​ការ​កែសម្រួល​ចំណង​ជើង​គំនូសតាង​

ដើម្បី​កែ​សម្រួល​ចំណង​ជើង​គំនូស​តាង​​ ដែល​អ្នក​បាន​បញ្ចូល​ទៅ​ក្នុង​​ឯកសារ​ LibreOffice មួយ ៖

  1. ចុច​ទ្វេ​​ដង​លើ​គំនូស​តាង​ ។

    ស៊ុម​ពណ៌​ប្រផេះ​មួយ​នឹង​លេច​ឡើង​​ជុំវិញ​​​គំនូស​តាង​ និង របារ​ម៉ឺនុយ​ ឥឡូវ​មាន​ពាក្យ​បញ្ជា​សម្រាប់​កែសម្រួល​វត្ថុ​ក្នុង​គំនូស​តាង​ ។

  2. ចុច​ទ្វេរ​ដង​លើ​អត្ថបទ​ចំណង​ជើង​ដែល​មាន ។ ស៊ុម​ប្រផេះ​លេចឡើង​ជុំវិញ​អត្ថបទ ហើយ​អ្នក​អាច​ធ្វើ​ការ​ផ្លាស់ប្ដូរ ។ ចុច បញ្ចូល(Enter) ដើម្បី​បង្កើត​បន្ទាត់​ថ្មី ។

    If no title text exists, choose Insert - Titles to enter the text in a dialog.

  3. ចុច​តែមួយដង​នៅ​លើ​ចំណង​ជើង​ អនុញ្ញាត​ឲ្យ​អ្នក​​ផ្លាស់​ទី​វា​ដោយ​កណ្តុរ ។

  4. ប្រសិន​បើ​អ្នក​ចង់​ផ្លាស់​ប្តូរ​ទ្រង់ទ្រាយ​របស់​ចំណង​ជើង​មេ ជ្រើស ទ្រង់ទ្រាយ - ចំណង​ជើង - ចំណង​ជើង​មេ ។ នេះ​បើក​ប្រអប់​ ចំណង​ជើង ។

  5. ជ្រើស​ផ្ទាំង​មួយ​ក្នុង​ចំណោម​​ផ្ទាំង​ដែល​មាន​ក្នុង​ប្រអប់​ ដើម្បីធ្វើ​ការ​កែប្រែ ។

  6. ចុច​ យល់​ព្រម ។ ក្នុង​ឯកសារ​របស់​អ្នក​ ចុច​ខាង​ក្រៅ​គំនូស​តាង​ដើម្បី​​ចេញ​ពី​របៀប​កែសម្រួល ។