​ការ​អូស​ និង ទម្លាក់​​ក្នុង​ឯកសារ​ LibreOffice មួយ​

មាន​ជម្រើស​ជា​ច្រើន​​ដើម្បី​ផ្លាស់ទី​ ឬ ចម្លង​វត្ថុ​ដោយ​ប្រើ​អូស​ និង ទម្លាក់​ ។ ភាគ​​អត្ថបទ​ វត្ថុ​គំនូរ ក្រាហ្វិក វត្ថុ​បញ្ជា​​សំណុំ​បែប​បទ​ តំណខ្ពស់​ ជួរ​ក្រឡា និង​ អ្វីៗ​ជា​ច្រើន​ទៀត​អាច​ត្រូវ​បាន​ផ្លាស់​ទី​ ឬ ចម្លង​ដោយ​ប្រើ​កណ្តុរ ។

ចំណាំ​ថា​ ព្រួញ​កណ្តុរ​បង្ហាញ​​​សញ្ញា​បូក​ពេល​កំពុង​​ចម្លង​ និង បង្ហាញ​សញ្ញា​ព្រួញ​មួយពេល​បង្កើត​តំណ​ និង តំណខ្ពស់ ។

ព្រួញ​កណ្តុរ

ពិពណ៌នា

ព្រួញ​កណ្ដុរ​កំពុង​ផ្លាស់ទី​ទិន្នន័យ

ការ​ផ្លាស់​ទី

ព្រួញ​កណ្ដុរ​កំពុង​ចម្លង​ទិន្នន័យ

ការ​ចម្លង​

ព្រួញ​កណ្ដុរ​កំពុង​បញ្ចូល​តំណ

ការ​បង្កើត​តំណ​មួយ


ប្រសិនបើ​អ្នក​ចុច ឬ​ប្ដូរ (Shift)+ ខណៈពេល​លែង​ប៊ូតុង​កណ្ដុរ អ្នក​អាច​ត្រួត​ពិនិត្យ​ថាតើ​វត្ថុ​ត្រូវ​បានចម្លង ផ្លាស់ទី ឬ​តំណ​ត្រូវ​បាន​បង្កើត ។

Icon

ប្រសិន​បើ​អ្នក​​អូស​វត្ថុ​ចេញ​ពី​ កម្មវិធី​រុក​រក អ្នក​អាច​បញ្ជាក់​​ក្នុង​ម៉ឺនុយរង​របស់​រូប​តំណាង​​ របៀប​អូស​ របស់​កម្មវិធី​រុករក​ ថាតើ​ត្រូវ​ចម្លង​វត្ថុ​ បញ្ចូល​វា​ជា​តំណ​ខ្ពស់​​មួយ​​​​​ ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

អ្នក​អាច​បោះបង់​ប្រតិបត្តិការ​អូស​ និង ទម្លាក់​ក្នុង​ LibreOffice នៅ​ពេល​ណាមួយ ដោយ​ចុច​គ្រាប់​ចុច​គេច (Esc) មុន​ពេល​លែង​ប៊ូតុង​កណ្តុរ ។


​ការ​ចម្លង​ក្រាហ្វិក​រវាង​ឯកសារ​ជា​ច្រើន

ការ​ចម្លង​ផ្ទៃ​សៀវភៅ​បញ្ជី​​ទៅ​ឯកសារ​អត្ថបទ​​

ការ​ចម្លង​ក្រាហ្វិក​​ពី​វិចិត្រសាល​

បន្ថែម​ក្រាហ្វិក​ទៅ​វិចិត្រសាល