កម្មវិធី​រុក​រក​សម្រាប់​ទិដ្ឋភាព​ទូទៅ​នៃ​ឯកសារ

មាតិកា​ទាំងអស់​របស់​បង្អួច​កម្មវិធី​រុករក​យោង​​នៅ​ទីនេះជា "ប្រភេទ" ថាតើជា​ចំណង​ជើង សន្លឹក តារាង ស៊ុម​អត្ថបទ ក្រាហ្វិក វត្ថុ OLE ភាគ តំណខ្ពស់ សេចក្ដី​យោង លិបិក្រម ឬ​មតិយោបល់ ។

កម្មវិធី​រុក​រក​បង្ហាញ​វត្ថុ​គ្រប់​ប្រភេទ​បានផ្ទុក​ក្នុង​ឯកសារ​មួយ​ ។ ប្រសិន​បើ​សញ្ញា​បូក​បង្ហាញ​នៅ​ជាប់​នឹង​ប្រភេទ​ នេះ​បង្ហាញ​ថា​យ៉ាង​ហោចណាស់​មាន​​វត្ថុ​មួយ​នៃ​ប្រភេទ​នេះ​មាន​រួច​ហើយ​ ។ ប្រសិន​បើ​អ្នក​ដាក់​ព្រួញ​កណ្តុរ​នៅ​លើ​​ឈ្មោះ​ប្រភេទ​ ចំនួន​វត្ថុ​ត្រូវ​បានបង្ហាញ​ក្នុង​ព័ត៌មាន​ជំនួយ​បន្ថែម​ ។

បើក​ប្រភេទ​មួយ​ ដោយ​ចុច​លើ​សញ្ញា​បូក​ ។ ប្រសិន​បើ​អ្នក​​ចង់​តែ​មើល​ធាតុ​​​ក្នុង​​ប្រភេទ​ពិត​ប្រាកដ​មួយ​ ជ្រើស​ប្រភេទ​ និង ចុច​​រូបតំណាង ទិដ្ឋភាព​មាតិកា ។ រហូត​ដល់​អ្នក​ចុច​រូប​តំណាង​ម្តង​ទៀត​ មាន​តែ​វត្ថុ​​នៃ​ប្រភេទ​នេះ​នឹង​ត្រូវ​បាន​បង្ហាញ ។

អ្នក​អាច​ចត​កម្មវិធី​រុករក​​ទៅ​ស៊ុម​ឯកសារ​ណាមួយ​ ឬ ត្រឡប់វា​ទៅ​ក្នុង​បង្អួច​ដែលទំនេរ​ (ចុច​ទ្វេរដង​លើ​ផ្ទៃ​ប្រផេះ) ។ អ្នក​អាច​ផ្លាស់​ប្តូរ​ទំហំ​របស់​កម្មវិធី​រុករក​​ពេល​វា​ជា​បង្អួច​ទំនេរ ។

ការ​រុករក ដើម្បី​ទៅ​ដល់​វត្ថុ​បាន​រហ័ស​

​ការ​អូស​ និង ទម្លាក់​​ក្នុង​ឯកសារ​ LibreOffice មួយ​