ការ​បង្កើត​ជ្រុង​​មូល

នៅពេលអ្នកបញ្ចូលចតុកោណកែង ឬប្រអប់ប៉ឺតប៉ោងមួយ ដោយប្រើមុខងារគូរ និងធ្វើឲ្យរូបតំណាង ចំណុច នៅលើរបារឧបករណ៍ គំនូរ អ្នកឃើញស៊ុមតូចមួយនៅជ្រុងខាងឆ្វេងខាងលើរបស់វត្ថុ ។ ស៊ុម​ចង្អុល​បង្ហាញ​ចំនួន​សរុប​ដែល​ជ្រុង​ត្រូវ​បាន​ធ្វើ​ឲ្យ​មូល ។ នៅ​ពេលស៊ុម​ត្រូវបាន​កំណត់​ទីតាំង​នៅ​ជ្រុង​កំពូល​ខាង​លើ គ្មាន​ជ្រុងមូល​បាន​កើត​ឡើង ។. នៅ​ពេល​ស៊ុម​ត្រូវ​បាន​កំណត់​ទី​តាំងនៅ​លើ​ចំណុចទាញ​បាន​ដាក់​កណ្ដាល​នៅ​កំពូល​របស់​វត្ថុ ជ្រុង​ត្រូវ​បាន​ធ្វើឲ្យ​មូល​តាម​ដែល​អាច​ធ្វើ​បាន ។ អ្នក​អាច​លៃតម្រូវ​ដឺក្រេ​របស់​មុំ​ដោយ​ផ្លាស់ទី​ស៊ុម​រវាង​ទីតាំង​ទាំង​ពីរ​នេះ ។

ព្រួញកណ្ដុរជារូបដៃ

ប្រសិន​បើ​​អ្នក​ដាក់​ទស្សន៍​ទ្រនិច​នៅ​លើ​​ប្រអប់​ វា​ផ្លាស់​ប្តូរ​ទៅ​ជា​និមិត្ត​សញ្ញា​រូប​ដៃ​មួយ​ ។ ឥឡូវ​អ្នក​អាច​អូស​ប្រអប់​​ដើម្បី​ផ្លាស់​ប្តូរ​ជ្រុង​ទាំងមូល​ ។ គ្រោង​មួយ​បង្ហាញ​ការ​មើល​​លទ្ធ​ផលជា​មុន​ ។

ការ​ចម្លង​វត្ថុ​គំនូរ​ទៅ​ក្នុង​ឯកសារ​ផ្សេងៗ​ទៀត