ការ​បន្ថែម​ប៊ូតុង​ទៅ​របារ​ឧបករណ៍

ដើម្បី​បន្ថែម​ប៊ូតុង​មួយ​ទៅ​របារ​ឧបករណ៍​មួយ ៖

បើក​ម៉ឺនុយ​បរិបទ​របារ​ឧបករណ៍ (ចុច​កណ្ដុរ​ស្ដាំ) រួច​ជ្រើស ប៊ូតុង​មើល​ឃើញ បន្ទាប់មក​ចុច​ប៊ូតុង​ដែល​អ្នក​ចង់​បង្ហាញ។

ដើម្បី​បន្ថែម​ប៊ូតុង​មួយ​ទៅ​បញ្ជី​របស់​ប៊ូតុង​ដែល​មើល​ឃើញ ៖

  1. ជ្រើស​ ឧបករណ៍ - ប្តូរ​តាម​បំណង និង​ ចុច​លើ​ផ្ទាំង របារ​ឧបករណ៍ ។

  2. ក្នុង​ប្រអប់ របារ​ឧបករណ៍ ជ្រើស​របារ​ឧបករណ៍​ដែល​អ្នក​ចង់​ផ្លាស់​ប្តូរ ។

  3. ចុច​ បន្ថែម​ពាក្យ​បញ្ជា ជ្រើស​ពាក្យ​បញ្ជាថ្មី​ និង​ ចុច​ បន្ថែម ។

  4. ប្រសិន​បើ​អ្នក​ចង់​ អ្នក​អាច​​រៀប​ចំ​បញ្ជី​ ពាក្យ​បញ្ជា​ឡើង​វិញ​ ដោយ​ជ្រើស​ឈ្មោះ​ពាក្យ​បញ្ជា​មួយ​ និង ចុច​ ផ្លាស់​ទី​ឡើង​លើ និង ផ្លាស់​ទី​ចុះ​ក្រោម ។

  5. ចុច យល់ព្រម ។