ការ​ប្រើ​ និង កែសម្រួល​របាយការណ៍​​មូលដ្ឋាន​ទិន្នន័យ

ការ​ប្រើ​របាយការណ៍​មួយ

LibreOffice រក្សា​ព័ត៌មាន​អំពី​របាយការណ៍​ដែល​បង្កើត​ក្នុង​ឯកសារ​មូលដ្ឋាន​ទិន្នន័យ ។

  1. ជ្រើស ឯកសារ - បើក និង​ជ្រើស​ឯកសារ​មូលដ្ឋាន​ទិន្នន័យ ។

  2. ក្នុង​បង្អួច​ឯកសារ​មូលដ្ឋាន​ទិន្នន័យ​ ចុច​រូបតំណាង​​ របាយការណ៍ ។

  3. ចុច​ទ្វេរ​ដង​លើ​ឈ្មោះ​របាយការណ៍​ដើម្បី​បើក​របាយការណ៍ ។

    រូប​តំណាង​ចំណាំ

    តំណ​ទាំងនេះ​គឺ​ត្រូវ​បាន​បន្ថែម​ដោយ​ស្វ័យប្រវត្តិ នៅពេល​ដែល​អ្នក​បង្កើត​របាយការណ៍​ថ្មី​ដោយ​អ្នក​ជំនួយការ​របាយការណ៍ ឬ​ក្នុង​បង្អួច​កម្មវិធី​​បង្កើត​របាយការណ៍ ។


ការ​កែសម្រួល​របាយការណ៍​បាន​បង្កើត​ក្នុង​បង្អួច​កម្មវិធី​​បង្កើត​របាយការណ៍

បង្អួច​កម្មវិធី​​បង្កើត​​របាយការណ៍​បើក​ជាមួយ​ព័ត៌មាន​របស់​របាយការណ៍​ដេល​បាន​ផ្ទុក ។

ប្រើ​ឧបករណ៍ និង​ពាក្យ​បញ្ជា​ម៉ឺនុយ និង​ការ​អូស ហើយ​ទម្លាក់ ​ដើម្បី​កែសម្រួល​របាយការណ៍​ដូចដែល​បាន​ដាក់​នៅ​ក្នុង​មគ្គុទ្ទេសក៍ កម្មវិធី​ស្ថាបនា​របាយការណ៍\ ។

ប្រតិបត្តិ​របាយការណ៍​ដើម្បី​មើល​ឯកសារ​របាយការណ៍​ឯកសារ​លទ្ធផល ។

កែ​សម្រួល​របាយការណ៍​ដែល​បង្កើត​ដោយ​អ្នក​ជំនួយ​ការ​របាយការណ៍

អ្នក​អាច​កែសម្រួល​រចនាប័ទ្ម​ទំព័រ​​សម្រាប់​​ទំព័រ​ដំបូង​ និង ទំព័រ​ជា​បន្ត​បន្ទាប់​នៃ​របាយការណ៍​ ព្រម​ទាំង​​រចនាប័ទ្ម​កថាខណ្ឌ​ ទ្រង់ទ្រាយ​លេខ ស្លាក​វាល​ដែល​បាន​បោះពុម្ព​ និង អ្វី​ៗ​ជា​ច្រើន​ទៀត ។

រូប​តំណាង​ព្រមាន

ទោះ​បីជា​អ្នក​បាន​យល់​យ៉ាង​ច្បាស់​​អំពី​មូលដ្ឋាន​ទិន្នន័យ​ ​ការ​ចូលដំណើរ​ការ​​របាយការណ៍​ កុំ​កែសម្រួល​សេចក្តី​ថ្លែង​ការណ៍​ SQL ឈ្មោះ​មូលដ្ឋាន​ទិន្នន័យ​ វត្ថុ​បញ្ជា​សំណុំ​បែប​បទ​ដែល​បាន​លាក់​ ឬ ព័ត៌មាន​ដែល​ទាក់ទង​នៅ​លើ​របាយការណ៍​ ។


ទិដ្ឋភាព​ទូទៅ​មូល​ដ្ឋាន​ទិន្នន័យ