ធ្វើការ​ជាមួយ​ក្រុម

អ្នក​អាច​បន្សំ​វត្ថុ​ក្រាហ្វិក​ច្រើន​ទៅក្នុង​ក្រុម ដូច្នេះ​អ្នក​អាច​ប្រើ​ពួកវា​ដូច​វត្ថុ​ទោល​ដែរ ។

អ្នក​អាច​ផ្លាស់ទី ប្លែង ប្ដូរ​ទំហំ បង្ខូច ឬ​បម្លែង​វត្ថុ​ទាំងអស់​ដែល​នៅក្នុង​ក្រុម​ជាមួយ​គ្នា ហើយ​អ្នក​អាច​បញ្ចូល​ក្រុម​នៅពេល​ណាមួយ ដើម្បី​ផ្លាស់ប្ដូរ​វត្ថុ​រៀងៗ​ខ្លួន ។

អ្នក​អាច​ផ្លាស់ប្ដូរ​លក្ខណសម្បត្តិ (ទំហំ​បន្ទាត់ បំពេញ​ពណ៌ និង​ផ្សេងទៀត) នៃវត្ថុ​ទាំងអស់​ក្នុង​ក្រុម​ជាមួយ​គ្នា ហើយ​អ្នក​អាច​បញ្ចូលក្រុម និង​ផ្លាស់ប្ដូរ​វត្ថុ​រៀងៗ​ខ្លួន ។

ក្រុម​ក៏អាច​ត្រូវបាន​ដាក់​ជាមួយ​គ្នា​ទៅ​ក្រុម​សំណុំបែបបទ​ក្នុង​ក្រុម ។

ដាក់ក្រុម​វត្ថុ

  1. ជ្រើស​វត្ថុ​ជាមួយ​គ្នា​ដែលអ្នក​ចង់​ដាក់ក្រុម ។ សង្កត់​គ្រាប់ចុច ប្ដូរ(Shift) នៅពេល​អ្នក​ចុចលើ​វត្ថុ​នីមួយៗ ។

  2. ចុច​​ខាង​ស្ដាំ​នៃ​វត្ថុ​ដែល​បាន​ជ្រើស ដើម្បី​បើក​ម៉ឺនុយ​បរិបទ។ ក្នុង Calc ឬ Writer, ពាក្យ​បញ្ជា​នៅ​ក្នុង​ម៉ឺនុយ​រង ក្រុម, ក្នុង Impress ឬ Draw, វា​នៅ​កម្រិត​ផ្នែក​ខាងលើ​នៃ​ម៉ឺនុយ​បរិបទ។

  3. ជ្រើស ក្រុម

    រូប​តំណាង​ចំណាំ

    ដើម្បី​ជ្រើស​វត្ថុ អ្នក​អាច​អូស​ស៊ុម​ការ​ជ្រើស​ជុំវិញ​វត្ថុ ។


ឧទាហរណ៍​ អ្នក​អាច​ដាក់​​វត្ថុ​ទាំង​អស់​ជា​ក្រុម ក្នុង​រូប​សញ្ញា​ក្រុម​ហ៊ុន​មួយ​ ដើម្បី​ផ្លាស់ទី និង​ ផ្លាស់​ប្តូរ​ទំហំ​រូប​សញ្ញា​ជា​វត្ថុ​តែ​មួយ​ ។

បន្ទាប់​​​ពី​អ្នក​បាន​ដាក់​វត្ថុ​ជា​ក្រុម​ ​ជ្រើស​ផ្នែក​ណា​មួយ​នៃ​ក្រុម​ គឺ​​ជ្រើស​​ក្រុម​​ទាំង​មូល ។

បញ្ចូល​ក្រុម

  1. ចុច​ខាងស្ដាំ​វត្ថុ​ណាមួយ​របស់​ក្រុម។ ក្នុង Calc ឬ Writer, ពាក្យ​បញ្ជា​គឺ​នៅ​ក្នុង​ម៉ឺនុយ​រង់ ក្រុម, ខណៈ​ពេល​នៅ​ក្នុង Impress ឬ Draw, ពួក​វា​នៅ​កម្រិត​លើ​នៃ​ម៉ឺនុយ​​បរិបទ។

  2. ជ្រើស បញ្ចូល​ក្រុម

  3. ឥឡូវ អ្នកអាច​ជ្រើស​ និង​កែសម្រួល​វត្ថុ​តែ​មួយ​ក្នុង​ក្រុម ។

អ្នក​អាច​បន្ថែម ឬលុប​វត្ថុទៅ​ ឬពី​ក្រុម​ក្នុង​របៀប​នេះ ។

វត្ថុ​ដែល​មិនមែន​ជា​ផ្នែក​របស់​ក្រុម គឺ​ត្រូវបង្ហាញ​ដោយ​ពណ៌​ស្រអាប់ ។

ចេញ​ពី​ក្រុម

  1. ចុច​ខាង​ស្ដាំ​វត្ថុ​ណាមួយ​នៃ​ក្រុម។ ក្នុង Calc ឬ Writer, ពាក្យ​បញ្ជា​គឺ​នៅ​ក្នុង​ម៉ឺនុយ​រង ក្រុម, ខណៈ​ពេល​នៅ​ក្នុង Impress ឬ Draw, ពួក​វា​នៅ​កម្រិត​លើ​នៃ​ម៉ឺនុយ​បរិបទ។

  2. ជ្រើស ចេញ​ពី​ក្រុម

ដើម្បី​ចេញ​ពីក្រុម​ក្នុង Draw ឬ Impress អ្នក​អាច​ចុច​ទ្វេដង​លើ​កន្លែងនៅក្រៅ​ក្រុម ។

ដោះក្រុម

  1. ចុច​ខាង​ស្ដាំ​វត្ថុ​​នៃ​ក្រុម។ ក្នុង Calc ឬ Writer, ពាក្យ​បញ្ជា​​គឺ​ក្នុង​ម៉ឺនុយ​រង ក្រុម, ខណៈ​ពេល​នៅ​ក្នុង Impress ឬ Draw, ពួក​វា​នៅ​កម្រិត​ខាង​លើ​នៃ​ម៉ឺនុយ​បរិបទ។

  2. ជ្រើស បំបែក​ក្រុម

ឥឡូវ​អ្នក​អាច​ជ្រើស និង​កែសម្រួល​វត្ថុ​ទាំងអស់​ជា​វត្ថុ​នីមួយៗ ។