​ការ​ចម្លង​ក្រាហ្វិក​រវាង​ឯកសារ​ជា​ច្រើន

អ្នក​អាច​ចម្លង​ក្រាហ្វិក​​ពី​ឯកសារ​មួយ​​ទៅ​ឯកសារ​មួយ​ទៀត​ដោយ​អូស​ និង ទម្លាក់​ ។ ប្រសិន​បើ​អ្នក​គ្រោង​ចង់​​​បោះពុម្ព​ឯកសារ​របស់អ្នក​ សូម​​ធ្វើ​តាម​ច្បាប់​រក្សាសិទ្ធិ​ និង ទទួល​​ការ​យល់​ព្រម​របស់​អ្ន​ក​និពន្ធ​ ។

  1. បើក​ឯកសារ​​ ដែល​អ្នក​ចង់​បញ្ចូល​​វត្ថុ​ក្រាហ្វិក​ ។

  2. បើក​ឯកសារ​ដែល​​អ្នក​ចង់​ចម្លង​ក្រាហ្វិក​ ។

  3. ចុច​ក្រាហ្វិក​ខណៈពេល​ចុចគ្រាប់ចុច ដើម្បី​ជ្រើស​វា​ ដោយ​មិន​​អនុវត្ត​តំណខ្ពស់​ដែល​វា​យោង​ ។

  4. ចុច​ប៊ុតុង​កណ្តុរ​ និង រង់ចាំ​មួយ​ភ្លែត​ ខណៈ​ពេល​វត្ថុ​ត្រូវ​បានចម្លង​ទៅ​អង្គ​ចងចាំ​ខាង​ក្នុង​មួយ ។

  5. អូស​ក្រាហ្វិក​ទៅ​ក្នុង​ឯកសារ​ដទៃ​ទៀត​ ។

  6. លែង​ប៊ូតុង​កណ្តុរ​ ដរាប​ណា​​ទស្សន៍​ទ្រនិច​អត្ថបទ​ពណ៌​ប្រផេះ​​​​​ចង្អុល​ទីតាំង​ដែល​អ្នក​ចង់​បញ្ចូល​ច្បាប់ចម្លង​របស់​រូបភាព ។

  7. ប្រសិន​បើ​ក្រាហ្វិក​ត្រូវ​បាន​តភ្ជាប់​ជាមួយ​តំណ​ខ្ពស់​មួយ​ នោះ​តំណខ្ពស់​ ​មិន​មែន​ក្រាហ្វិក​​​ទេ​ត្រូវ​បាន​បញ្ចូល​​​ ។

​ការ​អូស​ និង ទម្លាក់​​ក្នុង​ឯកសារ​ LibreOffice មួយ​

ការ​ចម្លង​ផ្ទៃ​សៀវភៅ​បញ្ជី​​ទៅ​ឯកសារ​អត្ថបទ​​

ការ​ចម្លង​ក្រាហ្វិក​​ពី​វិចិត្រសាល​

បន្ថែម​ក្រាហ្វិក​ទៅ​វិចិត្រសាល