សិល្បៈអក្សរ​សម្រាប់​សិល្បៈ​អត្ថបទ​ក្រាហ្វិក

អ្នក​អាច​ប្រើ​សិល្បៈអក្សរ​​ដើម្បី​បង្កើត​​វត្ថុ​​សិល្បះ​អត្ថបទ​ក្រាហ្វិក ។

ដើម្បី​បង្កើត​វត្ថុ​សិល្បៈអក្សរ​​មួយ

  1. ប្រសិនបើ​អ្នក​មិនឃើញ​របារឧបករណ៍​គំនូរ ឬ​របារឧបករណ៍​សិល្បៈអក្សរ​ ជ្រើស ទិដ្ឋភាព - របារឧបករណ៍ ដើម្បី​បើក​របារឧបករណ៍ ។

  2. នៅ​លើ​របារ​ឧបករណ៍ គំនូរ ឬ​នៅ​លើ​របារ​ឧបករណ៍ សិល្បៈអក្សរ ចុច​រូបតំណាង វិចិត្រសាលសិល្បៈអក្សររូបតំណាង

  3. ក្នុង​ប្រអប់ វិចិត្រសាល​សិល្បៈអក្សរ ជ្រើស​រចនាប័ទ្មសិល្បៈអក្សរ​ និង​ចុច​ យល់​ព្រម ។

    វត្ថុ​សិល្បៈអក្សរ​ត្រូវបាន​បញ្ចូល​ក្នុង​​ឯកសារ​របស់​អ្នក ។ វត្ថុសិល្បៈអក្សរ​មាន​រាង​ផ្ទាល់ខ្លួន ។ ដោយ​ប្រើ​​​របារ​ឧបករណ៍​ការ​​កំណត់​ត្រីមាត្រ​ អ្នក​អាច​ប្ដូរ​ទិដ្ឋភាព​នៅពេល​ណាមួយ​ពី​ទ្វេមាត្រ ទៅ​ត្រីមាត្រ ឬ​ត្រឡប់មក​វិញ ។

  4. ចុច​ទ្វេរ​ដង​លើ​វត្ថុ​ដើម្បី​បញ្ចូល​របៀប​កែសម្រួល​អត្ថបទ​ ។

  5. ជំនួស​អត្ថបទ​ការ​ងារ​​ពុម្ពអក្សរ​​លំនាំ​ដើម​ដោយ​​អត្ថបទ​ផ្ទាល់​ខ្លួ​ន​របស់​អ្នក ។

  6. ចុច​គ្រាប់ចុច​គេច​ (Esc) ដើម្បី​ចេញ​ពី​របៀប​កែសម្រួល​អត្ថបទ ។

ដើម្បី​កែសម្រួល​វត្ថុ​សិល្បៈអក្សរ​​មួយ

  1. ចុច​វត្ថុ​សិល្បៈអក្សរ ។ ប្រសិនបើ​វត្ថុ​សិល្បៈ​អក្សរ​ត្រូវ​បានបញ្ចូល​ក្នុង​ផ្ទៃ​ខាងក្រោយ សង្កត់​​គ្រាប់ចុចបញ្ជា(Ctrl) ខណៈពេល​អ្នក​ចុច ។

    របារឧបករណ៍​ សិល្បៈអក្សរ ត្រូវ​បានជំនួស​ ។ ប្រសិន​បើ​អ្នក​មិន​ឃើញ​​​របារឧបករណ៍​ ​សិល្បៈអក្សរ ជ្រើស ទិដ្ឋភាព​ - របារឧបករណ៍ - សិល្បៈអក្សរ ។

  2. ចុច​រូបតំណាង​ក្នុង​របារឧបករណ៍ សិល្បៈអក្សរ​ ។

    រូបតំណាង​ដូច​ខាង​ក្រោម​នេះ​អាច​ប្រើ​បាន ៖

ដើម្បី​កែសម្រួល​គុណលក្ខណៈ​​សិល្បៈអក្សរ​​​​ជាច្រើន​ទៀត

  1. ចុច​វត្ថុ​សិល្បៈអក្សរ ។ ប្រសិនបើ​វត្ថុ​សិល្បៈ​អក្សរ​ត្រូវ​បានបញ្ចូល​ក្នុង​ផ្ទៃ​ខាងក្រោយ សង្កត់​​គ្រាប់ចុចបញ្ជា(Ctrl) ខណៈពេល​អ្នក​ចុច ។

  2. ជ្រើស​លក្ខណសម្បត្តិ​ពី​របារឧបករណ៍ លក្ខណសម្បត្តិ​វត្ថុ​គំនូរ ។ អ្នក​អាច​ផ្លាស់​ប្តូរ​កម្រាស់​បន្ទាត់​ ពណ៌​បន្ទាត់​ បំពេញ​ពណ៌ រចនាប័ទ្ម​បំពេញ​ និង​អ្វី​ផ្សេងៗ​ទៀត ។