អំពី​ហត្ថលេខា​ឌីជីថល

ក្នុង LibreOffice អ្នក​អាច​ចុះ​ហត្ថលេខា​ជា​លេខ​នូវ​​ឯកសារ និង ម៉ាក្រូ​របស់​អ្នក ។

វិញ្ញាបនបត្រ

ដើម្បី​ចុះហត្ថលេខា​ឯកសារ​មួយ​ជា​លេខ អ្នក​ត្រូវការ​កូនសោ​ផ្ទាល់​ខ្លួន​មួយ និង វិញ្ញាបនបត្រ ។ កូនសោ​ផ្ទាល់​ខ្លួន​ត្រូវ​បាន​រក្សាទុក​ក្នុង​កុំព្យូទ័រ​របស់​អ្នក ជា​បន្សំ​នៃ​កូនសោ​សាធារណៈ ដែល​ត្រូវ​តែ​រក្សា​ដោយ​សម្ងាត់ និង កូនសោ​សាធារណៈ ដែល​អ្នក​បន្ថែម​ទៅ​ឯកសារ​របស់​អ្នក ពេល​អ្នក​ចុះហត្ថលេខា​ពួក​វា ។

រក្សាទុក និង ចុះហត្ថលេខា​ឯកសារ

ពេល​អ្នក​អនុវត្ត​ហត្ថលេខា​ជា​លេខ​ទៅ​ឯកសារ​មួយ, Checksum នឹង​ត្រូវ​បាន​គណនា​ពី​មាតិកា​របស់​ឯកសារ បូក​នឹង​កូនសោ​ផ្ទាល់​ខ្លួន​របស់​អ្នក ។ Checksum និង កូនសោ​សាធារណៈ​របស់​អ្នក​ត្រូវ​បាន​រក្សាទុក​ព្រម​ជាមួយ​នឹង​ឯកសារ ។

បើក​ឯកសារ​ដែល​បាន​ចុះហត្ថលេខា

ពេល​អ្នក​ក្រោយ​បើក​ឯកសារ​នេះ​លើ​កុំព្យូទ័រ​ណាមួយ​ជាមួយ​កំណែ​បច្ចុប្បន្ន​នៃ LibreOffice កម្មវិធី​នឹង​គណនា​ឆេកសាំ​ម្ដងទៀត និង​ប្រៀបធៀប​វាជាមួយ​ឆេកសាំ​ដែល​បាន​ផ្ទុក ។ បើ​ឆេកសាំ​ទាំងពីរ​ដូចគ្នា កម្មវិធី​នឹង​ផ្ដល់​សញ្ញាថា​អ្នក​នឹង​ឃើញ​ឯកសារដើម​មិន​ផ្លាស់ប្ដូរ ។ បន្ថែម​ពី​លើ​នេះ​ទៀត កម្មវិធី​អាច​បង្ហាញ​អ្នក​នូវព័ត៌មាន​​សោ​សាធារណៈពី​វិញ្ញាបនបត្រ ។

អ្នក​អាច​ប្រៀបធៀប​កូនសោ​សាធារណៈ​ជាមួយ​នឹង​កូនសោ​សាធារណៈ ដែល​ត្រូវ​បាន​ចេញផ្សាយ​លើ​តំបន់​បណ្ដាញ​របស់​អាជ្ញាធរ​វិញ្ញាបនបត្រ ។

រាល់​ពេល​ដែល​នរណា​ម្នាក់​ប្ដូរ​ឯកសារ ការ​ផ្លាស់ប្ដូរ​នេះ​នឹង​បំបែក​ហត្ថលេខា​ជា​លេខ ។ បន្ទាប់​ពី​ការ​ផ្លាស់ប្ដូរ ឯកសារ​នឹង​គ្មាន​ហត្ថលេខា​ទៀត​ឡើយ ។

លទ្ធផល​នៃ​ការ​ផ្ទៀតផ្ទាត់​ហត្ថលេខា​ត្រូវ​បានបង្ហាញ​នៅ​ក្នុង​របារ​ស្ថានភាព និង​ក្នុងប្រអប់​ហត្ថលេខា​ឌីជីថល ។ .ឯកសារ និង​ហត្ថលេខា​ម៉ាក្រូ​ជា​ច្រើន​អាច​មាន​នៅ​ក្នុង​ឯកសារ ODF ។ ប្រសិនបើ​មានបញ្ហា​ជា​មួយ​ហត្ថលេខា​មួយ នោះ​លទ្ធផលនៃ​ការ​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​របស់​ហត្ថលេខា​នោះ​ត្រូវ​បាន​សន្មត់​សម្រាប់​ហត្ថលេខា​ទាំងអស់ ។ នោះ​ហើយ ប្រសិនបើ​មាន​ហត្ថលេខា​ត្រឹមត្រូវ​ចំនួន​ដប់ នោះ​របារ​ស្ថានភាព​ និង​វាលស្ថានភាព​នៅ​ក្នុង​ប្រអប់​នឹង​បោះ​ទង់​​ថា​ហត្ថលេខា​មិនត្រឹមត្រូវ ។

អ្នក​អាច​មើល​រូបតំណាង​ដូច​ខាងក្រោម​ និង​សារ​នៅពេល​អ្នក​បើក​ឯកសារ​ដែល​បានចុះហត្ថលេខា ។

រូបតំណាង​ក្នុង​របារ​ស្ថានភាព

ស្ថានភាព​ហត្ថលេខា

រូបតំណាង

ហត្ថលេខា​ត្រឹមត្រូវ ។

រូបតំណាង

ហត្ថលេខា​ត្រឹមត្រូវ ប៉ុន្តែ​វិញ្ញាបនបត្រ​មិនអាច​ត្រូវ​បាន​ធ្វើ​ឲ្យ​សកម្ម​ទេ ។

ហត្ថលេខា និង​វិញ្ញាបនបត្រ​គឺ​គ្មានបញ្ហាទេ ប៉ុន្តែ​មិនមែន​គ្រប់ផ្នែក​ទាំងអស់​នៃ​ឯកសារ​ត្រូវ​បានចុះហត្ថលេខា​ទេ ។ (សម្រាប់​ឯកសារ​ដែល​ត្រូវបាន​ចុះហត្ថលេខា​ជាមួយ​កំណែក​ចាស់របស់កម្មវិធី សូម​មើល​ចំណាំ​ខាង​ក្រោម ។)

រូបតំណាង

ហត្ថលេខា​មិន​ត្រឹមត្រូវ ។


ហត្ថលេខា និង​កំណែ​កម្មវិធី

ការ​ចុះហត្ថលេខា​មាតិកា​ត្រូវ​បាន​ផ្លាស់ប្ដូរ​ជាមួយ​នឹង OpenOffice.org ៣.២ និង StarOffice ៩.២ ។ ឥឡូវ​មាតិកា​ទាំងអស់​របស់​ឯកសារ លើកលែង​តែ​ឯកសារ​ហត្ថលេខា​ខ្លួន​វា​ផ្ទាល់​ (META-INF/documentsignatures.xml) ត្រូវ​បានចុះហត្ថលេខា ។

When you sign a document with OpenOffice.org 3.2 or StarOffice 9.2 or a later version, and you open that document in an older version of the software, the signature will be displayed as "invalid". Signatures created with older versions of the software will be marked with "only parts of the document are signed" when loaded in the newer software.

When you sign an OOXML document, then the signature will be always marked with "only parts of the document are signed". Metadata of OOXML files are never signed, to be compatible with Microsoft Office.

When you sign a PDF document, then this marking is not used. Signing only parts of the document is simply an invalid signature.

Signing other document formats is not supported at the moment.

រូប​តំណាង​ចំណាំ

នៅ​ពេល​អ្នក​ផ្ទុក​ឯកសារ ODF អ្នក​អាច​មើល​រូបតំណាង​នៅ​ក្នុង​របា​ស្ថានភាព និង​វាល​ស្ថានភាព​នៅ​ក្នុង​ប្រអប់​ដែល​បង្ហាញ​ថា​ឯកសារ​​ត្រូវ​​បាន​ចុះ​ហត្ថលេខា​ដោយភាគ​តែប៉ុណ្ណោះ ។ ស្ថានភាព​នេះ​នឹង​លេចឡើង នៅ​ពេល​ហត្ថលេខា និង​វិញ្ញាបនបត្រ​គឺ​ត្រឹមត្រូវ ប៉ុន្តែ​ពួកយើង​បាន​បង្កើត​ដោយ​មាន​កំណែ OpenOffice.org មុន 3.2 ឬ StarOffice មុន 9.2 ។ នៅ​ក្នុង​កំណែ OpenOffice.org មុន 3.0 ឬ StarOffice មុន 9.0, ហត្ថលេខា​ឯកសារ​ត្រូវ​បាន​អនុវត្ត​មាតិកា​ចម្បង រូបភាព និង​វត្ថុ​ដែល​បង្កប់ និង​មាតិកា​មួយ​ចំនួន ដូច​ជា macros, មិន​ត្រូវ​បាន​ចុះ​ហត្ថលេខា ។ នៅ​ក្នុង OpenOffice.org 3.0 និង StarOffice 9.0 ឯកសារ​ចុះ​ហត្ថលេខា​ត្រូវបាន​អនុវត្ត​មាតិកា​ជា​ច្រើន រួម​បញ្ចូល​នឹង macros ។ ទោះបី​យ៉ាងណាក៏ដោយ mimetype និង​មាតិកា​របស់​ថត META-INF មិន​ត្រូវ​បាន​ចុះ​ហត្ថលេខា​ឡើយ ។ ហើយ​នៅ​ក្នុង OpenOffice.org 3.2, StarOffice 9.2, និង​កំណែ​ទាំងអស់​របស់​​​​មាតិកា​របស់ LibreOffice លើកលែង​តែ​ឯកសារ​អត្ថលេខា​ខ្លួន​ឯង (META-INF/documentsignatures.xml), ត្រូវ​បាន​ចុះ​អត្ថលេខា ។


ការ​ព្រមាន​សុវត្ថិភាព

នៅ​ពេល​អ្នក​ទទួល​ឯកសារ​ដែល​បាន​ចុះ​ហត្ថលេខា និង​របាយការណ៍​កម្មវិធី​ដែល​ហត្ថលេខា​ត្រឹមត្រូវ វា​មិនមាន​ន័យ​ថា​ អ្នក​ពិត​ជា​ប្រាកដដែល​ថា​ឯកសារ​ដូចគ្នា​នឹង​ឯកសារ​ដែល​អ្នកផ្ញើ​បាន​ផ្ញើ ។eឯកសារ​​ចុះហត្ថលេ​ខាដែ​លមា​នវិញ្ញាបនប​ត្រមិ​នមែ​ន​ជាវិធីសាស្ត្រ​ដ៏មាន​សុវត្ថិភាព​ត្រឹមត្រូវ​ទេ ​​។hមាន​វិធី​ជា​ច្រើន​អាច​ប្រើ​បាន​ដើម្បី​ជៀងវាង​លក្ខណៈ​ពិសេស​ដ៏​មាន​សុវត្ថិភាព ។res.

ឧទាហរណ៍ ៖ គិត​អំពី​អ្នកណាម្នាក់​ដែល​ចង់​ក្លែង​អត្តសញ្ញាណ​របស់គាត់​ជា​អ្នក​ផ្ញើ​ធានាគារ​របស់​អ្នក ។ អ្នកអាច​ទទួល​វិញ្ញាបនបត្រ​យ៉ាង​ស្រួល ដោយ​ប្រើ​ឈ្មោះ​ក្លែងក្លាយ បន្ទាប់មក​ផ្ញើ​អ៊ីមែល​ដែលបានចុះហត្ថលេខា ដោយ​ក្លែង​​ថា​គាត់​កំពុង​តែ​ធ្វើការ​ឲ្យ​ធនាគារ​របស់​​អ្នក ។ អ្នកនឹង​ទទួល​អ៊ីមែលនោះ ហើយ​អ៊ីមែល ឬ​ឯកសារ​នៅ​ក្នុង​មាន​រូបតំណាង "ដែល​បាន​ចុះហត្ថលេខា​ត្រឹមត្រូវ" ។

កុំទុក​ចិត្ត​រូបតំណាង ។ ពិនិត្យ និង​ផ្ទៀងផ្ទាត់​វិញ្ញាបនបត្រ ។

រូប​តំណាង​ព្រមាន

សុពលភាព​ហត្ថលេខា​គឺមិនមែន​ជា​ការធានា​ក្នុងការ​ចង​ស្របច្បាប់នៃប្រភេទ​ណាមួយទេ ។


នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​វីនដូ លក្ខណៈ​ពិសេស​របស់​វីនដូ​នៃ​ការ​ធ្វើ​ឲ្យ​ហត្ថលេខាមាន​សុពល​ភាព​ត្រូវ​បាន​ប្រើ ។ នៅ​លើ​ប្រព័ន្ធ​លីនុច និង Solaris ឯកសារ​ដែល​ត្រូវ​បាន​ផ្ដល់​ដោយ Thunderbird, Mozilla ឬ Firefox ត្រូវ​បាន​ប្រើ ។ អ្នក​ត្រូវ​តែ​ប្រាកដថា ឯកសារ​ដែល​កំពុងប្រើ​ក្នុង​ប្រព័ន្ធ​របស់​អ្នក កម្ររ​ជា​ឯកសារ​ដើម​ណាស់​ដែល​ត្រូវ​បាន​ផ្ដល់ ដោយ​អ្នក​អភិវឌ្ឍន៍​ដើម ។ សម្រាប់​អ្នក​ព្យបាទ មាន​វិធី​ជា​ច្រើន​ដើម្បី​ជំនួស​ឯកសារ​ដើម​ដោយ​ឯកសារ​ផ្សេងៗទៀត​ដែល​ពួកគេ​ផ្ដល់ ។

រូប​តំណាង​ព្រមាន

សារ​អំពី​ការ​ធ្វើ​ឲ្យ​ហត្ថលេខា​មាន​សុពលភាព​ដែល​អ្នក​ឃើញ​ក្នុង LibreOffice គឺ​ជា​សារ​ដែល​ឯកសារ​ផ្ទៀតផ្ទាត់​ភាព​ត្រឹមត្រូវ​បាន​ត្រឡប់ ។ កម្មវិធី LibreOffice គ្មាន​វិធី​ដើម្បី​ប្រាកដថា​សារ​មាន​ឥទ្ធិពល​លើ​ស្ថានភាព​ដែល​គួរ​ជឿទុកចិត្ត​របស់ វិញ្ញាបនបត្រ​ណាមួយ​ទេ ។ កម្មវិធី LibreOffice បង្ហាញ​តែ​សារ​ដែល​ឯកសារ​ផ្សេង​ទៀត​ដែល​មិន​នៅ​ក្រោម​ការបញ្ជា​របស់​របាយការណ៍ LibreOffice ។ គ្មាន​ការ​ទទួល​ខុស​ត្រូវ​ត្រឹមត្រូវ​របស់ LibreOffice ដែល​សារ​ដែល​បាន​បង្ហាញ​មាន​ឥទ្ធិពល​លើ​ស្ថានភាព​ដែល​គួរ​ឲ្យ​ជឿទុកចិត្ត​របស់​ហត្ថលេខា​​ជា​លេខ ។