ការ​ប្រតិបត្តិ​ពាក្យ​បញ្ជា​ SQL

ជាមួយ​ជំនួយ​របស់​ពាក្យ​បញ្ជា​​​ SQL អ្នក​អាច​ត្រួត​ពិនិត្យ​មូល​ដ្ឋាន​ទិន្នន័យ​ដោយ​ផ្ទាល់​ និង​ អ្នក​ក៏​អាច​បង្កើត​ និង កែសម្រួល​តារាង​ និង សំណួរ​ផង​ដែរ ។

រូប​តំណាង​ចំណាំ

មិន​មែន​ប្រភេទ​មូលដ្ឋាន​ទិន្នន័យ​ទាំង​អស់​គាំ​ទ្រ​សេចក្តី​ណែនាំ​ SQL ទាំង​អស់​ ។ ប្រសិន​បើ​ចាំ​បាច់​ រក​ពាក្យ​បញ្ជា​ SQL ណាមួយ​ត្រូវ​បាន​គាំ​ទ្រ​ដោយ​ប្រព័ន្ធ​មូល​ដ្ឋាន​ទិន្នន័យ​របស់​អ្នក​ ។


ដើម្បី​ប្រតិបត្តិ​សេចក្ដីថ្លែងការណ៍ SQL មួយ​ដោយ​ផ្ទាល់

  1. ជ្រើស​ ​ឯកសារ - បើក ដើម្បី​បើក​ឯកសារ​មូលដ្ឋាន​​ទិន្នន័យ ។

  2. ជ្រើស ឧបករណ៍ - SQL ។

  3. ចុច​រូបតំណាង បង្កើត​សំណួរ​ក្នុង​ទិដ្ឋភាព SQL​រូបតំណាង

    ជ្រើស​សំណួរ​ដែល​មាន​ស្រាប់​ពីបញ្ជី ហើយ​ចុច​រូបតំណាង កែសម្រួល រូបតំណាង ។

  4. ក្នុង​បង្អួច សំណួរ ជ្រើស មើល - បិទ/បើក ទិដ្ឋភាព​រចនា ។ កែសម្រួល​ពាក្យបញ្ជា SQL ។

  5. ចុច​រូបតំណាង រត់ រូបតំណាង ។ លទ្ធផល​របស់​សំណួរ​ត្រូវ​បានបង្ហាញ​នៅ​ក្នុង​បង្អួច​ខាង​លើ ។

  6. ចុច​រូបតំណាង រក្សាទុករក្សាទុក​ជារូបតំណាង ដើម្បី​រក្សាទុក​សំណួរ ។