កំពុងធ្វើការជំមួយសំណួរ
ជារឿយ ប្រសិនបើអ្នកចង់ចូលដំណើរតែសំណុំរងនៃទិន្នន័យរបស់អ្នកដែលអាចត្រូវបានកំណត់យ៉ាងល្អដោយលក្ខខណ្ឌតម្រង អ្នកអាចកំណត់សំណួរមួយ ។ នេះជាឈ្មោះមូលដ្ឋានសម្រាប់ទិដ្ឋភាពថ្មីនៅទិន្នន័យដែលបានត្រង ។ អ្នកបើកសំណួរ និង ឃើញទិន្នន័យបច្ចុប្បន្នក្នុងប្លង់តារាងដែលអ្នកបានកំណត់ ។
ការបង្កើតសំណួរថ្មីដោយអ្នកជំនួយការសំណួរ
ក្នុង LibreOffice អ្នកអាចបង្កើតសំណួរថ្មីមួយដោយប្រើ អ្នកជំនួយការសំណួរ ៖
-
បើកឯកសារមូលដ្ឋានដែលអ្នកចង់បង្កើតសំណួរថ្មី ។
-
នៅក្នុងស្លាបព្រិលខាងឆ្វេងនៃបង្អួចមូលដ្ឋានទិន្នន័យ ចុចរូបតំណាង សំណួរ ។
-
ចុច ប្រើអ្នកជំនួយការដើម្បីបង្កើតសំណួរ ។
ការបង្កើតសំណួរថ្មីជាមួយទិដ្ឋភាពរចនា
-
បើកឯកសារមូលដ្ឋានដែលអ្នកចង់បង្កើតសំណួរថ្មី ។
-
នៅក្នុងស្លាបព្រិលខាងឆ្វេងនៃបង្អួចមូលដ្ឋានទិន្នន័យ ចុចរូបតំណាង សំណួរ ។
-
ចុច បង្កើតសំណួរក្នុងទិដ្ឋភាពរចនា ។
អ្នកមើល បង្អួចរចនាសំណួរ ។