ជ្រើស​ភាសា​ឯកសារ

ភាសា​ដែល​អ្នក​ជ្រើស​សម្រាប់​ឯកសារ​របស់​អ្នក​ កំណត់​ថត​ដែល​បាន​ប្រើ​សម្រាប់​ពិនិត្យ​អក្ខរាវិរុទ្ធ​ កម្រងវេវចនសព្ទ​ ការ​ដាក់​សហសញ្ញា និង អ្នក​កំណត់​ព្រំដែន​ទសភាគ​ និង ខ្ទង់ពាន់​ ដែល​បាន​ប្រើ​ និង ទ្រង់​ទ្រាយ​រូបិយប័ណ្ណ​លំនាំ​ដើម ។

ការ​ជ្រើស​ភាសា​មួយ​សម្រាប់​ឯកសារ​ទាំង​មូល

  1. Choose . Go to Language Settings - Languages.

  2. ក្រោម​ ភាសា​លំនាំ​ដើម​សម្រាប់​ឯកសារ ជ្រើស​ភាសា​ឯកសារ​មួយ​សម្រាប់​ឯកសារ​ដែល​ទើប​បាន​បង្កើត​​​ថ្មី​ៗ​ ។ ប្រសិន​បើ​អ្នក​ធីក​ សម្រាប់​តែ​ឯកសារ​បច្ចុប្បន្ន​ ជម្រើស​របស់​អ្នក​នឹង​អនុវត្ត​តែ​ទៅ​ឯកសារ​បច្ចុប្បន្ន​​ប៉ុណ្ណោះ​ ។ បិទ​ប្រអប់​​ជាមួយ​​យល់​ព្រម ។

ការ​ជ្រើស​ភាសា​មួយ​សម្រាប់​រចនាប័ទ្ម​កថា​ខណ្ឌ​មួយ

  1. ដាក់​ទស្សន៍​ទ្រនិច​ក្នុង​កថាខណ្ឌ​ ដែល​រចនាប័ទ្ម​កថាខណ្ឌ​របស់​វា​អ្នក​ចង់​កែ​សម្រួល​ ។

  2. បើក​ម៉ឹនុយ​បរិបទ​ និង ជ្រើស កែសម្រួល​រចនាប័ទ្ម​កថាខណ្ឌ ។ នេះ​បើក​ប្រអប់ រចនាប័ទ្ម​កថាខណ្ឌ ។

  3. ជ្រើស​ផ្ទាំង ពុម្ព​អក្សរ ។

  4. ជ្រើស​ ភាសា​ និង​ ចុច​យល់​ព្រម ។

    កថាខណ្ឌ​ដែល​បាន​ធ្វើ​ទ្រង់​ទ្រាយ​ទាំង​អស់​ជា​មួយ​រចនាប័ទ្ម​កថាខណ្ឌ​បច្ចុប្បន្ន​ នឹង​មាន​ភាសា​ដែល​បាន​ជ្រើស​ ។

ការ​អនុវត្ត​ភាសា​មួយ​ដោយ​ផ្ទាល់​ទៅ​អត្ថបទ​ដែល​បាន​ជ្រើស

  1. ជ្រើស​អត្ថបទ​ដែល​អ្នក​ចង់​អនុវត្ត​ភាសា​មួយ ។

  2. ជ្រើស​ ទ្រង់ទ្រាយ - តួអក្សរ ។ នេះ​បើក​ប្រអប់ តួ​អក្សរ ។

  3. ជ្រើស​ផ្ទាំង ពុម្ព​អក្សរ ។

  4. ជ្រើស​ ភាសា​ និង​ ចុច​យល់​ព្រម ។

ក្នុង​ LibreOffice Calc ជ្រើស ទ្រង់​ទ្រាយ - ក្រឡា និង​ ​បន្ត​ ។

ការ​ជ្រើស​ភាសា​មួយ​សម្រាប់​រចនាប័ទ្ម​តួ​អក្សរ​មួយ

  1. Open the Styles window and click on the Character Styles icon.

  2. ចុច​លើ​ឈ្មោះ​របស់​រចនាប័ទ្ម​តួ​អក្សរ​ ដែល​អ្នក​ចង់​អនុវត្ត​ភាសា​ផ្សេង​មួយ​ ។

  3. Then open the context menu in the Styles window and select Modify. This opens the Character Style dialog.

  4. ជ្រើស​ផ្ទាំង ពុម្ព​អក្សរ ។

  5. ជ្រើស​ ភាសា​ និង​ ចុច​យល់​ព្រម ។

    ឥឡូវ ​អ្នក​អាច​អនុវត្ត​រចនាប័ទ្ម​តួអក្សរ​ទៅ​អត្ថបទ​ដែល​បាន​ជ្រើស​របស់​អ្នក​ ។

បន្ថែម​ភាសា​អត្ថបទ​បន្ថែម

  1. វចនានុក្រម​ត្រូវ​បានអនុវត្ត​ និងដំឡើង​ជា​ផ្នែកបន្ថែម ។ ជ្រើស ឧបករណ៍ - ភាសា - វចនានុក្រម​ផ្សេង​ទៀត​លើបណ្ដាញ ដើម្បី​បើក​ទំព័រ​វចនានុក្រម​នៅ​ក្នុង​កម្មវិធី​រុករក​បណ្ដាញ​លំនាំដើម​របស់​អ្នក ។

  2. ជ្រើស​វចនានុក្រម​ក្នុ​ងបញ្ជី​សេចក្ដីពិពណ៌នា ។ ចុច​ក្បាល​នៅ​ក្នុង​សេចក្ដី​ពិពណ៌នា​វចនានុក្រម​ដែល​អ្នក​ចង់​បាន ។

  3. នៅ​ក្នុង​ទំព័រ​បន្ទាប់ ចុច​រូបតំណាង​​យកវា ដើម្បី​ទាញយក​ផ្នែក​បន្ថែម​របស់​វចនានុក្រម ។ ចំណាំថា​ឈ្មោះ​ថត​ដែល​កម្មវិធី​រុករក​របស់​អ្នក​ទាញ​យក​ឯកសារ ។ ទាញយក​វចនានុក្រម​បន្ថែម​តាម​ដែល​អ្នក​ចូលចិត្ត ។

  4. នៅក្នុង LibreOffice ជ្រើស ឧបករណ៍ - កម្មវិធី​គ្រប់គ្រ​ងផ្នែកបន្ថែម ហើយ​ចុច បន្ថែម​ដើម្បី​ដំឡើង​ផ្នែក​បន្ថែម​ដែលបានទាញយក ។

  5. បន្ទាប់​ពីអ្នកបានដំឡើង​ផ្នែកបន្ថែម អ្នក​គួរ​បិទ LibreOffice (រួម​មាន​កម្មវិធី​ចាប់ផ្ដើមរហ័ស) ហើយ​ចាប់ផ្ដើម​ម្ដង​ទៀត ។

ការ​កំណត់​ភាសា UI

ការ​ដំឡើង​ស្តង់ដារ​របស់​កម្មវិធី LibreOffice នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​ចំណុច​ប្រទាក់​អ្នកប្រើ (UI) នៃ​ភាសា​ដែល​បានជ្រើស​របស់​អ្នក ។

អ្នក​ប្រើ​ភាគ​ច្រើន​ទាញយក​កំណែ​ភាសា អង់គ្លេស អាមេរិក ដែល​ផ្ដល់​ឲ្យ​អ្នក​នូវ​ពាក្យ​បញ្ជា​ម៉ឺនុយ អង់គ្លេស និង​ជំនួយ​កម្មវិធី អង់គ្លេស ។ បើ​អ្នក​ត្រូវការ​ភាសា​មួយ​ផ្សេង​ទៀត​សម្រាប់​ម៉ឺនុយ (ហើយ​សម្រាប់​ជំនួយ​កម្មវិធី បើ​មាន​ក្នុង​ភាសា​នោះ) ផ្លាស់ប្ដូរ​ភាសា​ចំណុច​ប្រទាក់​អ្នក​ប្រើ​ដូច​ខាងក្រោម ។

  1. Choose - Language Settings - Languages.

  2. ជ្រើស​ភាសា UI ផ្សេងទៀត​ក្នុង​ប្រអប់​បញ្ជី "ចំណុចប្រទាក់អ្នកប្រើ" ។

  3. ចុច​យល់ព្រម ហើយ​ចាប់ផ្ដើម​កម្មវិធី LibreOffice ឡើងវិញ ។

  4. ប្រសិន​បើ​ប្រអប់​បញ្ជី​មិន​មាន​រាយ​ភាសា​ដែល​អ្នក​ចង់បាន​ទេ សូម​មើល "បន្ថែម​ភាសា UI ច្រើន​ទៀត" ។

បន្ថែម​ភាសា UI ច្រើន​ទៀត

- ការ​កំណត់​ភាសា - ភាសា

ទ្រង់​ទ្រាយ - តួ​អក្សរ - ពុម្ព​អក្សរ