ការ​ប្រើ​ Microsoft Office និង LibreOffice

LibreOffice អាច​បើក និង​រក្សាទុក​ឯកសារ​ក្នុង​ទ្រង់ទ្រាយ​ឯកសារ Microsoft Office បាន, រួម​ទាំង​ទ្រង់ទ្រាយ Microsoft Office Open XML ទៀត​ផង។

ការ​បើក​ឯកសារ​របស់​ Microsoft Office

  1. ជ្រើស​ ឯកសារ - បើក ។ ជ្រើស​ឯកសារ​ Microsoft Office មួយ​ក្នុង​ប្រអប់បើករបស់​​​ឯកសារ LibreOffice ។

ឯកសារ MS Office ...

... នឹង​បើក​ក្នុង​ម៉ូឌុល​របស់ LibreOffice

Microsoft Word, *.doc, *.docx

LibreOffice Writer

Microsoft Excel, *.xls, *.xlsx

LibreOffice Calc

Microsoft PowerPoint, *.ppt, *.pps, *.pptx

LibreOffice Impress


ការ​រក្សា​ទុក​​ឯកសារ​​ Microsoft Office

  1. ជ្រើស​ ឯកសារ​ - រក្សា​ទុក​ជា ។

  2. ក្នុង​ប្រអប់ ប្រភេទ​ឯកសារ ជ្រើស​ទ្រង់ទ្រាយ​ឯកសារ Microsoft Office ។

ការ​រក្សា​ទុក​ឯកសារ​ដោយ​លំនាំ​ដើម​ក្នុង​ទ្រង់ទ្រាយ Microsoft Office

  1. Choose - Load/Save - General.

  2. នៅ​ក្នុង​ផ្ទៃ ទ្រង់ទ្រាយ​ឯកសារ​លំនាំដើម និង​ការ​កំណត់ ODF ដំបូង​ជ្រើស​ប្រភេទ​ឯកសារ បន្ទាប់​មក​ជ្រើស​ប្រភេទ​ឯកសារ​ដើម្បី​រក្សាទុក ។

ចាប់ពី​ឥឡូវ​ទៅ​ ប្រសិន​បើ​អ្នក​រក្សាទុក​ឯកសារមួយ​ ប្រភេទ​ឯកសារ នឹង​ត្រូវ​បាន​កំណត់​ដោយ​យោង​តាម​ជម្រើស​របស់អ្នក​ ។ តាម​ពិត​អ្នក​នៅ​តែ​អាច​ជ្រើស​ប្រភេទ​ឯកសារ​ផ្សេងៗ​ទៀត​​ក្នុង​ប្រអប់​រក្សា​ទុក​ឯកសារ ។

ការ​បម្លែង​ឯកសារ​ Microsoft Office ជាច្រើន​ទៅ​ជា​ទ្រង់ទ្រាយ OpenDocument

អ្នកជំនួយ​ការ​កម្មវិធី​បម្លែង​​ឯកសារនឹង​ធ្វើការ​​ចម្លង​ និង បម្លែង​ឯកសារ​ Microsoft Office ទាំង​អស់​ក្នុង​ថត​មួយ​ទៅ​​​ជា​ឯកសារ​ LibreOffice ក្នុង​ទ្រង់ទ្រាយ​ជា​ឯកសារ OpenDocument ។ អ្នក​អាច​បញ្ជាក់លម្អិតអំពី​ថត​ដែល​ត្រូវ​បាន​អាន និង​ថត​ដែលជា​កន្លែង​រក្សាទុក​ឯកសារ​​ដែល​បម្លែង​ហើយ ។

  1. ជ្រើស​ ឯកសារ - អ្នក​ជំនួយការ​ - កម្មវិធី​បម្លែង​ឯកសារ ដើម្បី​ចាប់​ផ្តើម​អ្នក​ជំនួយ​ការ ។

ម៉ាក្រូ​ក្នុង ​Microsoft Office និង LibreOffice

នៅ​ក្នុង​ករណី​លើកលែង​មួយ​ចំនួន Microsoft Office និង LibreOffice មិនអាច​រត់​កូដ​ម៉ាក្រូ​តែ​មួយ​បានទេ ។ Microsoft Office ប្រើកូដ VBA (Visual Basic for Applications) code ហើយ LibreOffice ប្រើ​កូដ​មូលដ្ឋាន​ដែល​មានមូលដ្ឋាន​លើបរិស្ថាន LibreOffice API (Application Program Interface) ។ ទោះ​បីជា​ភាសា​សរសេរ​កម្មវិធី​ដូចគ្នា​ក៏​ដោយ វត្ថុ​ និងវិធីសាស្ត្រ​ខុសគ្នា ។

រូប​តំណាង​ចំណាំ

The most recent versions of LibreOffice can run some Excel Visual Basic scripts if you enable this feature at - Load/Save - VBA Properties.


ប្រសិន​បើ​អ្នក​ប្រើ​ម៉ាក្រូ​ក្នុង​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ទាំង​អស់​​​ និង ចង់​ប្រើ​មុខងារ​ដូច​គ្នា​​​ក្នុង​កម្មវិធី​ផ្សេង​ៗ​ទៀត​ អ្នក​ត្រូវ​តែ​កែសម្រួល​ម៉ាក្រូ​ ។ LibreOffice អាច​ផ្ទុក​ម៉ាក្រូ​ដែល​ត្រូវ​​បាន​ផ្ទុក​ក្នុង​ឯកសារ​ Microsoft Office និង​ បន្ទាប់​អ្នក​អាច​មើល​ និង កែ​សម្រួល​កូដ​​ម៉ាក្រូ​​ក្នុង​ LibreOffice កម្មវិធី​និពន្ធ​ ID​E មូលដ្ឋាន ។

អ្នក​អាច​ជ្រើស​ដើម្បី​ការ​ពារ​ ឬ លុប​ម៉ាក្រូ​ VBA

បើក​ឯកសារ​ Microsoft Office ដែល​មាន​កូដ​ម៉ាក្រូ​ VBA ។ ផ្លាស់​ប្តូរ​តែ​មាតិកា​ធម្មតា (អត្ថបទ ក្រឡា​ ក្រាហ្វិក) និង មិន​កែ​សម្រួល​ម៉ាក្រូ​ ។ រក្សា​ទុក​ឯកសារ​ជា​ប្រភេទ​ឯកសារ​របស់​ Microsoft Office ។ បើក​ឯកសារ​ក្នុង​ Microsoft Office និង​ ម៉ាក្រូ​ VBA នឹង​រត់​ដូច​ពី​មុន ។

អ្នក​អាច​លុប​ម៉ាក្រូ​​​ VBA ពី​ឯកសារ​ Microsoft Office ពេល​​​ផ្ទុក​ ឬ​ រក្សាទុក​ ។

  1. Choose - Load/Save - VBA Properties to set the VBA macro handling of LibreOffice.

អំពី​ការ​បម្លែង​ឯកសារ Microsoft Office

ការបើក​ឯកសារ

ការ​បើក​ឯកសារ​ដែល​បាន​រក្សា​ទុក​ក្នុង​ទ្រង់ទ្រាយ​ផ្សេង

ការ​រក្សា​ទុក​ឯកសារ​ក្នុង​ទ្រង់​ទ្រាយ​ផ្សេង​