ការ​ទទួល​ ឬ ច្រាន​ចោល​ការ​ផ្លាស់​ប្តូរ​​ ។

អនុគមន៍​ពិនិត្យ​ឡើង​វិញ​មាន​ក្នុង LibreOffice សម្រាប់​ឯកសារ​អត្ថបទ និង​ឯកសារ​សៀវភៅ​បញ្ជី ។

ពេល​អ្នក​កែសម្រួល​ឯកសារ​មួយ​​​ដែល​មាន​ការ​ផ្លាស់​ប្តូរ​ អ្នក​អាច​ទទួល​ ឬ ច្រានចោល​ការ​ផ្លាស់​ប្តូរ​នីមួយៗ​ ឬ ទាំងអស់​តែ​ម្តង​ ។

  1. ប្រសិនបើ​អ្នក​បាន​ដាក់​ ច្បាប់​ចម្លង​ជា​ច្រើន​​នៃ​ឯកសារ​​​​ក្នុង​ចលនា ដំបូង​បញ្ចូល​ឯកសារ​ទាំង​នេះ​ទៅ​ក្នុង​ឯកសារ​មួយ​ (មើល ការ​បញ្ចូល​​​​​កំណែ​ចូល​គ្នា) ។

  2. Open the document and choose Edit - Track Changes - Manage. The Manage Changes dialog appears.

  3. ជ្រើស​ការ​ផ្លាស់​ប្តូរ​មួយ​នៅ​លើ​ផ្ទាំង បញ្ជី ។ ការ​ផ្លាស់​ប្តូរ​ត្រូវ​បាន​ជ្រើស​ និង បង្ហាញ​ក្នុង​ឯកសារ​​ និង ឥឡូវ​ អ្នក​​អាច​​បញ្ចូល​ការ​សម្រេច​ចិត្ត​របស់អ្នក​ជាមួយ​ប៊ូតុង​មួយ​ក្នុង​ចំណោម​ប៊ូតុង​ទាំងនេះ ។

ប្រសិន​បើ​អ្នក​និពន្ធ​បាន​កែ​ប្រែ​ការ​ផ្លាស់​ប្តូរ​របស់​អ្នក​និពន្ធ​ផ្សេង​ទៀត​ អ្នក​នឹង​ឃើញ​ការ​ផ្លាស់​ប្តូរ​​តាម​ឋានានុក្រម​បានរៀបចំ​ជាមួយ​សញ្ញា​បូក​ដើម្បី​បើក​ថានានុក្រម ។​

ប្រសិន​បញ្ជី​របស់​ការ​ផ្លាស់​ប្តូរ​វែង​ពេក​ អ្នក​អាច​ប្តូរ​​ទៅ​ផ្ទាំង​ តម្រង ក្នុង​ប្រអប់​ និង បញ្ជាក់លម្អិត​ថា​អ្នក​ចង់​ឃើញ​តែ​ការ​ផ្លាស់​ប្តូរ​​របស់​អ្នកនិពន្ធ​ពិតប្រាកដ​ ឬ តែ​ការ​ផ្លាស់​ប្តូរ​​នៃ​ថ្ងៃ​ចុង​ក្រោយ​ ឬ ដែល​អ្នក​ចង់​​​​​​​​ឲ្យ​បញ្ជី​ត្រូវ​បាន​ដាក់កម្រិត​ក្នុង​មធ្យោបាយ​ផ្សេងៗ ។

ធាតុ​កូដ​ពណ៌ ​បង្ហាញ​លទ្ធផល​របស់​តម្រង​ដែល​ត្រូវ​បាន​កំណត់​ ។ ធាតុ​មានពណ៌​ខ្មៅ​អាច​ត្រូវ​បានទទួលយក​ ឬ ច្រានចោល​ និង​ ផ្គូផ្គង​លក្ខខណ្ឌ​តម្រង​ ។ ធាតុ​មានពណ៌​ខៀវ​មិន​ផ្គូផ្គង​លក្ខខណ្ឌ​តម្រង​​ដោយ​ពួកវា​ផ្ទាល់ទេ​ ប៉ុន្តែ​មាន​ធាតុរង​ដែល​ត្រូវបាន​រួម​បញ្ចូល​ដោយ​តម្រង​ ។ ធាតុ​ពណ៌​ប្រផេះ​មិន​អាច​ត្រូវ​បានទទួល​ ឬ ច្រានចោល​ និង មិន​ផ្គូផ្គង​លក្ខខណ្ឌ​តម្រង​ ។ ធាតុ​ពណ៌​បៃតង​ពិត​ជា​ផ្គូផ្គង​តម្រង​ ប៉ុន្តែ​មិន​ត្រូវ​បានទទួល ឬ ច្រាន​ចោល ។