បន្ថែម​ក្រាហ្វិក​ទៅ​វិចិត្រសាល

អ្នក​អាច​​ដាក់​ក្រាហ្វិក​មួយ​ពី​ឯកសារ​មួយ​​ ដូច​ជា​ ទំព័រ​ HTML មួយ​​ក្នុង​វិចិត្រសាល​ ដោយ​អូស​ និង ទម្លាក់ ។

  1. បង្ហាញ​ស្បែក​វិចិត្រសាល​​ ដែល​អ្នក​ចង់​បន្ថែម​ក្រាហ្វិក​ ។

  2. ដាក់​ទីតាំង​​ព្រួញ​កណ្តុរ​ខាង​លើ​​ក្រាហ្វិក​ ដោយ​មិន​បាច់​ចុច​ ។

  3. ប្រសិនបើ​ព្រួញ​កណ្ដុរ​ផ្លាស់ប្ដូរ​ទៅជា​រូបដៃ ក្រាហ្វិក​យោង​ទៅ​តាម​តំណខ្ពស់ ។ ក្នុងករណី​នេះ ចុច​ក្រាហ្វិក​ខណៈពេល​ចុច​គ្រាប់ចុច ដើម្បី​ជ្រើស​វា​ដោយ​មិន​អនុវត្ត​តំណ​នីមួយៗ ។

    ប្រសិន​បើ​ព្រួញ​កណ្តុរ​មិន​ផ្លាស់​ប្តូរ​ទៅ​ជា​និមិត្តសញ្ញា​ដៃ​ អ្នក​អាច​គ្រាន់​តែ​ចុច​​ក្រាហ្វិក​​​​ដើម្បី​ជ្រើស​វា​ ។

  4. កាល​ណា​ក្រាហ្វិក​ត្រូវ​បាន​ជ្រើស​ លែង​ប៊ូតុង​កណ្តុរ​ ។ ចុច​ម្តង​ទៀត​លើ​រូបភាព​ក្រាហ្វិក​ ​​​ចុច​ប៊ូតុង​កណ្តុរ​ឲ្យ​លើស​ពី​ពីរ​វិនាទី​ ។ រូបភាព​ក្រាហ្វិក​ត្រូវ​បាន​ចម្លង​ទៅ​អង្គ​ចងចាំ​ខាង​ក្រៅ​ ។

  5. ដោយ​មិន​លែង​​​​ប៊ូតុង​កណ្តុរ​​​ អូស​ក្រាហ្វិក​ទៅ​ក្នុង​វិចិត្រសាល ។

បញ្ចូល​វត្ថុ​ពី​វិចិត្រសាល

​ការ​អូស​ និង ទម្លាក់​​ក្នុង​ឯកសារ​ LibreOffice មួយ​

​ការ​ចម្លង​ក្រាហ្វិក​រវាង​ឯកសារ​ជា​ច្រើន

ការ​ចម្លង​ផ្ទៃ​សៀវភៅ​បញ្ជី​​ទៅ​ឯកសារ​អត្ថបទ​​

ការ​ចម្លង​ក្រាហ្វិក​​ពី​វិចិត្រសាល​