Recording a Macro

LibreOffice can record commands executed with the keyboard and mouse in Writer and Calc

  1. បើក​ឯកសារ​​ ដែល​អ្នក​ចង់​កត់​ត្រា​ម៉ាក្រូ​មួយ ។

  2. ជ្រើស ឧបករណ៍ - ម៉ាក្រូ - កត់ត្រា​ម៉ាក្រូ

    រូប​តំណាង​ចំណាំ

    ប្រសិនបើ​បាត់​ធាតុ​ម៉ឺនុយ ឧបករណ៍ - ម៉ាក្រូ - កត់ត្រា​ម៉ាក្រូ, សូម​ប្រាកដ​ថា​លក្ខណៈ​កត់ត្រា​ម៉ាក្រូ​ត្រូវ​បាន​បើក​នៅ​ក្នុង - LibreOffice - កម្រិត​ខ្ពស់


    អ្នក​មើល​ឃើញ​ប្រអប់​ ការ​កត់​ត្រា​ តូច​ ដែល​មាន​ប៊ូតុង​មួយ​ ត្រូវ​បាន​ហៅ​ថា ឈប់​កត់ត្រា ។​

  3. ធ្វើ​អំពើ​ ដែល​អ្នក​ចង់​ឲ្យ​កត់​ត្រា​ក្នុង​ឯកសារ​ ។

    ចុច​គ្រាប់​ចុច​គេច (Escape) ​ដើម្បី​ដោះ​ជម្រើស​វត្ថុ​មួយ​ ជា​អ្នក​កត់ត្រា​ម៉ាក្រូ​បច្ចុប្បន្ន​​ មិន​កត់ត្រា​អំពើ​នេះ​​ដោយ​ចុច​កណ្តុរ​ទេ ។

  4. ចុច​ ឈប់​កត់​ត្រា ។

    ប្រអប់ ម៉ាក្រូ នឹង​បង្ហាញ​ ដែល​អ្នក​អាច​រក្សា​ទុក​ និង រត់​ម៉ាក្រូ ។

    ប្រសិន​បើ​អ្នក​ចង់​​​បញ្ឈប់​​​ការ​កត់​ត្រា​ដោយ​មិន​បាន​រក្សា​ទុក​​​ម៉ាក្រូ​មួយ​ ចុច​ប្រអប់​​ប៊ូតុង​ បិទ របស់​ប្រអប់​ ការ​កត់​ត្រា​ ។

  5. ដើម្បី​រក្សា​ទុក​ម៉ាក្រូ​ ដំបូង​ជ្រើស​វត្ថុ ​ដែល​អ្នក​ចង់​​ឲ្យ​ម៉ាក្រូ​​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ប្រអប់​បញ្ជី រក្សា​ទុក​ម៉ាក្រូ​ក្នុង​ ។

  6. ប្រសិន​បើ​អ្នក​ចង់​ឲ្យ​ម៉ាក្រូ​​ត្រូវ​បាន​រក្សា​ទុក​ក្នុង​បណ្ណាល័យ​ ឬ ម៉ូឌុល​ថ្មី​ ចុច​​ប៊ូតុង​ បណ្ណាល័យ​ថ្មី ម៉ូឌុល​ថ្មី និង បញ្ចូល​ឈ្មោះ​មួយ​ឲ្យ​​បណ្ណាល័យ​ ឬ ម៉ូឌុល ។

  7. បញ្ចូល​ឈ្មោះ​មួយ​សម្រាប់​ម៉ាក្រូ​ថ្មី​ក្នុង​ប្រអប់​អត្ថបទ ឈ្មោះ​ម៉ាក្រូ ។ កុំ​ប្រើ​ពាក្យគន្លឹះ Basic ជា​ឈ្មោះ ។

  8. ចុច រក្សាទុក ។

ការ​កំណត់​ព្រំដែន​នៃ​អ្នក​កត់ត្រា​ម៉ាក្រូ

អំពើ​ខាងក្រោម គឺ​មិន​ត្រូវបាន​កត់ត្រា​ទេ ៖