ឧបករណ៍​របាយការណ៍​កំហុស

ឧបករណ៍​របាយការណ៍​កំហុស​ចាប់ផ្ដើម​ដោយ​ស្វ័យ​ប្រវត្តិ​នៅពេល​កម្មវិធីគាំង ។

ឧបករណ៍​របាយការណ៍​កំហុស​​ប្រមូល​ព័ត៌​មាន​​ចាំ​បាច់​ ដែល​អាច​ជួយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​​ដើម្បី​បង្កើន​កូដ​ ដូច្នេះ​ក្នុង​កំណែ​​ក្រោយ​​ កំហុស​នេះ​អាច​ត្រូវ​បាន​ជៀស​វាង​​ ។ សូម​ជួយ​យើង​ដើម្បី​បង្កើន​គុណភាព​កម្មវិធី​ និង ផ្ញើ​របាយការណ៍​កំហុស​ដែល​បាន​បង្កើត​ឡើង​ ។​

ការ​ចាប់ផ្តើម​​ឧបករណ៍​របាយការណ៍​​កំហុស

ជា​មួយ​នឹង​កម្មវិធី​គាំង​ច្រើនបំផុត​​ ឧបករណ៍​របាយការណ៍​កំហុស​នឹង​ចាប់ផ្ដើម​ដោយ​ស្វ័យ​ប្រវត្តិ ។

កំពុង​បញ្ចប់​របាយការណ៍

នៅលើ​ប្រអប់​ឧបករណ៍​របាយការណ៍​កំហុស​សំខាន់​ អ្នក​អាច​បញ្ចូល​ព័ត៌មាន​​​បន្ថែម​ខ្លះ ​ដែល​អ្នក​អាច​ជួយ​អ្នក​អភិវឌ្ឍន៍​របស់យើងក្នុង​ការ​​​រក​កំហុស​ ។ ឧទាហរណ៍​ ប្រសិន​បើ​កំហុស​បង្ហាញ​តែ​​បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​ក្នុង​ផ្នែក​​រឹង​​​ ឬ បរិស្ថាន​កម្មវិធី​របស់​អ្នក​ ឬ ប្រសិន​​បើ​​អ្នក​ចុច​លើ​ប៊ូតុង​មួយ​ សូម​បញ្ចូល​ព័ត៌មាន​នោះ ។

កំពុង​​ផ្ញើ​​របាយ​​ការណ៍​​កំហុស

ឧបករណ៍​រ​របាយការណ៍​កំហុស​ប្រើ​ពិធីការ​ HTTP PUT / SOAP ដើម្បី​ផ្ញើ​ទិន្នន័យ​របាយការណ៍​កំហុស​ ។ ជា​ជម្រើស​ អ្នក​អាច​បញ្ចូល​​អត្ថបទ​ពិពណ៌នា​មួយ​ចំនួន​​ដែល​នឹង​ជួយ​យើង​​ដើម្បី​បញ្ជាក់​បរិបទ​នៃការគាំងកម្មវិធី ។ បន្ទាប់​មក​ចុច​ប៊ូតុង​ ផ្ញើ ។

រូប​តំណាង​ព្រមាន

អ្នក​នឹង​មិន​ទទួល​ចម្លើយ​ទៅ​របាយការណ៍​​​​​កំហុស​របស់អ្នក​ ។ ប្រសិន​បើ​អ្ក​ត្រូវ​ការ​ការ​​គាំទ្រ​ សូម​ទស្សនា​​​​ វេទិកា​គាំទ្រ នៅ​លើ​អ៊ីនធឺណិត ។


អ្នក​អាច​ជ្រើស​ដើម្បីឆ្លើយ​តប​​នឹង​សំណួរ​ដែល​អ្នក​អភិវឌ្ឍន៍​អាច​មាន​អំពី​កំហុស​ដែល​បាន​រាយការណ៍​ ។ សម្ពាល់​ប្រអប់ធីក​ប្រសិន​បើ​អ្នក​អនុញ្ញាត​​ឲ្យ​ទាក់ទង​តាម​អ៊ីមែល​ គួរ​ត្រូវ​ការ​ព័ត៌មាន​បន្ថែម​ ។ តាម​លំនាំ​ដើម​ប្រអប់នេះ​មិន​ត្រូវ​បានធីក​ទេ​ ដូច្នេះ​អ្នក​នឹង​មិន​ទទួល​បាន​អ៊ីមែល​​ណា​មួយ​ឡើយ ។

តើ​​ទិន្នន័យ​​អ្វី​​ដែល​​ត្រូវ​​បាន​​ផ្ញើ ?​

របាយការណ៍​កំហុស​មាន​ឯកសារ​ជាច្រើន​ ។ ឯកសារ​សំខាន់​មាន​ព័ត៌មាន​អំពី​ប្រភេទ​កំហុស ឈ្មោះ​ប្រព័ន្ធ​ប្រតិបត្តិការ​ និង កំណែ ការ​ប្រើ​អង្គ​ចងចាំ និង ការ​ពិពណ៌នា​ដែល​អ្នក​បាន​បញ្ចូល ។ អ្នក​អាច​ចុច​ប៊ូតុង​ បង្ហាញ​របាយការណ៍ នៅ​លើ​ប្រអប់មេ​នៃ​ឧបករណ៍​របាយការណ៍​កំហុស​ ដើម្បី​មើល​អ្វី​នឹង​​ត្រូវ​បាន​ផ្ញើ​ក្នុ​ងឯកសារ​មេ​ ។

ជា​ការ​បន្ថែម​ មាតិកា​អង្គ​ចងចាំ​ដែល​ទាក់​ទង​ និង ស្នាម​ជង់​ត្រូវ​បាន​ប្រមូល​ដោយ​ឧបករណ៍​​ស្តង់ដារ​ប្រព័ន្ធ​មួយ​ចំនួន ("dbhhelp.dll" លើ​ប្រព័ន្ធ​​វីនដូ, "pstack" នៅលើ​ប្រព័ន្ធ​​យូនីក) ។ ព័ត៌មាននេះ​នឹង​ត្រូវ​បាន​ផ្ញើ​ផងដែរ ។