ការបិទចំណុច និង លេខរៀងសម្រាប់កថាខណ្ឌនីមួយៗ
ចំណុច និងលេខរៀងរបស់កថាខណ្ឌត្រូវបានគាំទ្រតែក្នុង Writer Impress និង Draw តែប៉ុណ្ណោះ ។
សម្រាប់កថាខណ្ឌបច្ចុប្បន្ន ឬ កថាខណ្ឌដែលបានជ្រើស អ្នកអាចបិទលេខរៀង ឬ បញ្ជីដោយស្វ័យប្រវត្តិ ។ ចុចរូបតំណាង បិទលេខរៀង ក្នុងរបារ ចំណុច និង លេខរៀង ។
ប្រសិនបើទស្សន៍ទ្រនិចត្រូវបានកំណត់ទីតាំងក្នុងបញ្ជីលេខរៀង ឬ ចំណុច អ្នកអាចបិទលេខរៀង ឬ ចំណុចដោយស្វ័យប្រវត្តិសម្រាប់កថាខណ្ឌបច្ចុប្បន្ន ឬ កថាខណ្ឌដែលបានជ្រើស ដោយចុចរូបតំណាង បិទ/បើក ចំណុច នៅលើរបារ ការធ្វើទ្រង់ទ្រាយអត្ថបទ ។
ដើម្បីយកលេខរៀងចេញពីកថាខណ្ឌមួយដោយប្រើក្តារចុច ៖
-
ដាក់ទស្សន៍ទ្រនិចនៅដើមកថាខណ្ឌមានលេខរៀង និង ចុចគ្រាប់ចុចលុបថយក្រោយ (Backspace) ។
-
លេខរៀងរបស់កថាខណ្ឌមិនបង្ហាញ និង ត្រូវបានយកចេញពីលំដាប់លេខរៀង ។ លេខរៀងបន្តក្នុងកថាខណ្ឌដូចខាងក្រោមនេះ ។
ប្រសិនបើអ្នកចុចគ្រាប់ចុចបញ្ចូល (Enter) ក្នុងកថាខណ្ឌមានលេខរៀងទទេមួយ លេខរៀងនឹងឈប់ ។