ការ​ចម្លង​វត្ថុ​គំនូរ​ទៅ​ក្នុង​ឯកសារ​ផ្សេងៗ​ទៀត

ក្នុង​ LibreOffice វា​អាច​ចម្លង​វត្ថុ​គំនូរ​រវាង​ឯកសារ​ ​អត្ថបទ សៀវភៅ​បញ្ជី​ និង​ ការ​បង្ហាញ ។

  1. ជ្រើស​វត្ថុគំនូរ​ ឬ វត្ថុ ។

  2. ចម្លង​វត្ថុគំនូរ​ទៅ​ក្ដារតម្បៀតខ្ទាស់ ឧទាហរណ៍ ដោយ​ប្រើ+C ។

  3. ប្តូរ​ទៅ​ឯកសារ​ផ្សេង​ និង ដាក់​ទស្សន៍​ទ្រនិច​កន្លែង​ដែល​វត្ថុ​គំនូរ​​ត្រូវ​បាន​​បញ្ចូល​​ ។

  4. បញ្ចូល​វត្ថុ​គំនូរ ឧទាហរណ៍ ដោយ​ប្រើ +V ។

ការ​បញ្ចូល​ទៅ​ក្នុង​ឯកសារ​អត្ថបទ​មួយ

វត្ថុ​គំនូរ​ដែល​បាន​បញ្ចូល​មួយ​ត្រូវ​បាន​បោះយុថ្កា​ទៅ​កថាខណ្ឌ​បច្ចុប្បន្ន​ ។ អ្នក​អាច​ផ្លាស់​ប្តូរ​យុថ្កា​​​ដោយ​ជ្រើស​វត្ថុ​ និង ចុច​រូប​តំណាង​ ផ្លាស់​ប្តូរ​យុថ្កា នៅ​លើ​របារឧបករណ៍​ វត្ថុ​ OLE ឬ របារ​ឧបករណ៍ ​ស៊ុម ។ នេះ​បើក​ម៉ឺនុយ​​លេច​ឡើង​ដែលអ្នក​អាច​ជ្រើស​ប្រភេទ​យុថ្កា ។

ការ​បញ្ចូល​ទៅ​ក្នុង​សៀវភៅ​បញ្ជី​មួយ

វត្ថុ​គំនូរ​ដែល​បាន​បញ្ចូល​មួយ​ត្រូវ​បាន​បោះយុថ្កា​ទៅ​ក្រឡា​បច្ចុប្បន្ន ។ អ្នក​អាច​ផ្លាស់ប្ដូរ​យុថ្កា​រវាង​ក្រឡា និង​ទំព័រ​ដោយ​ជ្រើស​វត្ថុ ហើយ​ចុច​រូបតំណាង ផ្លាស់ប្ដូរយុថ្កា រូបតំណាង.