ការ​បន្ថែម​ប៊ូតុង​ពាក្យ​បញ្ជា​ទៅ​ឯកសារ

អ្នក​អាច​ប្រើ​របារ​ឧបករណ៍​វត្ថុ​បញ្ជា​សំណុំ​បែបបទ​​ ដើម្បី​បន្ថែម​ប្រអប់​ធីក ប៊ូតុង​ តារាង​ ការ​បង្ហាញ​កំណត់ត្រា​ទិន្នន័យ​ និង វត្ថុ​បញ្ជា​ផ្សេងៗ​ទៀត​ទៅ​ឯកសារ​មួយ ។

ដើម្បី​បន្ថែម​ប៊ូតុង​មួយ​ទៅ​ឯកសារ​មួយ

  1. ជ្រើស មើល - របារ​ឧបករណ៍ - ត្រួតពិនិត្យ​សំណុំ​បែបបទ ។

  2. នៅលើ​របារ​ឧបករណ៍​វត្ថុ​បញ្ជា​សំណុំ​បែប​បទ​ ចុច​រូបតំណាង ប៊ូតុង​រុញ ។

    ព្រួញ​កណ្តុរ​ផ្លាស់​ប្តូរ​ទៅ​ជា​សញ្ញា​ខ្វែង ។

  3. ក្នុង​ឯកសារ​ អូស​ដើម្បី​គូរ​ប៊ូតុង​ ។

  4. ចុច​កណ្តុរ​ខាង​ស្តាំ​លើ​ប៊ូតុង​​ និង ជ្រើស​ វត្ថុ​បញ្ជា ។

  5. បញ្ជាក់​​លក្ខណសម្បត្តិ​របស់​ប៊ូតុង​ ។

  6. ដើម្បី​ផ្លាស់​ប្តូរ​ស្លាក​ប៊ូតុង​ ចុច​ផ្ទាំង ទូទៅ និង កែសម្រួល​អត្ថបទ​ក្នុង​ប្រអប់ ស្លាក ។

  7. ដើម្បី​ភ្ជាប់​​ម៉ាក្រូ​មួយ​ទៅ​ប៊ូតុង​ ចុច​ផ្ទាំង ព្រឹត្តិការណ៍ និង ចុច​ប៊ូតុង​ ... នៅខាង​ក្រៅ​​អំពើ​ប៊ូតុង​ដែល​អ្នក​ចង់​រត់​ម៉ាក្រូ ។ ក្នុង​ប្រអប់ ផ្តល់​តម្លៃ​ឲ្យ​ម៉ាក្រូ រក​ទីតាំង​ម៉ាក្រូ​ដែល​អ្នក​ចង់​ប្រើ​ និង​បន្ទាប់​មក​ចុច​ យល់ព្រម ។

  8. បិទ​ប្រអប់ លក្ខណសម្បត្តិ ។

  9. (ស្រេចចិត្ត) បញ្ជាក់លម្អិត​លក្ខណសម្បត្តិ​របស់​សំណុំ​បែប​បទ​ដែល​​ជា​របស់​ប៊ូតុង ។

  10. ចុច​កណ្តុរ​ខាង​ស្តាំ​លើ​ប៊ូតុង​ និង ជ្រើស សំណុំ​បែប​បទ ។

  11. ប្រអប់ លក្ខណសម្បត្តិ​សំណុំ​បែប​បទ បើក ។

  12. បញ្ជាក់លម្អិត​លក្ខណៈ​សម្រាប់​សំណុំ​បែប​បទ​​ និង​បន្ទាប់​មក​បិទ​ប្រអប់ ។