បញ្ចូល​វត្ថុ​ពី​វិចិត្រសាល

អ្នក​អាច​បញ្ចូល​វត្ថុ​ក្នុង​ឯកសារ​មួយ​​​ជា​ ច្បាប់​ចម្លង​ ឬជា តំណ មួយ ។ ច្បាប់​ចម្លង​របស់​វត្ថុ​មួយ​​ឯករាជ្យ​លើ​វត្ថុ​ដើម​ ។ ផ្លាស់​ប្តូរ​ទៅ​ជា​វត្ថុ​ដើម​មិន​ប៉ះពាល់​ដល់​​ច្បាប់​ចម្លង​ទេ ។ តំណ​នៅ​តែ​អាស្រ័យ​លើ​​​វត្ថុ​ដើម​ ។ ផ្លាស់​ប្តូរ​ទៅ​វត្ថុ​ដើម​ ក៏​ត្រូវ​បាន​ជះ​ត្រឡប់​ក្នុង​តំណ​ផង​ដែរ ។

ការ​បញ្ចូល​វត្ថុ​មួយ​​​​ជា​ច្បាប់​ចម្លង​មួយ​

  1. បើក​វិចិត្រសាលដោយ​ចុច​រូបតំណាង វិចិត្រសាល នៅលើ​របារ ស្តង់ដារ ឬ ដោយ​ជ្រើស ឧបករណ៍ - វិចិត្រសាល

  2. ជ្រើស​ស្បែក​មួយ ។

  3. ជ្រើស​វត្ថុ​មួយ​ដោយ​​​ចុច​ម្តង ។

  4. អូស​វត្ថុ​ទៅ​ក្នុង​ឯកសារ​ ឬ ចុច​កណ្តុរ​ខាង​ស្តាំ​ដើម្បី​បើក​ម៉ឺនុយ​បរិបទ​ និង ជ្រើស​ បញ្ចូល និង ចម្លង ។

ការ​បញ្ចូល​វត្ថុ​មួយ​ជា​តំណ​មួយ

  1. បើក​វិចិត្រសាលដោយ​ចុច​រូបតំណាង វិចិត្រសាល នៅលើ​របារ ស្តង់ដារ ឬ ដោយ​ជ្រើស ឧបករណ៍ - វិចិត្រសាល

  2. ជ្រើស​ស្បែក​មួយ ។

  3. ជ្រើស​វត្ថុ​មួយ​ដោយ​ចុច​​មួយម្តង​ ។

  4. អូស​វត្ថុ​ទៅ​ក្នុង​ឯកសារ ខណៈ​ពេល​ចុច​គ្រាប់​ចុច​ប្ដូរ (Shift) និង ឬ​ចុច​កណ្ដុរ​ស្ដាំ ដើម្បីបើក​ម៉ឺនុយ​បរិបទ ហើយ​ជ្រើស​ បញ្ចូល និង តំណ ។

ការ​បញ្ចូល​វត្ថុ​មួយ​ជា​ក្រាហ្វិក​ផ្ទៃ​ខាង​ក្រោយ

  1. បើក​វិចិត្រសាលដោយ​ចុច​រូបតំណាង វិចិត្រសាល នៅលើ​របារ ស្តង់ដារ ឬ ដោយ​ជ្រើស ឧបករណ៍ - វិចិត្រសាល

  2. ជ្រើស​ស្បែក​មួយ ។

  3. ជ្រើស​វត្ថុ​មួយ​ដោយ​ចុច​​មួយម្តង​ ។

  4. បើក​ម៉ឺនុយ​បរិបទ​ និង ជ្រើស បញ្ចូល​ - ផ្ទៃ​ខាង​ក្រោយ - ទំព័រកថាខណ្ឌ ។

ការ​បញ្ចូល​វត្ថុ​មួយ​ជា​វាយនភាព​ (លំនាំ)​​ សម្រាប់​វត្ថុ​ផ្សេង​

  1. បើក​វិចិត្រសាលដោយ​ចុច​រូបតំណាង វិចិត្រសាល នៅលើ​របារ ស្តង់ដារ ឬ ដោយ​ជ្រើស ឧបករណ៍ - វិចិត្រសាល

  2. ជ្រើស​ស្បែក​មួយ ។

  3. ជ្រើស​វត្ថុ​មួយ​ដោយ​ចុច​​មួយម្តង​ ។

  4. អូស​វត្ថុ​នៅ​លើ​វត្ថុ​ផ្សេង​ទៀត​នៅ​ក្នុង​ឯកសារ​ ខណៈពេល​ចុច  ។