ការ​កំណត់​ចុង​បន្ទាត់

អ្នក​អាច​កំណត់​វត្ថុ​ណា​មួយ ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​​បញ្ជី​​​​ចុង​បន្ទាត់​ដែល​អាច​ប្រើ​បាន ។​

  1. ប្រើ​អនុគមន៍​គូរ​ ដើម្បី​បង្កើត​វត្ថុ​មួយ​ដែល​ត្រូវ​បាន​ប្រើ​ជា​ចុង​បន្ទាត់​ ។

  2. ជ្រើស​វត្ថុ ហើយ​ជ្រើស ទ្រង់ទ្រាយ - បន្ទាត់ ។

  3. ក្នុង​ប្រអប់​ ចុច​ រចនាប័ទ្ម​ព្រួញ ។

  4. ចុច​ បន្ថែម និង​ ​ផ្តល់​​ឈ្មោះ​មួយ​ទៅ​រចនាប័ទ្ម​​ព្រួញ​ថ្មី​ ។

  5. ចុច យល់ព្រម ដើម្បី​បិទ​ប្រអប់ ។