ការ​ប្រើ​កម្មវិធី​រុករក​តម្រង

ដើម្បី​ភ្ជាប់​​លក្ខខណ្ឌតម្រង​ជាច្រើន​ជាមួយ​ប៊ូលីន​ OR ចុច​រូបតំណាង រុករក​តម្រង នៅ​លើ​របារ​តម្រង​ ។​ បង្អួច​ កម្មវិធី​រុក​រក​​ នឹង​បង្ហាញ ។

លក្ខខណ្ឌ​តម្រង​ដែល​ត្រូវ​បាន​កំណត់​នឹង​បង្ហាញ​ក្នុង​ កម្មវិធី​រុករក​តម្រង ។ ដរាបណា​តម្រង​មួយ​​ត្រូវ​បាន​កំណត់​ អ្នក​ឃើញ​​ធាតុ​តម្រង​​ទទេ​មួយ​​នៅ​ខាង​ក្រោម​នៃ​ កម្មវិធី​រុករក​តម្រង ។ អ្នក​អាច​ជ្រើស​ធាតុ​នេះ​ដោយ​ចុច​ពាក្យ​ "ឬ" ។ ម្តង​នោះ​អ្នក​បានជ្រើស​ធាតុ​តម្រង​ទទេ​ អ្នក​អាច​បញ្ចូល​លក្ខខណ្ឌ​តម្រង​បន្ថែម​មួយ​ក្នុង​សំណុំ​បែប​បទ ។ លក្ខខណ្ឌ​ទាំងនេះ​ត្រូវ​បាន​តភ្ជាប់​ដោយ​ប៊ូលីន OR ទៅ​លក្ខខណ្ឌ​ដែល​បាន​កំណត់​ពី​មុន ។

ម៉ឺនុយ​បរិបទ​អាច​ត្រូវ​​ហៅ​សម្រាប់ធាតុ​នីមួយៗ​ក្នុង​ កម្មវិធី​រុករក​តម្រង ។ អ្នក​អាច​កែសម្រួល​​លក្ខខណ្ឌ​​តម្រង​ក្នុង​ផ្ទៃ​នេះ​ដោយ​ផ្ទាល់​ជា​អត្ថបទ​ ។ ប្រសិន​បើ​អ្នក​មាន​​ចង់​​ពិនិត្យ​​ ថា​តើ​ ​​វាល​​មួយ​មាន​​មាតិកា​ គ្មាន​មាតិកា​ អ្នក​អាច​ជ្រើស​លក្ខខណ្ឌ​​តម្រង​ "ទទេ​" (SQL:"Is Null") ឬ "មិន​ទទេ" (SQL: "Is not Null") ។ វា​ក៏​​អាច​លុប​​ធាតុ​ដោយ​ប្រើ​​ម៉ឺនុយ​បរិបទ​ ។

អ្នក​អាច​ផ្លាស់ទី​លក្ខខណ្ឌ​តម្រង​នៅ​ក្នុង កម្មវិធី​រុករក​តម្រង ដោយ​អូស និង​ទម្លាក់​ ឬ​ប្រើ​គ្រាប់ចុច +ជំនួស(Alt)+ព្រួញ​ឡើង​លើ ឬ​+ជំនួស (Alt)+ព្រួញ​ចុះក្រោម ។ ដើម្បី​ចម្លង​លក្ខខណ្ឌ​តម្រង អូស​ពួកវា​ខណៈពេល​ចុច​គ្រាប់ចុច ។

ខណៈ​ពេល​កំពុង​រចនា​សំណុំ​បែបបទ​របស់​អ្នក​ អ្នក​អាច​កំណត់​លក្ខណសម្បត្តិ "សំណើ​តម្រង" សម្រាប់ប្រអប់​អត្ថបទ​នីមួយៗ​ក្នុង​ផ្ទាំង ទិន្នន័យ របស់​ប្រអប់ លក្ខណសម្បត្តិ​ ដែល​ទាក់ទង ។ ក្នុង​ការ​ស្វែង​រក​ជា​បន្ត​បន្ទាប់​ក្នុង​របៀប​តម្រង​ អ្នក​អាច​​ជ្រើស​ព័ត៌មាន​ទាំងអស់​​ដែល​បានផ្ទុក​ក្នុង​វាល​នេះ ។ បន្ទាប់​មាតិកា​វាល​​ត្រូវ​បាន​ជ្រើស​ដោយ​ប្រើ​អនុគមន៍​បំពេញ​ដោយ​ស្វ័យ​ប្រវត្តិ ។​ ទោះ​ជា​យ៉ាង​ណា​ក៍​ដោយ​ ចំណាំ​ថា​ អនុគមន៍​នេះ​ត្រូវ​ការ​​ទំហំ​អង្គ​ចងចាំ​ធំ​ និង​ ពេល​វេលា ជា​ពិសេស​ពេល​បាន​ប្រើ​ក្នុង​មូលដ្ឋាន​ទិន្នន័យ​ធំៗ​​​​ និង ដូច្នេះ​គួរ​ត្រូវ​បាន​​ប្រើ​​​បន្តិច​ម្តង​ ។

ការ​ស្វែង​រក​ឯកសារ​​តារាង​ និង ​សំណុំ​បែប​បទ