នាំចូល និង​នាំចេញ​ទិន្នន័យ​ក្នុង Base

វិធីសាស្ត្រ​ងាយស្រួល​សម្រាប់​នាំចូល និង​នាំចេញ​តារាង​មូលដ្ឋាន​ទិន្នន័យ​ប្រើ Calc ជា "កម្មវិធី​ជំនួយ" ។

នាំចេញ​ទិន្នន័យ​ពី Base

អ្នក​អាច​ចម្លង​តារាង​ពី Base ទៅ​សន្លឹក Calc ថ្មី បន្ទាប់​អ្នក​អាច​រក្សា​ទុក ឬ​នាំ​ចេញ​ទិន្នន័យ​ទៅ​ទ្រង់ទ្រាយ​ឯកសារ​ណា​មួយ​ដែល Calc គាំទ្រ ។

  1. បើក​ឯកសារ​មូលដ្ឋាន​ទិន្នន័យ​ដែល​មាន​តារាង​មូលដ្ឋាន​ទិន្នន័យ​ត្រូវ​នាំចេញ ។ ចុច​តារាង​ដើម្បី​មើល​តារាង ឬ​ចុច​សំណួរ​ដើម្បី​មើល​សំណួរ ។

  2. ជ្រើស ឯកសារ - ថ្មី - សៀវភៅ​បញ្ជី ។

  3. ក្នុង​បង្អួច Base ចុច​កណ្ដុរ​ស្ដាំ​លើ​ឈ្មោះ​តារាង​ត្រូវ​នាំចេញ ។ ជ្រើស ចម្លង ពី​ម៉ឺនុយ​បរិបទ ។

  4. ចុច​ក្រឡា A1 ក្នុង​បង្អួច Calc ថ្មី បន្ទាប់​ជ្រើស កែ​សម្រួល - បិទភ្ជាប់ ។

អ្នក​អាច​រក្សា​ទុក ឬ​នាំចេញ​ទិន្នន័យ​ទៅ​ប្រភេទ​ឯកសារ​ជា​ច្រើន​ឥឡូវ​នេះ ។

នាំចូល​ទិន្នន័យ​ទៅ Base

រូប​តំណាង​ចំណាំ

អ្នក​អាច​នាំចូល​នូវ​ឯកសារ​អត្ថបទ ឯកសារ​សៀវភៅ​បញ្ជី និង​សៀវភៅ​អាសយដ្ឋាន​ប្រព័ន្ធ​របស់​អ្នក​បាន​​តែ​ក្នុង​របៀប​បាន​តែ​អាន​ប៉ុណ្ណោះ ។


រូប​តំណាង​ចំណាំ

នៅពេល​ដែល​អ្នក​នាំចូល​ពី​អត្ថបទ​ ឬ​ឯកសារ​សៀវភៅ​បញ្ជី ឯកសារ​គឺ​ត្រូវ​តែ​មាន​ព័ត៌មាន​អំពី​ជួរដេក​បឋមកថា​ទីមួយ​សិន ។ ជួរ​ដេក​ទីពីរ​របស់​ឯកសារ​គឺ​ជា​ជួរដេក​ទិន្នន័យ​ត្រឹមត្រូវ​ទីមួយ ។ ទ្រង់ទ្រាយ​​នៃ​វាល​ទាំងអស់​នៅក្នុង​ជួរឈរ​ទី​ពីរ​កំណត់​ទ្រង់ទ្រាយ​សម្រាប់​ជួរឈរ​ទាំងមូល ។ ព័ត៌មាន​ទ្រង់ទ្រាយ​ណាមួយ​ពី​ឯកសារ​សៀវភៅ​បញ្ជី​នឹង​បាត់​បង់​នៅពេល​ដែល​នាំចូល​ទៅ​កាន់ Base ។


រូប​តំណាង​ចំណាំ

ឧទាហរណ៍ ដើម្បី​ឲ្យច្បាស់​ថា ជួរឈរ​ទីមួយ​មាន​ទ្រង់ទ្រាយ​អត្ថបទ​ឬអត់ អ្នក​ត្រូវ​តែ​ប្រាកដថា​វាល​ទីមួយ​នៃ​ជួរដេក​ទិន្នន័យ​ត្រឹមត្រូវ​ទីមួយ​មាន​អត្ថបទ ។ ប្រសិន​បើ​វាល​នៅក្នុង​ជួរដេក​ទិន្នន័យ​ត្រឹមត្រូវ​ទីមួយ​មាន​លេខ ជួរ​ឈរ​ទាំងមូល​គឺ​ត្រូវ​បាន​កំណត់​ទៅ​ជា​ទ្រង់ទ្រាយ​លេខ ហើយ​មាន​តែ​លេខ​ប៉ុណ្ណោះ គ្មាន​អត្ថបទ​ទេ ដែល​នឹង​ត្រូវ​​បង្ហាញ​នៅ​ក្នុង​ជួរឈរ​នោះ ។


  1. បើក​ឯកសារ Base របស់​ប្រភេទ​មូលដ្ឋាន​ទិន្នន័យ​ដែល​អ្នក​ត្រូវការ ។

    ត្រូវ​បង្កើត​ឯកសារ Base ថ្មី​ដោយ​ប្រើ អ្នក​ជំនួយ​ការ​មូលដ្ឋាន​ទិន្នន័យ ឬ​បើក​ឯកសារ Base ដែល​មាន​ណា​មួយ​ដែល​មិន​បាន​តែ​អាន ។

  2. បើក​ឯកសារ Calc ដែល​មាន​ទិន្នន័យ​ត្រូវ​នាំចូល​ទៅ Base ។ អ្នក​អាច​បើក​ឯកសារ *.dbf dBASE ឬ​ប្រភេទ​ឯកសារ​ផ្សេង​ទៀត​ជា​ច្រើន ។

  3. ជ្រើស​ទិន្នន័យ​ដែល​ត្រូវ​ចម្លង​ទៅ Base ។

    អ្នក​អាច​បញ្ចូល​សេចក្ដី​យោង​ជា​ជួរ​ដូច​ជា A1:X500 ក្នុង​ប្រអប់​ឈ្មោះ បើ​អ្នក​មិន​ចង់​រំកិល ។

    បើ​អ្នក​ចម្លង​សន្លឹក dBASE រួម​បញ្ចូល​ជួរ​ដេក​កំពូល​ដែល​មាន​ទិន្នន័យ​បថមកថា ។

  4. ជ្រើស​ កែ​សម្រួល - ចម្លង ។

  5. ក្នុង​បង្អួច Base ចុច តារាង ដើម្បី​មើល​តារាង ។

  6. ក្នុង​ប្រអប់ Base ជ្រើស កែ​សម្រួល - បិទ​ភ្ជាប់ ។

  7. អ្នក​ឃើញ​ប្រអប់​តារាង​ចម្លង ។ មូលដ្ឋាន​ទិន្នន័យ​ភាគ​ច្រើន​ត្រូវការ​កូន​សោ​ចម្បង ដូច្នេះ​អ្នក​អាច​ត្រូវការ​ធីក​ប្រអប់ បង្កើត​កូន​សោ​ចម្បង ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

On Windows systems, you can also use drag-and-drop instead of Copy and Paste. Also, for registered databases, you can open the datasource browser (press + Shift + F4 keys) instead of opening the Base window.