ការផ្ញើទូរសារ និង ការកំណត់រចនាសម្ព័ន្ធ LibreOffice ដើម្បីផ្ញើទូរសារ
ដើម្បីផ្ញើទូរសារដោយផ្ទាល់ពី LibreOffice អ្នកត្រូវការម៉ូដឹមទូរសារមួយ និង កម្មវិធីបញ្ជាទូរសារមួយ ដែលអនុញ្ញាតឲ្យកម្មវិធីទាក់ទងជាមួយម៉ូដឹមទូរសារ ។
ការផ្ញើទូរសារមួយតាមរយៈប្រអប់បោះពុម្ព
-
បើកប្រអប់ បោះពុម្ព ដោយជ្រើស ឯកសារ - បោះពុម្ព និង ជ្រើសកម្មវិធីបញ្ជាទូរសារក្នុងប្រអប់បញ្ជី ឈ្មោះ ។
-
ចុច យល់ព្រម បើកប្រអប់សម្រាប់កម្មវិធីបញ្ជាទូរសាររបស់អ្នក ដែលអ្នកអាចជ្រើសអ្នកទទួលទូរសារ ។
ការកំណត់រចនាសម្ព័ន្ធរូបតំណាងទូរសារមួយរបស់ LibreOffice
អ្នកអាចកំណត់រចនាសម្ព័ន្ធ LibreOffice ដូច្នេះចុចមួយដងលើរូបតំណាង ដើម្បីផ្ញើដោយស្វ័យប្រវត្តិនូវឯកសារបច្ចុប្បន្នជាទូរសារ ៖
-
Choose LibreOffice - PreferencesTools - Options - LibreOffice Writer - Print.
-
ជ្រើសកម្មវិធីបញ្ជាទូរសារពីប្រអប់បញ្ជី ទូរសារ និង ចុច យល់ព្រម ។
-
ចុចរូបតំណាងព្រួញនៅខាងចុងនៃរបារ ស្តង់ដារ ។ ក្នុងម៉ឹនុយទម្លាក់ចុះ ជ្រើស ប្តូរតាមបំពង ។
ទំព័រផ្ទាំង របារឧបករណ៍នៃប្រអប់ ប្តូរតាមបំណង បង្ហាញ ។
-
ចុច បន្ថែមពាក្យបញ្ជា ។
-
ជ្រើសប្រភេទ "ឯកសារ" បន្ទាប់មកជ្រើសពាក្យបញ្ជា "ផ្ញើទូរសារលំនាំដើម" ។
-
ចុច បន្ថែម ហើយបន្ទាប់មក បិទ ។
-
នៅលើទំព័រផ្ទាំង របារឧបករណ៍ ចុចប៊ូតុងព្រួញចុះក្រោម ដើម្បីកំណត់ទីតាំងរូបតំណាងថ្មីដែលអ្នកចង់បានវា ។ ចុច យល់ព្រម ។
របារ ស្តង់ដារ របស់អ្នកឥឡូវមានរូបតំណាងថ្មីមួយ ដើម្បីផ្ញើឯកសារបច្ចុប្បន្នជាទូរសារមួយ ។