ការ​បិទ​ភ្ជាប់​មាតិកា​ក្នុង​ទ្រង់ទ្រាយ​ពិសេស

មាតិកា​ដែល​ត្រូវ​បានរក្សា​ទុក​នៅលើ​ក្តារ​តម្បៀត​ខ្ទាស់​អាច​ត្រូវ​បាន​បិទ​ភ្ជាប់​ទៅក្នុង​ឯកសារ​របស់​អ្នក​​ដោយ​ប្រើ​ទ្រង់ទ្រាយ​ផ្សេង​ ។ ក្នុង LibreOffice អ្នក​អាច​ជ្រើស​វិធី​ដើម្បី​បិទភ្ជាប់​មាតិកា​ដោយ​ប្រើ​ប្រអប់​មួយ​ ឬ រូបតំណាង​ទម្លាក់ចុះ ។

ជម្រើស​ដែល​អាច​ប្រើ​បាន​អាស្រ័យ​លើ​​មាតិកា​របស់​ក្តារ​តម្បៀត​ខ្ទាស់ ។

នៅ​ក្នុង​ឯកសារ​អត្ថបទ Writer អ្នក​អាច​ចុច +Shift+V ដើម្បី​​បិភ្ជាប់​មាតិកា​របស់​ក្ដារ​តម្បៀត​ខ្ទាស់​ជា​អត្ថបត​ដែល​មិន​ទាន់​រៀប​ចំ ។

ការបិទ​ភ្ជាប់​មាតិកា​ក្តារ​តម្បៀត​ខ្ទាស់​​​​ដោយ​ប្រើ​ម៉ឺនុយ​​រូបតំណាង

  1. ចុច​ព្រួញ​នៅ​ជាប់​នឹង​រូបតំណាង បិទភ្ជាប់ពិសេស នៅលើ​របារ​ស្តង់ដារ​ដើម្បី​បើក​ម៉ឺនុយ ។

  2. ជ្រើស​​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ទាំង​នេះ ។

ប្រសិន​បើ​អ្នក​​មិន​​ចូលចិត្ត​ ចុច​រូបតំណាង មិនធ្វើ​វិញ និង​ បន្ទាប់​មក​បិទ​ភ្ជាប់​ម្តង​ទៀត​ជាមួយ​ជម្រើស​ដទៃ ។

ការ​បិទ​ភ្ជាប់​​មាតិកា​ក្តារ​តម្បៀត​ខ្ទាស់​​ដោយ​ប្រើ​ប្រអប់​មួយ

  1. ជ្រើស កែសម្រួល - បិទ​ភ្ជាប់​ពិសេស ។

  2. ជ្រើស​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ទាំង​នេះ​ និង ចុច​ យល់ព្រម ។

ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ក្នុង​សៀវភៅ​បញ្ជី​ និង មាតិកា​របស់​ក្តារតម្បៀតខ្ទាស់​​​គឺ​ជា​ក្រឡា​សៀវភៅ​បញ្ជី​​ បន្ទាប់​មក​ប្រអប់​ បិទភ្ជាប់​ពិសេស ផ្សេង​មួយ​នឹង​លេច​ឡើង​ ។ ប្រើ​ប្រអប់ បិទភ្ជាប់ពិសេស​ ដើម្បី​ចម្លង​ក្រឡា​ដោយ​ប្រើ​ជម្រើស​មូលដ្ឋាន​ ឬ ខ្ពស់ ។