibreOffice Basic

  1. បើក​កម្មវិធី​និពន្ធ​​ប្រអប់​​ LibreOffice Basic បន្ទាប់​មក​បង្កើត​ប្រអប់​មួយ​ដែល​មាន​វត្ថុ​បញ្ជា​​នៅ​លើ​វា ។

  2. ចុច​កណ្តុរ​ខាង​ស្តាំ​លើ​វត្ថុ​បញ្ជា​ បន្ទាប់​មក​ជ្រើស​ លក្ខណសម្បត្តិ ។

  3. ចុច​ផ្ទាំង ព្រឹត្តិការណ៍ របស់​ប្រអប់​លក្ខណសម្បត្តិ ។

  4. ចុច​ប៊ូតុង​​ ... មួយ​ក្នុង​ចំណោម​​ទាំងនេះ​ ដើម្បី​​បើក​ប្រអប់​មួយ​ដែល​អ្នក​អាច​ផ្តល់​ស្គ្រីប​មួយ​ទៅ​ព្រឹត្តិការណ៍​ដែល​បានជ្រើស ។