ការ​សហការណ៍

ក្នុង LibreOffice Writer, Impress, និង Draw មាន​តែ​អ្នក​ប្រើ​ម្នាក់​នៅ​ពេល​តែ​មួយ អាច​បើក​ឯកសារ​ណា​មួយ​សម្រាប់​សរសេរ ។ ក្នុង Calc អ្នក​ប្រើ​ជា​ច្រើន​អាច​បើក​សៀវភៅ​បញ្ជី​នៅ​ពេល​ជាមួយ​គ្នា សម្រាប់​សរសេរ​នៅ​ពេល​តែ​មួយ ។

សហប្រតិបត្តិ​ក្នុង Calc

នៅ​ក្នុង LibreOffice Calc, ការ​ចែករំលែក​ឯកសារ​អនុញ្ញាត​ឲ្យ​មាន​សិទ្ធិសរសេរ​ដំណាលគ្នា​សម្រាប់​អ្នកប្រើច្រើន​នាក់ ។ អ្នក​ប្រើ​​ម្នាក់ៗ​ដែល​ចង់​សហការណ៍​គួរ​បញ្ចូល​ឈ្មោះ​នៅ​ក្នុង - LibreOffice - ទិន្នន័យ​អ្នក​ប្រើ ទំព័រ​ផ្ទាំង ។

រូប​តំណាង​ព្រមាន

ពាក្យ​បញ្ជា​ខ្លះ​មិន​មាន (ប្រផេះ) ពេល​ផ្លាស់ប្ដូរ​ដាន ឬ​ការ​ចែក​រំលែក​ឯកសារ​ត្រូវ​បាន​ធ្វើ​ឲ្យ​សកម្ម ។ សម្រាប់​សៀវភៅ​បញ្ជី​ថ្មី អ្នក​មិន​អាច​អនុវត្ត ឬ​បញ្ចូល​ធាតុ​ដែល​ប្រផេះ ។


បង្កើត​សៀវភៅ​បញ្ជី​ថ្មី

អ្នក​ប្រើ A បង្កើត​ឯកសារ​សៀវភៅ​បញ្ជី​ថ្មី ។ លក្ខខណ្ឌ​ខាង​ក្រោម​អាច​អនុវត្ត ៖

ពាក្យ​បញ្ជា ឧបករណ៍ - ចែក​រំលែក​ឯកសារ អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ប្ដូរ​របៀប​សម្រាប់​ឯកសារ​មាតិកា​ពី​របៀប​ដែល​មិន​ចែក​រំលែក​ទៅ​របៀប​ចែក​រំលែក ។ បើ​អ្នក​ចង់​ប្រើ​ឯកសារ​ដែល​ចែក​រំលែក​ក្នុង​របៀប​ដែល​មិន​ចែក​រំលែក អ្នក​គួរ​រក្សា​ទុក​ឯកសារ​ដែល​ចែក​រំលែក​ដោយ​ប្រើ​ឈ្មោះ ឬ​ផ្លូវ​មួយ​ផ្សេង​ទៀត ។ នេះ​បង្កើត​ច្បាប់​ចម្លង​នៃ​សៀវភៅ​បញ្ជី ដែល​មិន​ចែក​រំលែក ។

បើក​សន្លឹក​បញ្ជឺ

អ្នក​ប្រើ A បើក​ឯកសារ​សៀវភៅ​បញ្ជី ។ លក្ខខណ្ឌ​ខាង​ក្រោម​អាច​អនុវត្ត ៖

រក្សា​ទុក​ឯកសារ​សៀវភៅ​បញ្ជី​ដែល​ចែក​រំលែក

អ្នក​ប្រើ A រក្សា​ទុក​ឯកសារ​ដែល​បាន​ចែក​រំលែក ។ លក្ខខណ្ឌ​ខាងក្រោម​អាច​អនុវត្ត ៖

ពេល​អ្នក​ប្រើ​រក្សា​ទុក​សៀវភៅ​បញ្ជី​ដែល​ចែក​រំលែក ឯកសារ​នឹង​ត្រូវ​បាន​ផ្ទុក​ឡើង​វិញ បន្ទាប់​ពី​ពាក្យ​បញ្ជា រក្សា​ទុក ដូច្នេះ​សៀវភៅ​បញ្ជី​បង្ហាញ​កំណែ​ចុងក្រោយ​នៃការ​ផ្លាស់ប្ដូរ​ទាំងអស់ ដែល​បាន​រក្សា​ទុក​ដោយ​អ្នក​ប្រើ​ទាំងអស់ ។ សារ​បង្ហាញ​ថា "ការ​ផ្លាស់ប្ដូរ​ខាងក្រៅ​បាន​ត្រូវ​បន្ថែម" ពេល​អ្នក​ប្រើ​មួយ​ផ្សេង​ទៀត​ផ្លាស់ប្ដូរ​មាតិកា​ខ្លះ ។

សហប្រតិបត្តិការ​ក្នុង Writer, Impress, និង Draw

សម្រាប់​ម៉ូឌុល Writer, Impress, Draw ទាំងអស់ និង​សម្រាប់ Calc ពេល​ឯកសារ​ដែល​ចែក​រំលែក​មិន​ត្រូវ​បាន​អនុញ្ញាត អាច​ចាក់​សោ​ឯកសារ ។ ការ​ចាក់​សោ​ឯកសារ​មាន សូម្បី​ពេល​ចូល​ដំណើរ​ការ ឯកសារ​ដូច​គ្នា​ពី​ប្រព័ន្ធ​ដូច​គ្នា​ពី​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ផ្សេង​គ្នា ៖

អ្នក​ប្រើ A បើក​ឯកសារ ។ លក្ខខណ្ឌ​ខាងក្រោម​អាច​អនុវត្ត ៖

សិទ្ធិ​ចូលដំណើរការ​របស់​អ្នក​ប្រើ​ និងការ​ចែករំលែក​ឯកសារ

លក្ខខណ្ឌ​មួយ​ចំនួន​ត្រូវតែ​បានបំពេញ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការណ៍​ជាមួយ​នឹង​ការគ្រប់គ្រង​សិទ្ធិ​អ្នក​ប្រើ ។

រូប​តំណាង​ព្រមាន

សិទ្ធិសរសេរ​ក៏​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​លុប ឬ​ផ្លាស់ប្ដូរ​ឯកសារ (ដោយ​ចៃដន្យ ឬ​ចេតនា) ។