អំពីការបម្លែងឯកសារ Microsoft Office
LibreOffice អាចបើកឯកសារ Microsoft Office 97/2000/XP ដោយស្វ័យប្រវត្តិ ។ ទោះយ៉ាងណា លក្ខណៈពិសេសប្លង់មួយចំនួន និង គុណលក្ខណៈទ្រង់ទ្រាយក្នុងឯកសារ Microsoft Office ស្មុគស្មាញជាច្រើនទៀត ត្រូវបានដោះស្រាយដោយផ្ទាល់ក្នុង LibreOffice ឬ មិនត្រូវបានគាំទ្រ ។ ជាលទ្ធផល ឯកសារដែលបានបម្លែងត្រូវការដឺក្រេមួយចំនួននៃការធ្វើទ្រង់ទ្រាយដោយដៃ ។ ចំនួនធ្វើទ្រង់ទ្រាយឡើងវិញដែលអាចត្រូវសង្ឃឹមថា មានសមាមាត្រទៅភាពស្មុគស្មាញរបស់រចនាសម្ព័ន្ធ និង ការធ្វើទ្រង់ទ្រាយរបស់ឯកសារប្រភព ។ LibreOffice មិនអាចរត់ស្គ្រីប Visual Basic Scripts ប៉ុន្តែអាចផ្ទុកពួកវាសម្រាប់អ្នកដើម្បីវិភាគ ។
កំណែថ្មីៗរបស់ LibreOffice អាចផ្ទុក និងរក្សាទុកទ្រង់ទ្រាយឯកសារ Microsoft Office Open XML ជាមួយកន្ទុយ docx, xlsx, និង pptx បាន។ កំណែដូចគ្នាក៏អាចដំណើរការស្គ្រីប Excel Visual Basic បានផងដែរ, ប្រសិនបើអ្នកបើកលក្ខណៈនេះនៅក្នុង
។បញ្ជីដូចខាងក្រោមផ្តល់នូវទិដ្ឋភាពទូទៅនៃលក្ខណៈពិសេសរបស់ Microsoft Office ដែលអាចបណ្តាលឲ្យមានការផ្លាស់ប្តូរការបម្លែង ។ ទាំងនេះនឹងមិនប៉ះពាល់ដល់លទ្ធភាពរបស់អ្នក ដើម្បីប្រើ ឬ ធ្វើការជាមួយមាតិការបស់ឯកសារដែលបានបម្លែង ។
Microsoft Word
-
រាងស្វ័យប្រវត្តិ
-
សម្គាល់ពិនិត្យឡើងវិញ
-
វត្ថុ OLE
-
វត្ថុបញ្ជាពិតប្រាកដ និង វាលសំណុំបែបបទ Microsoft Office
-
សន្ទស្សន៍
-
តារាង ស៊ុម និង ការធ្វើទ្រង់ទ្រាយជួរឈរច្រើន
-
តំណខ្ពស់ និង ការចំណាំ
-
ក្រាហ្វិកសិល្បៈអក្សររបស់ Microsoft
-
តួអក្សរ/អត្ថបទដែលមានចលនា
Microsoft PowerPoint
-
រាងស្វ័យប្រវត្តិ
-
ថេប (Tab) បន្ទាត់ និង គម្លាតកថាខណ្ឌ
-
ក្រាហ្វិកផ្ទៃខាងក្រោយមេ
-
វត្ថុបានដាក់ជាក្រុម
-
បែបផែនពហុព័ត៌មានពិតប្រាកដ
Microsoft Excel
-
រាងស្វ័យប្រវត្តិ
-
វត្ថុ OLE
-
វត្ថុបញ្ជាពិតប្រាកដ និង វាលសំណុំបែបបទ Microsoft Office
-
តារាងស្នូល
-
ប្រភេទគំនូសតាងថ្មី
-
ទ្រង់ទ្រាយតាមលក្ខខណ្ឌ
-
មុខងារ/រូបមន្តមួយចំនួន (សូមមើលខាងក្រោម)
ឧទាហរណ៍មួយនៃភាពផ្សេងគ្នារវាង Calc និង Excel កំពុងគ្រប់គ្រងតម្លៃប៊ូលីន ។ បញ្ចូល TRUE ទៅក្រឡា A1 និង A2 ។
-
នៅក្នុង Calc រូបមន្ត =A1+A2 ត្រឡប់តម្លៃ ២ និងរូបមន្ត =SUM(A1;A2) returns 2.
-
នៅក្នុង Excel រូបមន្ត =A1+A2 ត្រឡប់ ២ ប៉ុន្តែរូបមន្ត =SUM(A1,A2) ត្រឡប់ ០ ។
For a detailed overview about converting documents to and from Microsoft Office format, see the Migration Guide.
ការបើកឯកសារ Microsoft Office ដែលត្រូវបានការពារដោយពាក្យសម្ងាត់មួយ
LibreOffice អាចបើកប្រភេទឯកសារ Microsoft Office ខាងក្រោម ដែលត្រូវបានការពារដោយពាក្យសម្ងាត់ ។
ទ្រង់ទ្រាយ Microsoft Office |
បានគាំទ្រវិធីសាស្ត្របម្លែងកូដ |
Word 6.0, Word 95 |
ការបម្លែង Weak XOR ជាកូដ |
Word 97, Word 2000, Word XP, Word 2003 |
Office 97/2000 ការបម្លែងជាកូដដែលឆបគ្នា |
Word XP, Word 2003 |
ការបម្លែង Weak XOR ជាកូដពីកំណែ Word ចាស់ៗ |
Excel 2.1, Excel 3.0, Excel 4.0, Excel 5.0, Excel 95 |
ការបម្លែង Weak XOR ជាកូដ |
Excel 97, Excel 2000, Excel XP, Excel 2003 |
Office 97/2000 ការបម្លែងជាកូដដែលឆបគ្នា |
Excel XP, Excel 2003 |
ការបម្លែង Weak XOR ជាកូដពីកំណែ Excel ចាស់ៗ |
ឯកសារ Microsoft Office ដែលត្រូវបានអ៊ិនគ្រីបដោយ AES128 អាចត្រូវបានបើក ។ វិធីសាស្ត្រក្នុងការអ៊ិនគ្រីបផ្សេងទៀតមិនត្រូវបានគាំទ្រឡើយ ។