បង្កើតរបាយការណ៍
របាយការណ៍គឺជាឯកសារអត្ថបទ Writer ដែលអាចបង្ហាញទិន្នន័យរបស់អ្នកក្នុងលំដាប់ និងទ្រង់ទ្រាយដែលបានរៀបចំ ។ នៅក្នុង LibreOffice Base អ្នកមានជម្រើសក្នុងការបង្កើតរបាយការណ៍ដោយដៃដោយប្រើការអូស ហើយទម្លាក់ទៅក្នុងបង្អួចកម្មវិធីបង្កើតរបាយការណ៍ក៏បាន ឬដោយធ្វើតាមស៊េរីប្រអប់ពាក់កណ្ដាលស្វ័យប្រវត្តិនៅក្នុងអ្នកជំនួយការរបាយការណ៍ក៏បាន ។
បញ្ជីខាងក្រោមផ្ដល់ឲ្យអ្នកនូវព័ត៌មានខ្លះដើម្បីសម្រេចចិត្តវិធីសាស្ត្រណាដើម្បីប្រើសម្រាប់ទិន្នន័យរបស់អ្នក ៖
កម្មវិធីបង្កើតរបាយការណ៍ |
អ្នកជំនួយការ របាយការណ៍ |
ចាប់ផ្ដើមដោយពាក្យបញ្ជា "បង្កើតរបាយការណ៍ក្នុងទិដ្ឋភាពរចនា" ។ |
ចាប់ផ្ដើមដោយពាក្យបញ្ជា "ប្រើអ្នកជំនួយការដើម្បីបង្កើតរបាយការណ៍" ។ |
ភាពបត់បែនពេញលេញដើម្បីប្រើបថមកថា និងបាតកថារបាយការណ៍ បថមកថា និងបាតកថាទំព័ របាយការណ៍ទំព័រច្រើន ។ |
ប្រើពុម្ព Writer ដើម្បីបង្កើតឯកសាររបាយការណ៍ ។ |
ប្រើអូស និងទម្លាក់ទៅទីតាំងវាលកំណត់ត្រា ឬធាតុរចនាផ្សេងទៀតដូចរូបភាព ឬបន្ទាត់ ។ |
ជ្រើសពីជម្រើសដែលផ្ដល់ឲ្យច្រើនដើម្បីរៀបចំកំណត់ត្រាទិន្នន័យ ។ |
បង្កើតរូបថតតែម្ដងនៃទិន្នន័យ ។ ដើម្បីមើលរបាយការណ៍ដែលធ្វើបច្ចុប្បន្នភាព ប្រតិបត្តិរបាយការណ៍ដូចគ្នាម្ដងទៀតដើម្បីបង្កើតឯកសារ Writer ជាមួយទិន្នន័យដែលធ្វើបច្ចុប្បន្នភាព ។ |
អ្នកអាចជ្រើសដើម្បីបង្កើតរូបថតតែម្ដងជាមួយទិន្នន័យថេរ ឬរបាយការណ៍ "បន្តផ្ទាល់" តំណទៅទិន្នន័យបច្ចុប្បន្ននៅពេលដែលអ្នកបើកឯកសារ Base ។ |
រក្សាទុករបាយការណ៍ជាឯកសារអត្ថបទ Writer ។ រក្សាព័ត៌មានពីរបៀបបង្កើតរបាយការណ៍ខាងក្នុងឯកសារ Base ។ |
រក្សាទុករបាយការណ៍ និងព័ត៌មានអំពីរបៀបបង្កើតរបាយការណ៍ខាងក្នុងឯកសារ Base ។ |
ជ្រើសបើកក្នុងម៉ឺនុយបរិបទ ឬចុចទ្វេរដងលើឈ្មោះរបាយការណ៍ដើម្បីបង្កើតរបាយការណ៍ថ្មីជាមួយទិន្នន័យបច្ចុប្បន្ន ។ |
ជ្រើសបើកក្នុងម៉ឺនុយបរិបទ ឬចុចទ្វេរដងលើឈ្មោះរបាយការណ៍ដើម្បីមើលម្ដងទៀតនូវរូបថតស្ថិតិនៃទិន្នន័យពីពេលការបង្កើតដំបូង ឬដើម្បីបង្កើតរបាយការណ៍ថ្មីជាមួយទិន្នន័យបច្ចុប្បន្ន ។ នេះផ្នែកលើជម្រើសរបស់អ្នកលើទំព័រចុងក្រោយនៃទំព័រអ្នកជំនួយការ ។ |
ជ្រើសកែសម្រួលក្នុងម៉ឺនុយបរិបទនៃឈ្មោះរបាយការណ៍ដើម្បីបើកបង្អួចកម្មវិធីកម្មវិធីបង្កើតរបាយការណ៍ ដែលព័ត៌មានរបស់របាយការណ៍ដែលបានផ្ទុក ។ |
ជ្រើស កែសម្រួល ក្នុងម៉ឺនុយបរិបទនៃឈ្មោះរបាយការណ៍ដើម្បីកែសម្រួលឯកសារពុម្ព Writer ដែលត្រូវបានប្រើដើម្បីបង្កើតរបាយការណ៍ ។ |
បង្កើតរបាយការណ៍ថ្មីដោយដាំក្នុងទិដ្ឋភាពរចនា
-
បើកឯកសារមូលដ្ឋានទិន្នន័យដែលអ្នកចង់បង្កើតរបាយការថ្មី ។
-
ក្នុងបន្ទះខាងឆ្វេងនៃបង្អួចមូលដ្ឋានទិន្នន័យ ចុចរូបតំណាង របាយការណ៍ ។
-
ចុច បង្កើតរបាយការណ៍ក្នុងទិដ្ឋភាពរចនា ។
-
ធ្វើតាមសេចក្ដីណែនាំនៅក្នុងមគ្គុទ្ទេសក៍ កម្មវិធីបង្កើតរបាយការណ៍ ។
ការបង្កើតរបាយការណ៍ថ្មីដោយអ្នកជំនួយការរបាយការណ៍
-
បើកឯកសារមូលដ្ឋានទិន្នន័យដែលអ្នកចង់បង្កើតរបាយការថ្មី ។
-
ក្នុងបន្ទះខាងឆ្វេងនៃបង្អួចមូលដ្ឋានទិន្នន័យ ចុចរូបតំណាង របាយការណ៍ ។
-
ចុច ប្រើអ្នកជំនួយការដើម្បីបង្កើតរបាយការណ៍ ។
-
ធ្វើតាមជំហាននៃ អ្នកជំនួយការរបាយការណ៍ ដើម្បីបង្កើតរបាយការណ៍ ។