គ្រាប់​ចុច​ផ្លូវ​កាត់ (LibreOffice ភាព​ចូល​ដំណើរ​ការ)

អ្នក​អាច​ត្រួត​ពិនិត្យ​ LibreOffice ដោយ​មិន​ប្រើ​ឧបករណ៍​កណ្តុរ​ ដោយ​ប្រើ​តែ​ក្តារ​ចុច ។

នៅ​លើ​ទំព័រ​ជំនួយ​មេ​​របស់​ម៉ូឌុល​ (ឧទាហរណ៍ LibreOffice Writer ឬ ទំព័រ​ជំនួយ​មេ LibreOffice Calc ​) ​​មាន​តំណ​មួយ​ ដើម្បីចូលដំណើរ​ការ​ជំនួយ​របស់​ផ្លូវ​កាត់​ក្តារចុច​​ សម្រាប់​ម៉ូឌុល​នោះ ។

ជា​ការ​បន្ថែម​ ក្រោម​ពាក្យ​គន្លឹះ​ "ភាព​ចូល​ដំណើរ​ការ​" អ្នក​រក​សេចក្តី​ណែនាំម្តង​មួយ​ជំហាន​ៗ​ ស្តី​អំពី​វិធី​ត្រួត​ពិនិត្យ​​ម៉ូឌុល​ដែល​បានជ្រើស​​ដោយ​មិន​ប្រើ​ឧបករណ៍​កណ្តុរ ។

រូប​តំណាង​ចំណាំ

គ្រាប់​ចុច​ផ្លូវ​កាត់​មួយ​ចំនួន​អាច​ត្រូវ​បាន​ផ្ដល់​ទៅ​ប្រព័ន្ធ​ផ្ទៃតុ​របស់​អ្នក ។ គ្រាប់​ចុច​ដែល​ត្រូវបាន​ផ្ដល់​ទៅ​ប្រព័ន្ធ​ផ្ទៃ​តុ​មិន​អាច​ប្រើ​បាន LibreOffice ។ ព្យាយាម​ផ្ដល់​គ្រាប់​ចុច​ផ្សេងៗ​ផង​ដែរ​សម្រាប់ LibreOffice នៅ​ក្នុងឧបករណ៍ - ផ្លាស់ប្ដូរ​តាម​បំណង - ក្ដារ​ចុច ឬ​នៅ​ក្នុង​ប្រព័ន្ធ​ផ្ទៃតុ​របស់​អ្នក ។


​ធ្វើ​ការ​ជាមួយ​ចំណុច​​ប្រទាក់​របស់អ្នក​ប្រើ​ដោយ​មិន​ប្រើ​​កណ្តុរ​របស់ LibreOffice

ការ​ធ្វើ​ឲ្យ​របារ​ម៉ឺនុយ​ របារ​ឧបករណ៍​ បង្អួច​ និង ឯកសារ​ សកម្ម

ធ្វើ​ម្តង​ទៀត​ ដោយចុច​ F6 ប្តូរ​ការ​ផ្តោត​អារម្មណ៍​ និង ​ក្រឡឹង​វត្ថុដូច​ខាង​ក្រោម​នេះ​ ៖

ចុច​ប្ដូរ(Shift)+F6 ដើម្បី​ប្ដូរ​តាមរយៈ​​វត្ថុ​នៅ​ក្នុង​ទិសដៅ​ផ្ទុយ​គ្នា ។

ចុច +F6 ដើម្បី​ប្ដូរ​ទៅ​ឯកសារ ។

ចុច​ F10 ដើម្បី​ប្តូរ​ទៅ​របារ​ម៉ឺនុយ​ និង​ ត្រឡប់​វិញ ។

គេច (Escape) នៅ​ជិត​នឹង​ម៉ឺនុយ​រង​ដែល​បើក​មួយ​ របារ​ឧបករណ៍ ឬ បង្អួច​ទំនេរ​បច្ចុប្បន្ន​ ។

ការ​ហៅ​ពាក្យ​បញ្ជា​ម៉ឺនុយ​មួយ

ចុច ឬ F6 ឬ F10 ដើម្បី​ជ្រើស​ម៉ឺនុយ​សិន (ម៉ឺនុយឯកសារ) ។ ជា​មួយ​នឹង​ព្រួញ​នៅ​ខាង​ស្ដាំ ម៉ឺនុយ​នៅ​​ជាប់​​ខាង​ស្ដាំ​ត្រូវ​ជ្រើស ជា​មួយ​ព្រួញ​ខាង​ឆ្វេង ម៉ឺនុយ​មុន ។

ព្រួញ​ចុះ​ក្រោម​បើក​ម៉ឹនុយ​ដែល​បានជ្រើស​ ។ ព្រួញ​ចុះ​ក្រោម​​​ និង ឡើង​លើ​​​បន្ថែម​ណា​មួយ​​​ ផ្លាស់ទី​ជម្រើស​តាម​រយៈ​ពាក្យ​បញ្ជា​ម៉ឺនុយ ។ ជាមួយ​ព្រួញ​ទៅ​ស្តាំ​ អ្ន​ក​បើក​ម៉ឹនុយ​រង​ដែល​​មាន​ស្រាប់​ណា​មួយ​ ។

ចុច​បញ្ចូល​ (Enter) ដើម្បី​ប្រតិបត្តិ​​ពាក្យ​បញ្ជា​ម៉ឺនុយ​ដែល​បានជ្រើស ។

ការ​ប្រតិបត្តិ​​​​ពាក្យ​បញ្ជា​រូប​តំណាង​មួយ

ចុច​ F6 ម្តង​ទៀត​ រហូត​ដល់​រូប​តំណាង​ទីមួយ​នៅ​លើ​របារ​ឧបករណ៍​ត្រូវ​បានជ្រើស​ ។ ប្រើ​គ្រាប់​ចុច​ព្រួញ​ទៅ​ស្តាំ​ និង ទៅ​ឆ្វេង​ ដើម្បី​ជ្រើស​​រូប​តំណាង​នៅលើ​​របារ​ឧបករណ៍​ផ្ដេក ។ ដូច​គ្នា​នេះ​ដែរ​​​ ប្រើ​គ្រាប់​ចុច​ព្រួញ​ឡើង​លើ​ និង ចុះ​ក្រោម​ ដើម្បី​ជ្រើស​​រូបតំណាង​មួយ​នៅ​លើ​របារ​ឧបករណ៍​​បញ្ឈរ​ ។ គ្រាប់​ចុច​ដើម (Home) ជ្រើស​រូប​តំណាង​ដំបូង​នៅ​លើ​របារ​ឧបករណ៍​​​ និង គ្រាប់​ចុច​ចុង​ (End)​​ ជ្រើស​រូប​តំណាង​ចុង​ក្រោយ ។

ចុច​បញ្ចូល(Enter) ដើម្បី​ប្រតិបត្តិ​រូបតំណាង​ដែលបាន​ជ្រើស ។ ប្រសិន​បើ​រូបតំណាង​ដែលបាន​ជ្រើស​ទាមទារ​​សកម្មភាព​កណ្ដុរ​បន្តបន្ទាប់​​តាម​ធម្មតា ដូច​ជា​ការ​បញ្ចូលចតុកោណកែង បន្ទាប់​មក​ចុច​គ្រាប់ចុច​បញ្ចូល(Enter) គឺ​មិន​គ្រប់គ្រាន់​ទេ ៖ នៅ​ក្នុង​ករណី​ទាំង​នេះ ​ចុច+បញ្ចូល(Enter) ។

ប្រសិន​បើ​របារ​ឧបករណ៍​វែង​មិន​អាច​​បង្ហាញ​លើ​អេក្រង់​បាន​ វា​បង្ហាញ​រូបតំណាង​មួយ​នៅ​គែម​ខាង​ស្តាំ​ ឬ ខាង​ក្រោម​​ ។ ជ្រើស​របារ​ឧបករណ៍​ និង ចុច​ទំព័រ​​លើ​ ឬ ទំព័រ​ក្រោម​ ដើម្បី​បង្ហាញ​​រូបតំណាង​ដែល​នៅ​សល់ ។

ការ​ណែនាំ​ពិសេស​សម្រាប់​របារ​ឧបករណ៍

ចុច​ព្រួញ​ចុះ​ក្រោម​ ឬ ព្រួញ​ទៅ​ស្តាំ​ដើម្បី​បើក​របារឧបករណ៍​ដែល​បានជ្រើស​ ។ នេះ​ដូច​គ្នា​នឹង​ចុច​កណ្តុរ​ដែរ ។ ក្នុង​របារឧបករណ៍​​ប្រើ​​គ្រាប់ចុច​​ព្រួញ​ទៅស្តាំ​ និង ទៅ​ឆ្វេង​ ។ គ្រាប់​ចុច​ដើម​ (Home) និង ចុង​ (End) ជ្រើស​រូបតំណាង​​ដំបូង​ និង ចុង​ក្រោយ​ក្នុង​របារ​ឧបករណ៍​​រៀង​ខ្លួន​ៗ ។

បិទ​របារ​ឧបករណ៍​ដោយប្រើ​គ្រាប់ចុច ​គេច​ (Esc) ។ វា​មិន​អាច​ផ្លាស់ទី​​របារឧបករណ៍​​ដោយ​គ្មាន​កណ្តុរ​បានទេ ។

ជម្រើស​ពី​ប្រអប់​បន្សំ​មួយ

ប្រអប់​ផ្សំ

ជ្រើស​ប្រអប់​បន្សំ​ ចុច​បញ្ចូល​ (Enter) ។

ប្រើ​គ្រាប់​ចុច​ព្រួញ​ចុះ​ក្រោម​ ឬ ទំព័រ​​ក្រោម​ ដើម្បី​រមូរ​ធាតុ​ប្រអប់ផ្សំ​​ចុះ​ក្រោម​​ ឬ គ្រាប់​ចុច​ព្រួញ​ឡើង​លើ​ ឬ ទំព័រ​​លើ​ ដើម្បី​​រមូរ​ឡើង​លើ​ ។ គ្រាប់​ចុ​ច​ដើម (Home) នាំ​អ្នក​ទៅ​ធាតុ​ទីមួយ​ និង គ្រាប់ចុច​ចុង​ (End)​ នាំ​អ្នក​ទៅ​ធាតុ​ចុង​ក្រោយ ។

ចុច​បញ្ចូល​ (Enter) ដើម្បី​ប្រតិបត្តិ​ធាតុ​ដែល​បាន​ជ្រើស ។

ជម្រើស​ក្នុង​តារាង

ក្នុង​បង្អួច​​ ប្រអប់​ និង​ ក្នុង​វាល​​វត្ថុ​បញ្ជា​តារាង​ជា​ច្រើន មាន​តារាង​​ដើម្បី​ជ្រើស​ទិន្នន័យ​ ឧទាហរណ៍​​ ក្នុង​ផ្នែក​ខាង​ស្តាំ​របស់​ ទិដ្ឋភាព​ប្រភព​ទិន្នន័យ ។ គ្រាប់​ចុច​ដូច​ខាង​ក្រោម​នេះ​ត្រូវ​បាន​ប្រើ​សម្រាប់​ជម្រើស​ក្នុង​តារាង​ទាំង​នេះ ៖

ទំហំ​ និង ទីតាំង​របស់​បង្អួច​ និង ប្រអប់

  1. ដំបូង​ចុច +ចន្លោះមិនឃើញ (spacebar) ។

    ម៉ឺនុយ​ប្រព័ន្ធ​មួយ​បើក​ជាមួយ​ពាក្យ​បញ្ជា​ម៉ឺនុយ​ ដូចជា​​ ផ្លាស់​ទី ផ្លាស់​ប្តូរ​ទំហំ និង បិទ ។

  2. ជ្រើស​ពាក្យ​បញ្ជា​មួយ (ព្រួញ​ចុះ​ក្រោម​ បន្ទាប់​មក​ចុច​បញ្ចូល​ (Enter)) ។

  3. ឥឡូវ​ អ្នក​អាច​​ប្រើ​គ្រាប់​ចុច​ព្រួញ​ដើម្បី​ផ្លាស់​ទី​ ឬ ផ្លាស់​ប្តូរ​ទំហំ​​ប្រអប់​ ឬ បង្អួច ។

  4. ចុច​បញ្ចូល (Enter) ដើម្បី​ទទួល​យក​ការ​ផ្លាស់​ប្តូរ ។ ចុច​គេច​ (Escape) ដើម្បី​បោះបង់​ការ​ផ្លាស់​ប្តូរ​ ។

ការ​ចត និង លែងចត​របស់​បង្អួច​ និង របារ​ឧបករណ៍

  1. ចុច​ F6 រហូត​ដល់​​​បង្អួច​ ឬ របារ​ឧបករណ៍​ត្រូវ​បាន​ជ្រើស ។

  2. ចុច +ប្ដូរ(Shift)+F10 ។

ការ​ជ្រើស​វត្ថុ

ចុច​ប្ដូរ(Shift)+F4 ដើម្បី​ជ្រើស​វត្ថុដំបូង​នៅ​ក្នុង​ឯកសារ​បច្ចុប្បន្ន ។ នៅពេល​វត្ថុ​មួយ​ត្រូវបាន​ជ្រើស ចុច​គ្រាប់​ចុច​ថេប (Tab) ដើម្បី​ជ្រើស​វត្ថុ​​បន្ទាប់ ឬ​ចុច​គ្រាប់​ចុច​គេច (Esc) ដើម្បី​ត្រឡប់​ទៅ​អត្ថបទ​វិញ ។

កែ​សម្រួល​វត្ថុ

វត្ថុ​ OLE ដែល​បានជ្រើស​មួយ​អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​សកម្ម​​ដោយ​ប្រើ​គ្រាប់​ចុច​​បញ្ចូល​ (Enter) ។

កែ​សម្រួល​ទី​តាំង​ និង ទំហំ​​​វត្ថុ

កែសម្រួល​យុថ្កា​របស់​​វត្ថុ

អ្នក​អាច​ផ្លាស់ទី​យុថ្កា​នៃ​វត្ថុ​មួយ​ដោយ​ប្រើ​គ្រាប់​ចុច​ព្រួញ ។ ដំបូង​ បញ្ចូល​របៀប​កែសម្រួល​ចំណុច​ទាញ​​ និង ជ្រើស​យុថ្កា​ ។ អាស្រ័យ​លើ​ប្រភេទ​របស់​យុថ្កា​ បន្ទាប់មក ​អ្នក​អាច​​ផ្លាស់ទី​យុថ្កា​ក្នុង​ទិស​ផ្សេងៗ​ ។

  1. ជ្រើស​វត្ថុ ។

  2. បញ្ចូល​​របៀប​កែសម្រួល​ចំណុចទាញ​ដោយ​ប្រើ +ថេប(Tab) ។

  3. ចំណុច​ទាញ​​នៅ​ខាង​ឆ្វេង​នៅ​ខាង​លើ​ចាប់ផ្ដើម​លោតភ្លឹបភ្លែត ។ ចុច +ថេប (Tab) ច្រើន​ដង រហូត​ដល់​ចំណុច​ទាញ​​គ្មានការ​លោតភ្លឹបភ្លែត ។ សញ្ញា​នេះ​ឥឡូវ​បោះយុថ្កា​វត្ថុ​ត្រូវបាន​ធ្វើ​ឲ្យ​សកម្ម ។

  4. ប្រើ​គ្រាប់​ចុច​ព្រួញ​ដើម្បី​ផ្លាស់​ទី​យុថ្កា​ ។ វត្ថុ​អនុវត្ត​តាម​យុថ្កា​ជា​ការ​សមរម្យ​មួយ ។

អ្នក​អាច​ផ្លាស់​ប្តូរ​យុថ្កា​របស់​វត្ថុ​ដែល​បាន​ជ្រើស​ ឧទាហរណ៍​ក្នុង​ម៉ឺនុយ​បរិបទ​របស់​វត្ថុ​ ។

ការ​ត្រួត​ពិនិត្យ​បន្ទាត់​បែង​ចែក

ឯកសារ​របស់​ LibreOffice Calc, LibreOffice Draw និង LibreOffice Impress អាច​​​ត្រូវ​បាន​ពុះ​ផ្ដេក​ និង បញ្ឈរ​ទៅ​ក្នុង​ទិដ្ឋភាព​បំបែក​ ។ ទិដ្ឋភាព​នីមួយៗ​ អាច​បង្ហាញ​ផ្នែក​ផ្សេងៗ​របស់​ឯកសារ​ ។ ដោយ​ប្រើ​កណ្តុរ​ អ្នក​អាច​អូស​បន្ទាត់​បែង​ចែក​​​​ពី​របារ​រមូរ​ទៅ​ក្នុង​ឯកសារ​ ។

ការ​ត្រួត​ត្រា​​ទិដ្ឋភាព​ប្រភព​ទិន្នន័យ

+ Shift + F4 opens and closes the data source view.

F6 ៖ ប្តូរ​រវាង​ឯកសារ​ និង របារ​ឧបករណ៍ ។

+ (គ្រាប់​សញ្ញា​បូក) ៖ ពង្រីក​ធាតុ​ដែល​បាន​ជ្រើស​ក្នុង​កម្មវិធី​រុក​រក​ប្រភព​ទិន្នន័យ​ ។

- គ្រាប់​ចុច​ដក (minus key) ៖ ទម្លាក់​ធាតុ​ដែល​បាន​ជ្រើស​ក្នុង​កម្មវិធី​រុក​រក​ប្រភព​ទិន្នន័យ ។

+ប្ដូរ(Shift)+E ៖ ប្ដូរ​រវាង​​កម្មវិធី​រុករក​ប្រភព​ទិន្នន័យ និងតារាង ។

ផ្លូវ​កាត់​ក្នុង​បង្អួច​ការ​រចនា​សំណួរ

F6 ៖ ប្តូរ​រវាង​របារ​វត្ថុ​ ទិដ្ឋភាព​តារាង និង​ ផ្ទៃ​ជម្រើស ។

+ព្រួញ​ឡើង​លើ ឬ​ +ព្រួញ​ចុះក្រោម ៖ ផ្លាស់ទី​ស៊ុម​រវាង​ទិដ្ឋភាព​តារាង និងផ្ទៃ​ជម្រើស​ឡើងលើ ឬ​ចុះក្រោម ។

កូនសោ​ក្នុង​ទិដ្ឋភាព​តារាង (ផ្ទៃ​ខាង​លើ​របស់​ការ​រចនា​សំណួរ) និង ក្នុង​បង្អួច​ទំនាក់​ទំនង

+ព្រួញ​ឡើង​លើ ៖ ផ្លាស់ទី​តារាង​ដែល​បានជ្រើស​នៅ​ក្នុងទិស​ព្រួញ ។

+ប្ដូរ(Shift)+គ្រាប់ចុច​ព្រួញ ៖ ផ្លាស់ប្ដូរ​ទំហំ​តារាង​ដែល​​បាន​ជ្រើស​នៅ​ក្នុង​ទិដ្ឋភាព​តារាង ។

លុប (Del) ៖ ​យក​តារាង​ដែល​បានជ្រើស​ ឬ ការ​តភ្ជាប់​​​ពី​ទិដ្ឋភាព​តារាង​ចេញ ។

ថេប (Tab) ៖ ប្តូរ​រវាង​តារាង​ និង ការ​ត​ភ្ជាប់​​ក្នុង​ទិដ្ឋភាព​តារាង ។

បញ្ចូល (Enter) ៖ ពេល​ការ​តភ្ជាប់​មួយ​ត្រូវ​បានជ្រើស​ គ្រាប់​ចុច​បញ្ចូល​(Enter)​ បើក​ប្រអប់​ លក្ខណសម្បត្តិ របស់​ការ​តភ្ជាប់ ។

បញ្ចូល (Enter) ៖ ពេល​តារាង​មួយ​​ត្រូវ​បានជ្រើស​ គ្រាប់​ចុច​បញ្ចូល ​(Enter)​ បញ្ចូល​វាល​​ទិន្នន័យ​ដំបូង​ពី​ប្រអប់​បញ្ជី​ទៅ​ក្នុង​ផ្ទៃ​ជម្រើស ។

កូនសោ​ក្នុង​ផ្ទៃ​ជម្រើស (ផ្ទៃ​បាត​របស់​ការ​រចនា​សំណួរ)

+ព្រួញ​ឆ្វេង ឬ​ព្រួញ​ស្ដាំ ៖ ផ្លាស់ទី​ជួរឈរ​ដែល​បាន​ជ្រើស​ទៅខាង​ឆ្វេង ឬ​ទៅ​ខាង​ស្ដាំ ។

គ្រាប់​ចុច​ក្នុង​បង្អួច​​រចនា​តារាង​

F6 ៖ ប្តូរ​រវាង​របារឧបករណ៍ ទិដ្ឋភាព​ជួរ​ឈរ និង ផ្ទៃ​លក្ខណសម្បត្តិ ។

ការ​ត្រួតពិនិត្យ​កម្មវិធី​និពន្ធ​ផែន​ទី​រូបភាព

ការ​គ្រប់​គ្រង​​ជំនួយ​

ចុច ប្ដូរ (Shift) + F1 ដើម្បី​បង្ហាញ ព័ត៌មាន​ជំនួយ​ដែល​បាន​បន្ថែម សម្រាប់​ពាក្យ​បញ្ជា​ដែល​បាន​ជ្រើស​បច្ចុប្បន្ន រូប​តំណាង ឬ​វត្ថុ​បញ្ជា ។

ការ​រុក​រក​ទំព័រ​ជំនួយ​​មេ​

ការ​ពិនិត្យ​មើល​ប្រអប់​នាំចូល​អត្ថបទ​ (នាំ​ចូល ឯកសារ​ CSV )

បន្ទាត់

មើល​ជា​​​មុន

ការ​ពិនិត្យ​មើល​ការ​បញ្ចូល​ - ប្រអប់​តួអក្សរ​ពិសេស

គ្រាប់​ចុច​ផ្លូវ​កាត់​ទូទៅ​នៅ​ក្នុង LibreOffice

ភាព​អាច​ចូល​ដំណើរ​ការ​ក្នុង​ LibreOffice