ការ​រចនា​តារាង

ភាគ​នេះ​មាន​ព័ត៌​មាន ​អំពី​​វិធី​​បង្កើត​​តារាង​មូល​ដ្ឋាន​ទិន្នន័យ​ថ្មី​ក្នុង​ រចនា​ទិដ្ឋភាព ។

បើក​ឯកសារ​មូលដ្ឋាន​ទិន្នន័យ​នៃ​មូលដ្ឋានទិន្នន័យ​ដែល​អ្នក​ចង់​​បានតារាង​ថ្មី​មួយ​ ។ ចុច​រូបតំណាង តារាង ។ ជ្រើស​ បង្កើត​តារាង​ក្នុង​ទិដ្ឋភាព​រចនា ដើម្បី​បង្កើត​តារាងថ្មី​មួយ ។

ក្នុង​ទិដ្ឋភាព​រចនា​​​ ​ឥឡូវ​អ្នក​​អាច​​​បង្កើត​វាល​សម្រាប់​តារាង​របស់​អ្នក​ ។

រូប​តំណាង​ចំណាំ

វាល​​នីមួយៗ​អាច​ទទួល​តែ​​ទិន្នន័យ​ដែល​ត្រូវ​គ្នា​​នឹង​​ប្រភេទ​វាល​​ដែល​បាន​បញ្ជាក់​​ ។ ឧទាហរណ៍​ វា​មិន​អាច​បញ្ចូល​អត្ថបទ​ក្នុងវាល​​លេខ​មួយ​ ។ វាល​​ម៉ាក្រូ​​ក្នុង​ទ្រង់ទ្រាយ​ dBASE III ​​គឺ​យោង​ទៅ​លើ​ឯកសារ​អត្ថបទ​​ដែល​បាន​គ្រប់គ្រង​ខាង​ក្នុង​ ដែល​អាច​ផ្ទុក​អត្ថបទ​បាន​រហូត​ដល់​ ៦៤​ គីឡូបៃ ។


អ្នក​អាច​បញ្ចូល​ ការ​ពិពណ៌​ ស្រេច​ចិត្ត​​មួយ​សម្រាប់​វាល​​នីមួយៗ ។ អត្ថបទ​របស់​ការ​ពិពណ៌នា​នឹង​បង្ហាញ​​ជា​ព័ត៌មាន​ជំនួយ​​​នៅ​លើ​ក្បាល​ជួរ​ឈរ​ក្នុង​ទិដ្ឋភាព​តារាង ។

លក្ខណសម្បត្តិ​វាល​

បញ្ចូល​លក្ខណៈ​​សម្បត្តិ​​សម្រាប់​វាល​​ដែល​បានជ្រើស​ ។ អាស្រ័យ​លើ​ប្រភេទ​មូលដ្ឋាន​ទិន្នន័យ​​ ​​ភាព​ងាយ​ស្រួល​​ព័ត៌​មាន​បញ្ចូល​មួយ​ចំនួន​អា​ច​មិន​ប្រើ​បាន​ ។

ក្នុង​ប្រអប់ តម្លៃ​លំនាំ​ដើម បញ្ចូល​​មាតិកា​លំនាំ​សម្រាប់​គ្រប់​កំណត់ត្រា​ថ្មី​​ ។ មាតិកា​នេះ​អាច​ត្រូវ​បាន​កែសម្រួល​ពេល​ក្រោយ​ ។

ក្នុង​ប្រអប់ ត្រូវ​ការ​ធាតុ បញ្ជាក់លម្អិត​ថា​តើ​វាល​​នៅ​ទទេ​ ឬ អត់ ។

សម្រាប់​ប្រអប់ ប្រវែង ប្រអប់​បន្សំ​មួយ​អាច​ត្រូវ​បាន​បង្ហាញ​​ ដែល​ផ្តល់​នូវ​ជម្រើស​​ដែល​អាច​ប្រើ​បាន ។

ទិដ្ឋភាព​ទូទៅ​មូល​ដ្ឋាន​ទិន្នន័យ